ចូលចិត្តទំនើប

ព័ត៌មានបែកធ្លាយពី Galaxy S10 Plus

ដោយ: ដួងច័ន្ទ 1 PM, Monday, 03 Dec, 2018

ក្រុមហ៊ុន Samsung មានគម្រោងបញ្ចេញលក់ទូរសព្ទ Galaxy S10 ជាក្រុមជាច្រើនគ្រឿង រាប់ចាប់ពីទូរសព្ទកម្រិតទាប ទៅទូរសព្ទកម្រិតស្តង់ដា ប្រើប្រាស់រយៈពេលយូរ រហូតដល់ម៉ូដែលកម្រិតខ្ពស់។ ទូរសព្ទកម្រិតខ្ពស់ជំនាន់ថ្មីពីក្រុមហ៊ុន Samsung ទំនងជាម៉ូដែលកំពូល ដែលនឹងបំពាក់នូវបច្ចេកវិទ្យាអស្ចារ្យមួយចំនួន នៅពេលវាចេញលក់ជាផ្លូវការ។

សេចក្តីរាយការណ៍ពី GF Security នៅក្នុងប្រទេសចិន បានបង្ហាញថាម៉ូដែលទូរសព្ទមួយ ក្នុងចំណោមស៊េរីទូរសព្ទ Galaxy S10 នឹងមានបំពាក់ RAM ទំហំ 12GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 1TB។ ចំណុចនេះអាចឱ្យយើងសន្មត់បានថាទូរសព្ទបំពាក់បច្ចេកវិទ្យាដ៏អស្ចារ្យនេះ អាចនឹងជាទូរសព្ទម៉ូដែលកម្រិតខ្ពស់ មានឈ្មោះថា Galaxy S10 Plus។

ខណៈដែលម៉ូដែល Galaxy S9 និង Note 9 នាពេលបច្ចុប្បន្ន ត្រូវបានផ្សព្វផ្សាយថាមានលទ្ធភាពដំណើរការជាមួយឃ្លាំងផ្ទុកទិន្នន័យទំហំ 1TB ដោយអនុវត្តតាមរយៈការប្រើប្រាស់អង្គចងចាំទំហំ 512GB បន្ថែមនៅក្នុងឃ្លាំងផ្ទុកទិន្នន័យទំហំ 512GB នៅក្នុងទូរសព្ទ។
កំណើនឃ្លាំងផ្ទុកទិន្នន័យ គឺប្រាកដណាស់ថាជាចំណុចទាក់ទាញសម្រាប់ការលក់នៅក្នុងទីផ្សា ប៉ុន្តែវាអាចនឹងផ្តល់នូវអត្ថប្រយោជន៍សម្រាប់អ្នក ដែលនឹងមានតម្រូវការកន្លែងរក្សាទុករូបថត និងវីដេអូកាន់តែធំ ដែលផ្តល់ដោយកាមេរ៉ាមាន Lens ដល់ទៅ 5 គ្រឿង (បីគ្រឿងនៅខាងក្រោយ និងពីរគ្រឿងនៅខាងមុខ)។

ការធ្វើដំណើរលោតផ្លោះរំលង RAM ស្តង់ដាទំហំត្រឹម 8GB នាពេលបច្ចុប្បន្ននៅក្នុងទូរសព្ទ ដែលមានអង្គចងចាំទំហំ 12GB នឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍នៃការប្រើប្រាស់ទូរសព្ទកាន់តែរលូប ទាំងនៅក្នុងបច្ចេកវិទ្យា UI និងការដំណើរការផ្លាស់ប្តូរនានា ហើយព្រមទាំងនៅក្នុង App ខុសៗគ្នា ដោយជួយរក្សា App ទាំងនោះផ្អាកដំណើរការនៅក្នុង Background និងនៅក្នុងកម្រិតប្រើប្រាស់ទូទៅ។

សំណួរដែលចោទឡើងនាពេលនេះគឺ តើទូរសព្ទ Galaxy S10 Plus នឹងចេញលក់ជាមួយលក្ខណៈពិសេសទាំងនេះនៅជុំវិញពិភពលោក ឬគ្រាន់តែមានដាក់លក់នៅតាមតំបន់មួយចំនួននៅក្នុងពិភពលោក ឬអាចប្រើប្រាស់បានតែជាមួយប្រព័ន្ធមួយចំនួនប៉ុណ្ណោះ?
ដោយគ្រួសារទូរសព្ទ S10 ដែលរំពឹងថានឹងចេញលក់នៅដើមឆ្នាំ 2019 នេះហើយ ដូច្នេះយើងប្រហែលជាមិនបាច់រងចាំយូរទេ សម្រាប់ចម្លើយទៅនឹងសំណួរខាងលើ។ យើងនឹងស្វែងយល់លម្អិតកាន់តែច្បាស់នៅពេលវាចេញលក់ជាផ្លូវការ ហើយ ទំនើប នឹងនៅទីនេះរងចាំផ្តល់នូវចម្លើយលម្អិតនានាសម្រាប់អ្នក៕

ប្រភព: forbes ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

គំរូរថយន្ត Infiniti ថ្មីកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

រថយន្ត Hybrid ភាគច្រើនផលិតឡើងសម្រាប់ការសន្សំសំចៃប្រេងឥន្ធនៈ និងជួយសង្គ្រោះពិភពលោក។ ប៉ុន្តែសម្រាប់គំរូរថយន្ត Project Black S របស់ Infinity មិនដូចអ្វ...

ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្...

Ford ដោះស្រាយបញ្ហាអគ្គិភ័យដោយកែលម្អ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

បើសិនជាអ្នកកំពុងបើកបររថយន្ត Ford GT Supercar ដ៏ទំនើបរបស់អ្នក នៅលើដងវិថី Mazda Raceway Laguna Seca អ្នកពិតជាមិនចង់ឃើញភ្លើងឆាបឆេះឡើងចេញពីម៉ាស៊ីននៅខាង...

NOKE មេសោអច្ឆរិយៈ ចាក់បើកដោយស្មាតហ្វូន

ដោយ: ដាលីស 4 PM, Saturday, 11 Apr, 2015

នៅក្នុងពិធីតាំងពិព័រណ៍ Expand NY 2014 នៅក្នុងទីក្រុងញូវយ៉ក កន្លងមកថ្មីៗនេះមាន​ប្រូជេក​មួយគួរ​ឱ្យចាប់​អារម្មណ៍​បំផុតបានបង្ហាញឡើង នោះគឺ NOKE (ណូគី) ដ...

Tomnerb.Com - YouTube Channel