ចូលចិត្តទំនើប

LCD Projector ជំនាន់ថ្មីពី Epson

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018

បើសិនជាអ្នកចង់បានជម្រើស Projector ប្រភេទ 4K ដែលមិនមានតម្លៃថ្លៃហួសហេតុពេក នោះផលិតផលរបស់ Epson ជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Epson បានណែនាំពីផលិតផលថ្មីមានឈ្មោះថា Home Cinema 4010។ Projector ស៊េរីថ្មីមួយនេះមានបំពាក់នូវមុខងារ 4K-Resolution ផងដែរ។ Epson ប្រើប្រាស់អេក្រង់ LCD ចំនួន 3 ជំនួសឱ្យអេក្រង់ DLP ដែលអេក្រង់ថ្មីនេះនៅតែអាចដំណើរការមុខងារ Pixel Shifting សម្រាប់បញ្ចេញនូវរូបភាពប្រភេទ 1080p Microdisplays ចំនួន 3។ ថ្វីត្បិតយើង មិនទាន់មានឱកាសសាកល្បងប្រើប្រាស់ Projector ថ្មីនេះដោយផ្ទាល់ ប៉ុន្តែយើងអាចនិយាយបានថាវាពិបាកនឹងបែងចែកភាពខុសគ្នាពី Projector បំពាក់បច្ចេកវិទ្យា 4K ដើមដំបូងណាស់។
ម៉ូដែល Home Cinema 4010 មានបំពាក់បច្ចេកវិទ្យា HDR10 រួចជាស្រេច ថ្វីត្បិតវាមិនអាចដំណើរការជាមួយមុខងារ Dolby Vision ឬ HDR10+ ដូច Project ម៉ូដែលដទៃទៀតក្តី។ លើសពីនេះទៀត វាត្រូវបានអះអាងថាមាន Contrast Ratio រហូតដល់ 200,000:1។ បើសិនជាអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលយកបទពិសោធន៍នៃការប្រើប្រាស់ Projector ទំហំធំ និងជាបទពិសោធន៍នៃការប្រើប្រាស់ Home Theater ពិតប្រាកដ អ្នកអាចទទួលយកវាបានតាមរយៈការទិញលើសេវាកម្ម Online ឬទិញនៅតាមបណ្តាហាងក្នុងតម្លៃក្រោម $2,000។

ព្រមជាមួយនេះដែរ យើងក៏សូមណែនាំម៉ូដែល HT-2550 ដែលមានចេញលក់ក្នុងតម្លៃ $1,500 ខណៈដែរផលិតផល Optoma ក៏មានម៉ូដែល DLP 4K Projector ដែរ បន្ថែមជាមួយមុខងារ Amazon Alexa និង Google Assistant ក្នុងតម្លៃ $,1700។ ចំណុចមួយដែលអ្នកត្រូវពិចារណា គឺអ្នកត្រូវគិតគូរដល់ Rainbow Trail ដែលមានឥទ្ធិពលប៉ះពាល់លើមនុស្សមួយចំនួន សម្រាប់ជម្រើស DLP Projector ប៉ុន្តែវាអាចនឹងមិនចោទជាបញ្ហានៅទីនេះទេ។

ប្រាកដណាស់ថា បើសិនជាអ្នកទាមទារចង់បានគ្រប់យ៉ាងចេញពីបច្ចេកវិទ្យា 4K នោះជម្រើសសម្រាប់អ្នកមួយទៀតគឺ Sony ដែលមានបំពាក់បច្ចេកវិទ្យា SXRD ក្នុងតម្លៃដ៏ខ្ពស់រហូតដល់ $5,000។

អត្ថបទអ្នកចង់អាន

តើអ្នកដឹងទេថា អ្នកអាចបើករថយន្តបានប៉ុន្មានគីឡូម៉ែត្រ ទៀតបើសញ្ញាប្រេងសាំងដាស់តឿន?

ដោយ: អ្នកនាង 10 PM, Thursday, 03 Nov, 2016

ជាធម្មតា អ្នកបើកបរភាគច្រើនតែងតែ ចាក់សាំងរថយន្តពេលណា ដែលវានៅសល់ប្រមាណ1/4 ហើយមួយចំនួនទៀត អាចនឹងទុកឲ្យសល់តិចជាងនេះ។ ជួនកាលបើកទៅបើក មកអាចនឹងភ្លេចខ្លួន ...

Nokia ដាក់ដំណើរការបច្ចេកវិទ្យា MIKA Digital Assistant ដើម្បីជាជំនួយដល់ ក្រុមហ៊ុនទូរគមនាគមន៍

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Feb, 2017

មួយរយៈមុន ទូរសព្ទ Nokia Android បានបញ្ចេញព័ត៌មាន អំពីការដាក់ដំណើរការប្រព័ន្ធ Digital Assistant ដោយផ្ទាល់ មានឈ្មោះថា «Viki» ប៉ុន្តែពេលនេះ ក្រុមហ៊ុន ...

Nintendo គ្រោងនឹងចេញម៉ូដែល មានទំហំតូចជាង និងមានតម្លៃថោកជាងមុន

ដោយ: ភារុន 9 AM, Sunday, 03 Feb, 2019

យោងតាមរបាយការណ៍មួយ ដែលចេញពីសារព័ត៌មានរបស់ជប៉ុន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Nintendo កំពុងតែអភិវឌ្ឍកំណែទម្រង់ម៉ូដែលថ្មី ឱ្យមានទំហំតូចជាងមុន និងតំលៃ...

កម្មវិធី ក្តារវាយអត្ថបទល្អបំផុត សម្រាប់ iPhone

ដោយ: ដួងច័ន្ទ 1 PM, Sunday, 12 Mar, 2017

អ្នកមិនចាំបាច់កំណត់លំនាំដើម នៃក្តារវាយអត្ថបទនៅលើ iPhone ទេ។ ដើម្បីឱ្យអ្នកកាន់តែរីករាយនឹងការផ្ញើសារ គេហទំព័រទំនើប សូមនាំមកជូននូវជម្រើសកម្មវិធីល្អបំផ...

Tomnerb.Com - YouTube Channel