ចូលចិត្តទំនើប

ការបោកគក់ កាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីនបោក ដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

មេផ្ទះគ្រប់រូបតែងហត់នឿយក្នុងការបោកគក់សម្លៀកបំពាក់។ ប៉ុន្តែ ក្រុមហ៊ុន LG ផ្តល់ជូនអ្នកនូវជម្រើសម៉ាស៊ីនបោកគក់ជាច្រើនប្រភេទ ដែលធ្វើឱ្យការងារបោកគក់លែងចោទជាបញ្ហាសម្រាប់អ្នកទៀតហើយ។ នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្ហាញជូនអ្នកនូវម៉ាស៊ីនបោកគក់មួយប្រភេទពី LG ដែលជាប្រភេទបោកគក់ និងសម្ងួតក្នុងម៉ាស៊ីនតែមួយ។ នោះគឺ Washer/Dryer TurboWash ម៉ូដែល F2515RTGE។
បោកគក់ និងសម្ងួតក្នុងម៉ាស៊ីនតែមួយ
បច្ចេកវិទ្យាម៉ាស៊ីនបោកគក់ និងសម្ងួត នៅរួមគ្នាតែមួយ គឺជាបច្ចេកវិទ្យាឈានមុខគេមួយក្នុងចំណោមបច្ចេកវិទ្យានៃសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានរបស់ LG។ វាជួយសន្សំសំចៃទីតាំង នៅក្នុងគេហដ្ឋាន។ អ្នកមិនចាំបាច់ចំណាយថវិកាសម្រាប់ការទិញម៉ាស៊ីនសម្ងួតដាច់ដោយឡែកពីម៉ាស៊ីនបោកគក់ឡើយ។ ម៉ាស៊ីនបោកគក់ និងសម្ងួតនេះជួយឱ្យអ្នកទទួលបានសម្លៀកបំពាក់ស្អាតភ្លឺ និងស្ងួតផងដែរ។

មុខងារបោកគក់លឿន
ការបំពាក់មុខងារ TurboWash Jet Spray នៅក្នុងម៉ាស៊ីនបោកគក់មួយនេះជួយកាត់បន្ថយពេលវេលាបោកគក់បានកាន់តែច្រើន សន្សំសំចៃថាមពល និងធ្វើឱ្យការបោកគក់កាន់តែប្រសើរ។ Jet Spray បាញ់ទឹកដោយផ្ទាល់ទៅលើសាច់ក្រណាត់ ក្នុងរយៈពេលប្រមាណ 120 វិនាទី ធ្វើឱ្យវដ្តនៃការបោកគក់ និងលាងសម្អាត 6 Motion Direct Drive ដំណើរការកាន់តែមានប្រសិទ្ធភាពជាង មុន។

ប្រសិទ្ធភាពនៃបច្ចេកវិទ្យា TurboWash
TurboWash កាត់បន្ថយកម្មវិធីបោកគក់ធម្មតាមកនៅត្រឹម 59 នាទី។ បន្ថែមលើនេះទៀត វាជួយកាត់បន្ថយការចំណាយលើថ្លៃថាមពល ដោយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានរហូតដល់ 15% និងកាត់បន្ថយការប្រើប្រាស់ទឹកបានរហូតដល់ 40%។ អ្នកអាចធ្វើការបោកគក់បានលឿនជាងមុន និងចំណាយតិចជាងមុន។

សម្លាប់មេរោគ
មុខងារបោកគក់ Allergy Care Cycle ប្រើប្រាស់ទឹក និងកម្តៅ ដើម្បីបង្កើតជាចំហាយ ដែលមានសមត្ថភាពសម្លាប់មេរោគខ្ពស់ ដែលធ្វើឱ្យសម្លៀកបំពាក់របស់គ្មានការចម្លងរោគ ខណៈដែលវាជាការបោកគក់ដ៏ទន់ភ្លន់។ វាអាចកាត់បន្ថយមេរោគបាន 99.9% ដែលក្នុងនោះក៏អាចកំចាត់កំទេចធូលីនានា ដែលបណ្តាលឱ្យកើតមានបញ្ហាប្រតិកម្ម ឬបញ្ហាប្រព័ន្ធដង្ហើម។

ជំរុញប្រសិទ្ធភាពបោកគក់
ដោយគ្រាន់តែជ្រើសរើសយកកម្មវិធីបោកគក់មួយ នោះបច្ចេកវិទ្យា 6 Motion Direct Drive នឹងធ្វើចលនាធុងបោកគក់នៅក្នុងទិសដៅចម្រុះ ផ្តល់នូវការថែទាំសាច់ក្រណាត់ ខណៈដែលការបោកគក់កាន់តែស្អាតជាងមុន។

កាត់បន្ថយរំញ័រ និងសម្លេងរំខាន
ម៉ាស៊ីន Direct Drive ដែលប្រើប្រាស់នៅក្នុងម៉ាស៊ីនបោកគក់នេះ គឺជាទីទុកចិត្តខ្ពស់ និងពិតជាស្ងប់ស្ងាត់។ យើងដឹងថាវាគឺជាម៉ាស៊ីនបោកគក់ដ៏ល្អមួយ នៅក្នុងទីផ្សារ ដែលហេតុនេះហើយបានជាគ្រប់ម៉ាស៊ីនបោកគក់របស់ LG មានភ្ជាប់ជាមួយការធានាលើគុណភាពម៉ាស៊ីន និងគ្រឿងបន្លាស់ រហូតដល់ 10 ឆ្នាំ។

បច្ចេកវិទ្យា SmartThniQ
រាប់ចាប់ពីការប្រតិបត្តិដំណើរការបោកគក់ពីចម្ងាយ រហូតដល់ការទាញយក Cycle បោកគក់បន្ថែម ដែលនេះជាកត្តាជំរុញឱ្យម៉ាស៊ីនបោកគក់របស់អ្នកកាន់តែឆ្លាតវៃ។ អ្នកអាចភ្ជាប់វាដោយងាយស្រួល និងប្រើប្រាស់បច្ចេកវិទ្យាថ្មីបំផុត ជាមួយនឹងការភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi៕

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

iPhone 6s នឹងបង្ហាញខ្លួន នៅលើទីផ្សារនាចុងឆ្នាំនេះ

ដោយ: ដាលីស 12 PM, Saturday, 30 May, 2015

អ្នកដែលនិយមប្រើប្រាស់ផលិតផលរបស់ Apple ជាពិសេស iPhone ដែលតាមដានព័ត៌មាន​អាប់​ឌែត​​ជាញឹកញាប់​នោះ ប្រហែលជាស្គាល់ឈ្មោះលោក Ming-Chi Kuo ពីវេបសាយ KGI Secu...

៣ ចំណុច យល់ដឹងពីការធ្វើដំណើរ តាមរថយន្តដោយសុវត្ថិភាព

ដោយ: ស. លីង 9 PM, Thursday, 22 Jun, 2017

រាល់ថ្ងៃសម្រាកចុងសប្តាហ៍ឬបុណ្យ ក្រុមគ្រួសារនីមួយៗ តែងតែធ្វើដំណើរទៅកាន់ទីរមណីយដ្ឋាននានា។ ដូច្នេះលោកប៉ាអ្នកម៉ាក់ពូមីង ដែលជាអ្នកបើកបរគួរយល់ដឹងពីចំណុចខ...

នេះជារូបរាង របស់ស្រោមទូរសព្ទ អេក្រង់បត់

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

ក្រុមហ៊ុនផលិតស្រោមការពារទូរសព្ទបានចាប់ផ្តើមរួចជាស្រេចសម្រាប់ការស្វែងយល់អំពីរូបរាងរបស់ស្រោមការពារ សម្រាប់ទូរសព្ទមានអេក្រង់បត់ដែលកំពុងមានរលកប្រជាប្រិ...

វីធីផ្ញើសារសម្ងាត់នៅលើ Gmail

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Jun, 2019

ក្រុមហ៊ុន Google បានណែនាំឱ្យស្គាល់នូវមុខងារថ្មី Confidential Mode សម្រាប់កម្មវិធី Gmail កាលពីឆ្នាំ 2018។ វាជា Setting មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រា...

Tomnerb.Com - YouTube Channel