ចូលចិត្តទំនើប

ព័ត៌មានថ្មីៗទូរសព្ទ Samsung ជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 4 PM, Tuesday, 27 Nov, 2018

បើសិនជាអ្នកគិតថាទូរសព្ទ Galaxy S9 គឺជាការ Upgrade ដ៏គួរឱ្យខ្មាស់អៀន អ្នកប្រហែលជាមិនមានហេតុផលច្រើនដើម្បីបញ្ចេញយោបល់នៅលើម៉ូដែលទូរសព្ទជំនាន់ថ្មីទេ។ ប្រភពចេញពី Wall Street Journal បានអះអាងថាក្រុមហ៊ុន Samsung កំពុងត្រៀមខ្លួនរួចរាល់សម្រាប់ការផលិតទូរសព្ទម៉ូដែល Galaxy S10 ចំនួន 4 ជម្រើស រួមមាននឹងទំហំរហូតដល់ 6.7 inch (មានឈ្មោះហៅក្រៅថា Beyond X) ដែលអាចនឹងដំណើរការជាមួយប្រព័ន្ធ 5G និងមានបំពាក់ជាមួយកាមេរ៉ា 6 គ្រឿង ដែលមាន 2 គ្រឿងនៅខាងមុខ និង 4 គ្រឿងនៅខាងក្រោយ។

ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញព័ត៌មានទាំងនេះនៅពាក់កណ្តាលខែកុម្ភៈឆ្នាំក្រោយ ប៉ុន្តែការបង្ហាញរបស់ក្រុមហ៊ុនអាចនឹងចងភ្ជាប់ជាមួយនឹងវត្តមានរបស់ប្រព័ន្ធ 5G។ ក្រុមហ៊ុនបានធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុន AT&T, T-Mobile និង Verizon បន្ថែមលើប្រព័ន្ធ Network របស់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនទាន់មានអ្វីជាក់លាក់នៅឡើយទេនៅក្នុងខណៈពេលនេះ។

ម៉ូដែលទូរសព្ទ 3 គ្រឿងទៀត អាចនឹងមិនសូវទទួលបានចំណាប់អារម្មណ៍ទេ។ វាអាចជាម៉ូដែលទូរសព្ទដែលនឹងមានអេក្រង់ទំហំចាប់ពី 5.8 inch ទៅ 6.4 inch ដែលអាចនឹងបំពាក់កាមេរ៉ាសរុបចន្លោះពី 3 ទៅ 5 គ្រឿង។ ការរចនាម៉ូដរបស់ពួកវាមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ប៉ុន្តែពួកវាអាចនឹងធ្វើការសហការជាមួយសមត្ថភាពបញ្ចូលថាមពលដោយគ្មានខ្សែ ជាមួយទូរសព្ទដទៃ ដូចជាទូរសព្ទ Huawei Mate 20 ជាដើម។

ក្រៅពីព័ត៌មានចចាមអារ៉ាមនេះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញពីតំរុយមួយចំនួន ដែលបង្ហាញពីការផ្លាស់ប្តូរធំៗនៅលើទូរសព្ទម៉ូដែល S10 ដូចជាអេក្រង់ notch (រួមទាំងលទ្ធភាពនៃការកាត់រាងកោងចេញ) ប្រព័ន្ធប្រតិបត្តិការ AI-Savvy និងកាមេរ៉ាដែលមានកម្រិត Resolution ខ្ពស់ជាដើម។

តម្រូវការការពង្រឹងសមត្ថភាពជាច្រើនទាមទារឱ្យមានសម្រាប់ទូរសព្ទជំនាន់ថ្មីទាំងនេះ។ អាជីវកម្មទូរសព្ទចល័តរបស់ Samsung មួយរយៈចុងក្រោយនេះមិនសូវល្អនោះទេ ដោយមួយផ្នែកព្រោះទូរសព្ទ S9 និង Note 9 មិនសូវទទួលបានជោគជ័យ នៅក្នុងទីផ្សារទូរសព្ទ Smartphone ដែលកំពុងមមាញឹកនេះ។
ក្រុមហ៊ុននេះកំពុងប្រឈមនឹងដំណាក់កាលនៃការផលិតទូរសព្ទកំពូល ដូចជាទូរសព្ទ iPhone X ដែលនឹងអូសទាញអ្នកប្រើប្រាស់ឱ្យធ្វើការ Upgrade ទូរសព្ទចាស់ៗរបស់ពួកគេ និងធ្វើការចំណាយច្រើនជាងអ្វីដែលពួកគេរំពឹងទុក។

មុខងារជាច្រើនដូចជា ប្រព័ន្ធ 5G និងមុខងារថតរូបទំនើបៗ អាចជាចំណុចទាក់ទាញដ៏សំខាន់ ទោះបីជាបច្ចេកវិទ្យាចាស់ៗ នឹងនៅតែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចនាពេលអនាគតក្តី៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

មានអ្វីពិសេសពី LG Watch W7?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018

នាឡិកាដៃ Android Wear ថ្មីៗទទួលបានការវិវត្តថ្មីៗជាច្រើន ហើយនាពេលនេះវាក៏ត្រូវការមុខងារថ្មីចេញពី Hardware ដើម្បីដំណើរការផងដែរ។ នេះជាចំណុចដែលនាឡិកា Wa...

កត់ចំណាំទុក! វត្ថុ 8 យ៉ាង ដែលអ្នកមិនគួរ ដាក់ចូលក្នុងម៉ាស៊ីន បោកសម្លៀកបំពាក់

ដោយ: ភារុន 10 AM, Thursday, 14 Feb, 2019

ម៉ាស៊ីនបោកសម្លៀកបំពាក់ គឺជារបស់ដ៏អស្ចារ្យបំផុត ដែលជួយកម្ចាត់ភាពកខ្វក់ និងក្លិនអាក្រក់ ចេញពីសម្លៀកបំពាក់របស់អ្នក ដោយគ្រាន់តែអ្នកប្រមូលសម្លៀកបំពាក់ទា...

Microsoft PowerPoint នឹងផ្តល់លក្ខណៈពិសេស ទៅលើចំណងជើងប្រធាន និងចំណងជើងរង

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

ក្រុមហ៊ុន Microsoft កំពុងធ្វើការបន្ថែមទៅលើលក្ខណៈពិសេសទៅលើ ចំណងជើងប្រធាន និងចំណងជើងរង នៅក្នុងកម្មវិធី PowerPoint នៅដើមឆ្នាំនេះហើយ។ លក្ខណៈពិសេសនេះ នឹ...

មកដឹង! របៀបកំណត់ Silence ឬ Mute នៅក្នុង Apple Watch

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

អំឡុងពេលអ្នកនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ហើយអ្នកគ្រាន់តែចង់ឱ្យ Apple Watch របស់អ្នកស្ងប់ស្ងាត់មួយរយៈប៉ុណ្ណោះ មិនមែនជាការលំបាកអ្វីទេ។ ជាការពិត Appl...

Tomnerb.Com - YouTube Channel