ចូលចិត្តទំនើប

Lasso មុខងារវីដេអូថ្មីពី Facebook

ដោយ: ដួងច័ន្ទ 9 AM, Monday, 12 Nov, 2018

ក្នុងគោលបំណងអូសទាញអ្នកប្រើប្រាស់ ជាពិសេសយុវវ័យ ដែលបច្ចុប្បន្នកំពុងងាកចេញពីការប្រើប្រាស់កម្មវិធីរបស់ខ្លួន ក្រុមហ៊ុន Facebook ជាថ្មីម្តងទៀតបានស្វែងរកវិធីសាស្រ្តថ្មីមួយ និងទាញចេញពីកម្មវិធីដែលកំពុងពេញនិយម គឺ TikTok។

កម្មវិធីថ្មីរបស់ Facebook មានឈ្មោះថា Lasso ជាប្រភេទកម្មវិធីវីដេអូពោរពេញដោយសម្លេងតន្រ្តី ដែលក្រុមហ៊ុន Facebook ត្រូវបានរាយការណ៍ថាបានផលិតវាឡើងតាំងពីខែតុលាមកម្ល៉េះ ដែលពេលនេះបានបង្ហាញវត្តមានហើយ ទាំងនៅលើ iOS និង Android

ក្រុមហ៊ុន Facebook ធ្វើការបរិយាយកម្មវិធី Lasso ថាជាកម្មវិធីមួយ ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់មនុស្សគ្រប់រូបក្នុងការបង្កើត និងចែករំលែកវីដេអូខ្លីៗ ជាមួយនឹង Effect បែប កំប្លែង។ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Follow អ្នកបង្កើតវីដេអូដទៃទៀត ស្វែងរកមាតិកានានាដោយប្រើប្រាស់ Hashtag និងបង្កើតមាតិកាថ្មី ជាប្រភេទវីដេអូខ្លីៗ ដោយប្រើប្រាស់ឧបករណ៍ច្នៃប្រឌិតថ្មីៗ។

ក្រុមហ៊ុនបានផ្តល់ភាពប្រាកដនិយមក្នុងការកត់ត្រាថាកម្មវិធីនេះរួមបញ្ចូលជាមួយនឹងបណ្ណាល័យតន្រ្តីដ៏ធំមួយ ដែលក្រុមហ៊ុនអាចប្រើប្រាស់វាដើម្បីប្រកួតប្រជែងជាមួយកម្មវិធី TikTok ដែលជាកម្មវិធីមួយដែលទទួលបានប្រជាប្រិយភាពខ្ពស់ ជាមួយវីដេអូប្រភេទ Lip Sync។

ដោយសា Lasso ត្រូវបានគ្រប់គ្រងដោយ Facebook វាត្រូវបានរួមបញ្ចូលទៅក្នុងប្រព័ន្ធ Ecosystem របស់ក្រុមហ៊ុន ដូច្នេះអ្នកអាចធ្វើការ Sign In ដោយប្រើប្រាស់គណនេយ្យ Instagram ឬ Facebook (ឬអាចបង្កើតគណនេយ្យថ្មីមួយ បើសិនជាអ្នកមិនចង់ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមទាំងពីរនេះ។

កម្មវិធីនេះនឹងទាមទារឱ្យអ្នកប្រើប្រាស់ Profile Page រូបថត និងវីដេអូ។ នៅពេលដែលអ្នកបង្កើតវីដេអូផ្ទាល់ខ្លួននៅលើ Lasso អ្នកនឹងអាចចែករំលែកវាដោយផ្ទាល់ទៅក្នុង Facebook Story របស់អ្នក។ មុខងារមានលក្ខណៈស្រដៀងគ្នានេះនឹងមាននៅលើ Instagram Stories នៅពេលណាមួយនៅចុងឆ្នាំនេះ។

អ្នកអាចចាប់ផ្តើមប្រើប្រាស់ Lasso បានហើយចាប់ពីថ្ងៃនេះតទៅ ទោះបីក្រុមហ៊ុន Facebook បានបញ្ចេញថាយ៉ាងស្ងប់ស្ងាត់ក្តី។ កម្មវិធីនេះមានជាស្រេចនូវ មាតិកាមួយចំនួន ដែលមានន័យថាកម្មវិធីនេះត្រូវបានប្រើប្រាស់នៅក្នុងក្រុមទំនាក់ទំនង មានលក្ខណៈជាក្រុមតូចៗ មុនពេលវាត្រូវបានដាក់ឱ្យដំណើរការជាសាធារណៈ៕

អត្ថបទអ្នកចង់អាន

ម៉ូដែល ទូរទស្សន៍ ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 17 Oct, 2017

ទំនើប សូមណែនាំម៉ូដែលទូរទស្សន៍ កំពុងពេញនិយម ប្រចាំឆ្នាំ 2017 ជូនមិត្តអ្នកអានទាំងអស់ជ្រាប។ ចង់ដឹងថាក្នុងឆ្នាំ 2017 បច្ចេកវិទ្យាទូរទស្សន៍ទំនើបយ៉ាងណាខ្...

Huawei បំបែកកំណត់ត្រាលក់ទូរសព្ទបាន 200 លានគ្រឿង

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 02 Jan, 2019

នៅក្នុងឆ្នាំ 2018 នេះក្រុមហ៊ុន Huawei បានបំបែកកំណត់ត្រារបស់ក្រុមហ៊ុន ក្នុងការលក់ដាច់ទូរសព្ទ Smartphone បានចំនួន 200 លានគ្រឿង ដែលនេះជាការអះអាងរបស់ក្...

Logitech បានបង្កើត Keyboard ហ្គេមចុងក្រោយបង្អស់ ជាមួយតួអង្គ Esports

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

ក្រុមហ៊ុន Logitech កំពុងដាក់បង្ហាញពីក្តារចុច Logitech G Pro Mechanical Gaming ដែលវាត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការជាមួយតួអង្គ Esport កំពូលៗ។ ក្ត...

ចែករំលែកតំណក់ឈាមរបស់អ្នក ដើម្បីជួយសង្រោះជីវិតស្រ្តី និងម្ដាយ ដែលរៀបចំដោយក្រុមហ៊ុន ជីហ្គៀ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

នៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះក្រុមហ៊ុន Ggear និង សមាគមសហគ្រិនសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីការបរិច្ចាកឈាម ក្រោមប្រធានបទ “ ចែករ...

Tomnerb.Com - YouTube Channel