ចូលចិត្តទំនើប

Laptop សម្រាប់អ្នកផលិត កម្មវិធី

ដោយ: ដួងច័ន្ទ 4 PM, Monday, 06 Nov, 2017

តើអ្នកមានអាជីពជាអ្នក IT ដែលកំពុងស្វែងរកកុំព្យូទ័រយួរដៃ សម្រាប់ប្រើប្រាស់បង្កើតកម្មវិធី Program និង Coding មែនទេ? បើពិតមែន អ្នកត្រូវស្វែងរកកុំព្យូទ័រ ដែលមានលក្ខណៈពិសេស ដូចជាមានកម្លាំងថាមពលខ្លាំង ដែលអាចផ្ទុក និងដំណើរការលេខកូដបានយ៉ាងលឿន និងមានចំណុចពិសេសជាច្រើនទៀត ដូចមាននៅក្នុងអត្ថបទខាងក្រោមដែល ទំនើប បានប្រមូលយកម៉ូដែល កុំព្យូទ័រយួរដៃ សមស្របនឹងតម្រូវការរបស់អ្នក។
Toshiba Portege Z30-C-138
កុំព្យូទ័រយួរដៃមួយគ្រឿងនេះ សក្តិសមបំផុតសម្រាប់ការបំពេញមុខងារ Programming ដោយវាមាន បំពាក់ប្រព័ន្ធប្រតិបត្តិការល្បឿនលឿន មាន SSD ធំមួយ និងមាន RAM ទំហំ 16GB។ លើសពីនេះ ទៀតវាមានថាមពលថ្មប្រើប្រាស់បាន 11 ម៉ោង។ ក្រុមហ៊ុន Toshiba ក៏មានបំពាក់បច្ចេកវិទ្យាបន្ថែម នៅលើ Laptop មួយគ្រឿងនេះដូចជា VGA port, Fingerprint reader, 4G/LTE modem និង A-GPS ទៀតផង។

Best-Laptop-for-programming-2017_technology_news_cambodia_tomnerb-01
Lenovo ThinkPad E470
កុំព្យូទ័រយួរដៃមួយប្រភេទនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ 7th Generation Intel Core ដែលមានអេក្រង់ទំហំ 14 inch ប្រភេទ FHD Anti-Glare និងប្រើប្រាស់បច្ចេកវិទ្យា Nvidia Geforce 940MX 2GB GPU។ Laptop មួយគ្រឿងនេះមានបំពាក់ជាមួយនូវក្តារចុចដ៏រឹងមាំ TrackPoint ចំនួនមួយ និងប៊ូតុង 3+2 Click Pad។ បន្ថែមលើនេះ កុំព្យូទ័រមួយគ្រឿងនេះមានរន្ធ ដោតគ្រប់គ្រាន់ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងកម្រិតមធ្យម។

Best-Laptop-for-programming-2017_technology_news_cambodia_tomnerb-02
HP 255 G5
កុំព្យូទ័រ Laptop មួយគ្រឿងនេះសក្តិសមបំផុតសម្រាប់ការប្រើប្រាស់លក្ខណៈអាជីវកម្ម និងជាកុំព្យូទ័រ ដែលមានថាមពលខ្លាំង រឹងមាំ ល្អបំផុតសម្រាប់កម្មវិធី Programming។ ថ្វីត្បិតតែវាមានទំហំ RAM តូច ប៉ុន្តែវាអាចធ្វើការ Update បាននៅពេលក្រោយ ហើយវាក៏សក្តិសមសម្រាប់កម្មវិធី Coding ផងដែរ។ នេះជាជម្រើសកុំព្យូទ័រ Laptop សម្រាប់អ្នកដែលចង់ប្រើប្រាស់ប្រព័ន្ធ Intel ជំនួសប្រព័ន្ធ AMD។

Best-Laptop-for-programming-2017_technology_news_cambodia_tomnerb-03
Apple Macbook Pro with Touchbar
ម៉ូដែល MacBook របស់ Apple ផលិតឡើងយ៉ាងសក្តិសមជាមួយកម្មវិធី Programming នេះដោយសារតែគុណសម្បត្តិរបស់ភាពរឹងមាំនៃម៉ាស៊ីន សមត្ថភាពដំណើរការក្នុងល្បឿនលឿន ថាមពលថ្មខ្លាំង និងកម្មវិធី Software ក៏មានឥទ្ធិពល។ ម៉ូដែល Macbook Pro ទំហំ 13 inch ដែលមានបំពាក់ Touchbar គឺជាផលិតផល Laptop កំពូលរបស់ Apple និងផលិតឡើងជាមួយរូបរាង រចនាបែប Classic។ Touchbar នៅលើតួកុំព្យូទ័រមានអេក្រង់ OLED ដ៏ស្តើង ស្ថិតនៅផ្នែកខាងលើ Keyboard ដែលអាចប្រើប្រាស់បានជាច្រើនមុខ មិនថាអ្នកប្រើប្រាស់ជាមួយកម្មវិធី Auto-Suggestion សម្រាប់ការវាយអត្ថបទ ឬប្រើប្រាស់សម្រាប់ស្កេនក្រយ៉ៅដៃជាដើម។ ជាមួយទំហំ 13 inch ធ្វើឱ្យ Laptop មួយគ្រឿងនេះមានរាងស្តើង និងស្រាល ងាយស្រួលយកតាមខ្លួនពេលធ្វើដំណើរ។

Best-Laptop-for-programming-2017_technology_news_cambodia_tomnerb-04
Microsoft Surface Pro
នេះជាផលិតផលជំនាន់ទី 5 របស់ស្រឡាយកុំព្យូទ័រយួរដៃ Surface Pro។ នេះជាម៉ូដែលបន្ទាប់ពី Surface Pro 4 ដែលទទួលបានជោគជ័យនៅក្នុងទីផ្សារ។ Laptop ថ្មីមួយនេះមានកម្លាំងថ្មខ្លាំងជាងមុន ប្រមាណ 30% ហើយប្រព័ន្ធប្រតិបត្តិការរបស់វាក៏ត្រូវបាន update ទៅជា Kaby Lake ផងដែរ។ វាក៏អាចប្រើប្រាស់ជាមួយ Surface Pen ដែលមានរំញោចកម្លាំងសង្កត់ 4,096 កម្រិត តែ ប៊ិចអេឡិចត្រូនិចនេះ មិនមានភ្ជាប់ជាមួយកុំព្យូទ័រទេ វាត្រូវទិញដាច់ដោយឡែកពីគ្នា។ អ្នកអាចផ្លាស់ប្តូរវាពី Tablet ទៅជា Laptop បានតាមចិត្ត ដែលធ្វើឱ្យវាមានភាពងាយស្រួល សម្រាប់យកតាមខ្លួន ហើយវាក៏អាចដំណើរការជាមួយ Window 10 ផងដែរ។

Best-Laptop-for-programming-2017_technology_news_cambodia_tomnerb-05
Asus Chromebook Flip
កុំព្យូទ័រមួយគ្រឿងនេះ មិនដំណើរការជាមួយប្រព័ន្ធ Window, Android ឬ macOS ទេ វាប្រើប្រាស់ Chrome OS ជំនួសវិញ។ ប្រព័ន្ធ Chrome OS ជាប្រព័ន្ធប្រតិបត្តិការទម្ងន់ស្រាលបំផុត ផ្អែកលើ កម្មវិធី នៅលើគេហទំព័រ Chrome។ វាជាជម្រើសល្អបំផុត សម្រាប់ធ្វើការសន្សំសំចៃថវិកា ដោយអ្នកមិនចាំបាច់ចំណាយលើការទិញអាជ្ញាប័ណ្ណ Window និងមិនចាំបាច់ចំណាយប្រាក់ទិញបន្ទះឈីប Intel ទេ ហើយអ្នកនៅតែអាចប្រើប្រាស់ កម្មវិធីកុំព្យូទ័របានយ៉ាងពេញលេញ។ នេះជាម៉ូដែលកុំព្យូទ័រ យួរដៃគុណភាពខ្ពស់ ដែលមានអេក្រង់ Touchscreen មានក្តារចុចដ៏រឹងមាំ និងបំពេញមុខងារបានយ៉ាងប្រសើរ។

Best-Laptop-for-programming-2017_technology_news_cambodia_tomnerb-06
Apple MacBook Pro 15 inch (2016)
ប្រសិនបើអ្នកចង់ប្រើប្រាស់ម៉ូដែល MacBook សម្រាប់កម្មវិធី Programming ហើយអ្នកចង់សន្សំ លុយបានបន្តិចបន្តួច ជាមួយម៉ូដែល MacBook Pro ស៊េរីឆ្នាំ 2016។ ថ្វីត្បិតវាមិនមានមុខងារពិសេសដូចជា Touchbar ឬ រន្ធ USB-C ក្តី ប៉ុន្តែវាជាផលិតផលកុំព្យូទ័រដ៏ល្អ ដែលមានមុខងារគ្រប់ គ្រាន់បំពេញតាមតម្រូវការកម្មវិធី Programming។

Best-Laptop-for-programming-2017_technology_news_cambodia_tomnerb-07

អត្ថបទអ្នកចង់អាន

13 ភាសាបន្ថែមទៀតនៅលើ Google Translate

ដោយ: ដួងច័ន្ទ 9 AM, Saturday, 20 Oct, 2018

ចាប់ផ្តើមពីសប្តាហ៍នេះទៅ កម្មវិធី Google Translate នឹងមានសមត្ថភាពបកប្រែភាសា 13 បន្ថែមទៀត តាមវិធីសាស្រ្ត Visual ដោយប្រើប្រាស់កាមេរ៉ានៅលើ Smartphone។ ...

លក្ខណៈពិសេសទាំង10 នេះ បានណែនាំនៅក្នុងទូរស័ព្ទ iPhone X ដែលអ្នករាល់គ្នាគួរតែដឹង!

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ឥឡូវនេះមានការណែនាំ iOS មួយចំនួន ដែលយើងគិតថា ប្រិយមិត្តអ្នកអានទាំងអស់គួរតែដឹង និងប្រើប្រាស់ ជាមូលដ្នាន ទៀងទាត់។ ខាងក្រោមនេះគឺជា លក្ខណៈពិសេសទាំង 10 ដ...

15 វត្ថុបង្កើតថ្មី ដែលអ្នកត្រូវការ សម្រាប់ការរស់នៅ ដ៏ល្អឥតខ្ចោះ!!

ដោយ: ភារុន 8 AM, Friday, 31 May, 2019

យើងម្នាក់ៗតែងជំពប់ជួប ទៅលើវត្ថុច្នៃប្រឌិតថ្មីៗសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពដ៏អស្ចារ្យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់យើងគ្រប់គ្នា កាន់តែមានភាពងាយស្រួលឡើង...

ឡូយអត់! បង់បិទរបួសអេឡិចត្រូនិច ប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីពន្លឿនការព្យាបាលមុខរបួសនៅលើស្បែក

ដោយ: ភារុន 8 AM, Friday, 28 Dec, 2018

អ្នកវិទ្យាសាស្រ្ត នាពេលឥឡូវនេះកំពុងបង្កើត រន្ធដោតអេឡិចត្រូនិច ថ្មីមួយ ដែលប្រើចរន្តអគ្គិសនី ដើម្បីបង្កើនល្បឿននៃការព្យាបាលមុខរបួសនៅលើស្បែក។ យោងតាមការ...

Tomnerb.Com - YouTube Channel