ចូលចិត្តទំនើប

Laptop ថ្មីរបស់ HP មានថាមពលថ្មរហូតដល់ 22 ម៉ោង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ជាថ្មីម្តងទៀតក្រុមហ៊ុន HP បានបញ្ចេញលក់ផលិតផលកុំព្យូទ័រយួរដៃម៉ូដែល Spectre x360 ប្រភេទ Convertible Laptop ប៉ុន្តែពេលនេះមានផ្តល់នូវការសន្យាបំលាស់ប្តូរកាន់តែប្រសើរ ឡើង។

ម៉ូដែល Spectre x360 ស៊េរី 13 និង 15 ថ្មី ផ្តល់នូវការ Upgrade មុខងារទូទៅធំៗមួយចំនួន ដូចជា ការរចនា Dual-Chamfered ដែលផ្តល់នូវភាពងាយស្រួលជាងមុននៅពេលបើកគម្រប Laptop និងការផ្លាស់ប្តូរ Privacy ដែលកាត់ផ្តាច់ចរន្តអគ្គិសនីពី Webcam។

ប៉ុន្តែតារាដ៏លេចធ្លោនៅក្នុងកម្មវិធីនេះគឺ ម៉ូដែលទំហំ 13 inch។ នាពេលនេះវាមានថាមពលថ្មដ៏អស្ចារ្យរហូតដល់ 22.5 ម៉ោង និងមានការកែលំអប្រមាណ 37% លើម៉ូដែលជំនាន់មុន ដែលត្រូវបានគេចាត់ទុកថាជាបំលាស់ប្តូរដ៏ធំ។ នៅក្នុងនោះក៏មានជម្រើស Gigabit-Class LTE នៅលើប្រព័ន្ធរបស់ម៉ូដែល 13 inch ផងដែរ។

ប៉ុន្តែនេះមិនមានន័យថាម៉ូដែលទំហំ 15 inch មិនមានតម្លៃនោះទេ។ អ្នកអាចពង្រីកប្រព័ន្ធប្រតិបត្តិការរបស់វារហូតដល់ Six-Core 8th-Generation របស់បន្ទះឈីប Intel Core បើសិនជាអ្នកត្រូវការថាមពលដើមរបស់កុំព្យូទ័រ ហើយការរចនាម៉ូដ Thermal ថ្មី អាចជួយឱ្យទាំង CPU និង GeForce GTX 1050 Ti Max-Q Graphic រក្សាបានភាពត្រជាក់។ អ្នកក៏នឹងទទួលបានថាមពលថ្មដំណើរការបាន 17.5 ម៉ោងផងដែរ។ លើសពីនេះទៀត ជម្រើស Spectre x360 ធំមួយនេះ ក៏មានផ្តល់នូវ Thunderbolt 3 ចំនួនពីរផងដែរ ព្រមជាមួយជម្រើសអេក្រង់ 650-Nit 1080p ឬ អេក្រង់ 4K Touchscreen។

ម៉ូដែល Laptop ទាំងពីរនេះនឹងចេញលក់នៅក្នុងខែវិច្ឆិកានេះហើយ ជាមួយនឹងតម្លៃចាប់ផ្តើមពី $1,150 សម្រាប់ Spectre x360 ទំហំ13 inch និងកើនតម្លៃរហូតដល់ $1,390 សម្រាប់ទំហំ 15 inch។ Laptop ថ្មីទាំងពីរនេះក៏នឹងមានដាក់លក់នៅលើទីផ្សារ Best Buy នៅក្នុងខែធ្នូខាងមុខនេះដែរ។

នៅក្នុងនោះក៏មានប្រព័ន្ធទីបី ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ នោះគឺ EliteBook x360 1040 G5 ទំហំ 14 inch ដែលត្រូវបានផលិតឡើងជាប្រភេទ Convertible លក្ខណៈអាជីពជាមួយនឹង បច្ចេកវិទ្យា Gigabit-Grade LTE និងផ្តល់នូវថាមពលមានទំហំសមស្រប រួមបញ្ចូលជាមួយបន្ទះឈីប Quad-Core 8th Gen Intel មាន RAM ទំហំ 32GB និងមានឃ្លាំងផ្ទុកទិន្នន័យដ៏ធំរហូតដល់ 2TB។ វានឹងបង្ហាញខ្លួននៅចុងខែតុលានេះ ជាមួយតម្លៃ $1,499៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Crayon សម្រាប់ iPad ចេញលក់ឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 9 AM, Monday, 10 Sep, 2018

Crayon របស់ក្រុមហ៊ុន Logitech គឺជាសុបិន្តរបស់ម្ចាស់ iPad ស៊េរីឆ្នាំ 2018 ដែលមានបំណងចង់ប្រើប្រាស់ប៊ិច Stylus ដោយមិនចាំបាច់ចំណាយថវិកាដ៏ច្រើនសម្រាប់ P...

ណែនាំឱ្យស្គាល់ ឧបករណ៍សាកថ្មភ្លោះពី Baseus

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 12 Feb, 2019

នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ទូរសព្ទដៃមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបច្ចេកវិទ្យាទូរសព្ទដៃកាន់តែទំនើប កាន់តែផ្តល់ភាពងាយស្រួល។ ដូច្នេះតម...

ម៉ូដែល Chromebooks ល្អបំផុតប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 9 PM, Thursday, 14 Dec, 2017

មិនថាកិច្ចការងារអ្វីដែលអ្នកចង់សម្រេចបាន មិនថាក្តីសុបិន្តបែបណាដែលអ្នកប៉ងប្រាថ្នា អ្នកអាចទុកចិត្តលើកំពូល Chromebooks ខាងក្រោម ដែលដើរតួជាយានជំនិះ និងដ...

ព័ត៌មានថ្មីពី Huawei P30 Pro

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Mar, 2019

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទម្រាំដល់ថ្ងៃប្រកាសផ្លូវការរបស់ក្រុមហ៊ុន Huawei អំពីផលិតផលទូរសព្ទថ្មីម៉ូដែល P30 Pro និង P30 ប៉ុន្តែព័ត៌មានបែកធ្លាយជា...

Tomnerb.Com - YouTube Channel