ចូលចិត្តទំនើប

Kyocera ចេញលក់ទូរសព្ទ ដែលអាចលាងសាប៊ូបាន ជំនាន់ទី២

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 15 Feb, 2017

ទូរសព្ទ Smartphone របស់អ្នកតែងនៅជាប់ខ្លួនអ្នកជានិច្ច ស្ទើរគ្រប់ទីកន្លែង ប៉ុន្តែការលាងសម្អាតវា ត្រូវការដោះគ្រឿង ខ្ចៅខ្យងជាច្រើន។ ផ្នែកខ្លះនៃទូរសព្ទដៃ មិនមានការពារជម្រាបទឹកនោះទេ ហើយការរុះរើគ្រឿង ខ្ចៅ របស់ទូរសព្ទ អាចបណ្តាលឱ្យទូរសព្ទខូចទៀតផង។

ក្រុមហ៊ុនអេឡិចត្រូនិក Kyocera បានសម្រេចចិត្តបង្កើតដំណោះស្រាយ ចំពោះបញ្ហានេះ ឱ្យកាន់តែងាយស្រួល ដូចជាផលិតផលទូរសព្ទ Smartphone Digno Rafre សម្រាប់អ្នកប្រើប្រាស់ជនជាតិជប៉ុន កាលពីឆ្នាំ២០១៥។ លក្ខណៈពិសេសមួយ ក្នុងចំណោមលក្ខណៈពិសេសថ្មីៗ គឺជាសមត្ថភាពក្នុងការលាងសម្អាតជាមួយសាប៊ូ។ ឥឡូវនេះក្រុមហ៊ុន Kyocera កំពុងត្រៀមចេញទូរសព្ទស៊េរីនេះជំនាន់ទី២ ដែលមានឈ្មោះថា Rafre KYV40។

Kyocera បាននឹងកំពុងពង្រឹងសមត្ថភាព នៃការលាងសម្អាតរបស់ទូរសព្ទថ្មីនេះ។ នៅពេលដែលទូរ សព្ទ Rafre ចាប់ផ្តើមមានភាពកង្វក់ អ្នកអាចដាក់វាទៅក្នុងទឹក និងដុសខាត់ជាមួយសាប៊ូដុំ ដើម្បី សម្អាតភាពកង្វក់ទាំងនោះ។ ជឿថានៅពេលអ្នកចាប់ផ្តើម ទម្លាប់នឹងការលាងសម្អាតនេះ វានឹងពិបាក ក្នុងការបញ្ឈប់ទម្លាប់នោះណាស់។ ទូរសព្ទដៃដែលមានក្លិនក្រអូប ស្រស់ស្អាត គឺតែងតែជាជម្រើស របស់អ្នកប្រើប្រាស់។

ទូរសព្ទ Rafre ថ្មីនឹងផ្តល់ជូនក្នុងពណ៌ផ្កាឈូកស្រាល ពណ៌ស ថ្លា និងពណ៌ខៀវស្រាល ហើយការដាក់លក់ក្នុងខែមីនាខាងមុខ នឹងមានលក់តែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ ដូចជាទូរសព្ទដំបូងដែរ និងមានលក់នៅលើបណ្តាញ KDDI។ ទូរសព្ទនេះមានទំហំអេក្រង់ ៥អ៊ីញ ប្រើប្រាស់ Android 7.0 Nougat មានកាមេរ៉ា ១៣ Megapixel និងមានថ្មកម្លាំង ៣០០០ mAh។ ចំពោះតម្លៃរបស់ទូរសព្ទមួយគ្រឿងនេះ នៅមិនទាន់ដឹងនៅឡើយទេ។

ស្របពេលដែលក្រុមហ៊ុន Apple កំពុងមានទំនោរផលិតទូរសព្ទ ដែលគ្មានរន្ធដោត ទូរសព្ទមិនជ្រាបទឹកកាន់តែច្រើន កំពុងត្រូវបានផលិត។ នៅពេលនោះ ប្រហែលជាសមត្ថភាពពិសេស នៃការលាងជាមួយសាប៊ូនឹងលែងត្រូវបានផ្សព្វផ្សាយ ជាលក្ខណៈពិសេសទៀត ហើយវានឹងក្លាយទៅជាស្តង់ដា ដោយអ្នកអាចលាងទូរសព្ទដៃរបស់អ្នក ជាធម្មតាបាន។

អត្ថបទអ្នកចង់អាន

ប៉ាតង់ Apple Watch ថ្មី បង្ហាញចំណុចពិសេសពីរ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ចំណុចពិសេសៗជាច្រើនអាចនឹងកើតមានឡើង សម្រាប់ផលិតផល Apple Watch។ ក្រុមហ៊ុនដែលនៅពីក្រោយផលិតផលនាឡិកាដៃ Smartwatch ដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក កាលពីពេលថ្...

ក្រុមហ៊ុន Google និយាយថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នឹងចូលចិត្ត Ergonomics ប៊ូតុងរុករក 3 នៅលើ Gesture

ដោយ: ភារុន 8 AM, Monday, 12 Aug, 2019

មួយថ្ងៃបន្ទាប់ពីការចេញផ្សាយកំណែចុងក្រោយនៃ Android Q Beta ក្រុមហ៊ុន Google កំពុងធ្វើការ ដោយផ្ទាល់សម្រាប់ ប៊ូតុងគ្រប់គ្រងការបញ្ជា Gesture Navigation ...

ជម្រើសវ៉ែនតា ការពារពន្លឺ សម្រាប់អ្នកជិះកង់

ដោយ: ដួងច័ន្ទ 11 PM, Sunday, 29 Oct, 2017

  វ៉ែនតាការពារពន្លឺ ជាសម្ភារៈដ៏ចាំបាច់មួយប្រភេទ សម្រាប់ប្រើប្រាស់នៅក្រោមពន្លឺថ្ងៃ ជាពិសេសសម្រាប់អ្នកបើកបរនៅតាមដងផ្លូវ ព្រោះវាជួយការពារការស្រវាំងភ្ន...

អ្វីខ្លះដែលអាចសម្អាត ក្នុងម៉ាស៊ីនបោកគក់បាន?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Oct, 2018

តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រៅពីសម្លៀកបំពាក់ តើអ្នកអាចបោកគក់អ្វីបានទៀតខ្លះនៅក្នុងម៉ាស៊ីនបោកគក់? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ សម្ភារៈកីឡា អ្នកដឹងច...

Tomnerb.Com - YouTube Channel