ចូលចិត្តទំនើប

វីដេអូផ្សាយពាណិជ្ជកម្ម Case AirPod របស់កូរ៉េខាងត្បូង ពិតជាធ្វើឱ្យអ្នកប្រើប្រាស់ចង់បាន!

ដោយ: ភារុន 8 AM, Tuesday, 03 Sep, 2019

ក្រុមហ៊ុន Apple កំពុងដំណើរការចាក់ផ្សាយពាណិជ្ជកម្ម AirPod ថ្មី ជាវីដេអូផ្សព្វផ្សាយខ្លីមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនេះបានធ្វើឱ្យក្រុមហ៊ុន Apple រីករាយយ៉ាងខ្លាំង ដោយសារតែ ការបង្ហាញកាសស្តាប់ឥតខ្សែដ៏ពេញនិយមនេះ មានបន្ថែមជាមួយនឹង Case AirPod ថ្មីផងដែរ។ ដើមឡើយ ក្រុមហ៊ុន Apple មិនបានផ្តោតសំខាន់ទៅលើពណ៌របស់ Case ប៉ុន្មានទេ ប៉ុន្តែយោងទៅតាមវីដេអូពាណិជ្ជកម្ម AirPod ថ្មីនេះ វាក៏បានបង្ហាញនូវ Case AirPod ចម្រុះពណ៌ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអតិថិជននិយមប្រើប្រាស់ផលិតផល Apple ទូទាំងប្រទេសកូរ៉េខាងត្បូង។

ឥឡូវនេះ យើងមិនទាន់ច្បាស់នៅឡើយទេ ថាតើក្រុមហ៊ុន Apple កំពុងប្រើប្រាស់ការផ្សាយពាណិជ្ជកម្មនេះ ដើម្បីបង្ហាញពីបច្ចុប្បន្នភាពរបស់ខ្លួន ឱ្យកាន់តែមានភាពទាន់សម័យ និងរស់រវើកបន្ថែមជាងមុនដែរឬទេ? ម្យ៉ាងទៀត Case AirPod ចម្រុះពណ៌នេះ ទំនងជាត្រូវបានផ្តល់ជូនសម្រាប់អតិថិជននៅក្នុងតំបន់អាស៊ី ដំបូងគេបង្អស់។ ទោះបីជា Case AirPod មិនមែនជាព័ត៌មានថ្មីក៏ដោយ ក៏នៅតែមានជម្រើសជាច្រើន សម្រាប់អ្នកប្រើប្រាស់ក្នុងការក្លាយជាម្ចាស់ផលិតផល Apple ដូចជា Case AirPod ថ្មីនេះជាដើម។


ឥឡូវនេះ ក្រុមហ៊ុន Apple មិនទាន់បញ្ចេញលក់ Case AirPod ថ្មីដោយផ្ទាល់នោះទេ។ ប៉ុន្តែ Case AirPod ថ្មីនេះកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែងដំបូងបង្អស់ដែលបានដំណើរការចាក់ផ្សាយវីដេអូផ្សាយពាណិជ្ជកម្ម AirPod ថ្មី និង Case AirPod ថ្មី។ ដូច្នេះ ប្រសិនបើអ្នកចង់ក្លាយជាម្ចាស់ AirPod ថ្មី រួមជាមួយនឹង Case AirPod ចម្រុះពណ៌ថ្មីស្រឡាង អ្នកអាចរកបាននៅក្នុងគេហទំព័រ Amazon ឬ eBay៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ណែនាំពីទូរទឹកកកឆ្លាតវៃរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Samsung បាននឹងកំពុងបន្ថែមមុខងារថ្មីៗ ទៅក្នុងផលិតផលទូរទឹកកកឆ្លាតវៃ ម៉ូដែល Family Hub ហើយក្រុមហ៊ុនអះអាងថា version ចុងក្រោយបង្អស់របស់វា កាន់...

ហេតុអ្វីបាន Desktop ខ្ញុំចូលចិត្តគាំងម៉្លេះ និងឧស្សាហ៍ឆេះ hard disk ទៀតផង?

ដោយ: ស. លីង 8 PM, Monday, 02 Oct, 2017

អ្នកប្រើប្រាស់កុំព្យូទ័រលើតុ Desktop មួយចំនួនរអ៊ូពីបញ្ហាគាំង ដើរយឺត ឬឆេះ hard disk។ ក្រៅពីការរអ៊ូ អ្នកមិនបានឈ្វេងយល់ និងរកឲ្យឃើញពីមូលហេតុ ដែលបណ្តាល...

AirPods នឹងធ្វើការ Upgrade ក្នុងឆ្នាំ 2018 នេះ

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 06 Feb, 2018

កាសស្តាប់របស់ Apple នឹងទទួលបានការ Upgrade ថ្មី នៅពាក់កណ្តាលឆ្នាំ 2018 នេះហើយ ដោយយោងតាមកំណត់ត្រាការស្រាវជ្រាវថ្មីពីអ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ...

លក្ខណៈពិសេសទាំង 5 ដែលមិនត្រូវបានរកឃើញ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ដែលអ្នកគួរតែចាប់ផ្តើមប្រើប្រាស់វាឥឡូវនេះ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ទូរស័ព្ទប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេល 2-3 ឆ្នាំមកហើយនោះ វាអាចមានភាពងាយស្រួលនៅក្នុងការភ្លេច ថាតើភាពទាន់សម័យរបស...

Tomnerb.Com - YouTube Channel