ចូលចិត្តទំនើប

តោះមកស្គាល់ផលិតផលម៉ូដែល Smile ពី Kodak

ដោយ: ដួងច័ន្ទ 9 AM, Sunday, 13 Jan, 2019

ខណៈដែលក្រុមហ៊ុនភាគច្រើននៅក្នុងព្រឹត្តិការណ៍ CES 2019 ព្យាយាមគ្រប់វិធីសាស្រ្តក្នុងការទាក់ទាញអតិថិជន នៅលើបច្ចេកវិទ្យានាពេលអនាគត ប៉ុន្តែសម្រាប់ក្រុមហ៊ុន Kodak បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ជាមួយផលិតផលដែលបង្កប់ដោយការចងចាំជាច្រើន។
ក្រុមហ៊ុនផលិតកាមេរ៉ា ដែលធ្លាប់មានកិត្តិស័ព្ទដ៏ល្បីល្បាញ ជាមួយនឹងអនុស្សាវរីយ៍ជាច្រើនមួយនេះ សង្ឃឹមថាអ្នកប្រើប្រាស់នឹងដាក់ទូរសព្ទដៃ Smartphone របស់ពួកគេចុះ ហើយចាប់យករូបភាពដ៏ស្រស់ស្អាត ជាមួយកាមេរ៉ាម៉ូដែល Smile ដែលជាស្រឡាយផលិតផល Instant Camera និងម៉ាស៊ីនព្រីន។

ផលិតផលថ្មីដែលក្រុមហ៊ុន Kodak នាំមកជូននាពេលនេះ គឺកាមេរ៉ាម៉ូដែល Smile Classic Instant Print។ បើសិនជាអ្នកគិតថារូបថតឌីជីថល មានល្បឿនលឿនពេក ហើយរូបថតបែបចាស់គំរឹល មានល្បឿនយឺតពេក ផលិតផលកាមេរ៉ាថ្មីមួយនេះ គឺជាផលិតផលថ្នាក់កណ្តាល សក្តិសមសម្រាប់អ្នក។

កាមេរ៉ានេះមានបំពាក់ Viewfinder លោតត្រដែតឡើង ឧបករណ៍កំណត់ពេលវេលា 10 វិនាទី និង Flash ស្វ័យប្រវត្តិ។ វាក៏មានបំពាក់រន្ធដោតកាត MicroSD ដែលអាចឱ្យអ្នករក្សាទុករូបថតរបស់អ្នកបានជាមួយបច្ចេកវិទ្យាឌីជីថល។
ប្រាកដណាស់ ម៉ូដែល Smile Classic ត្រូវបានផលិតឡើងក្នុងគោលបំណងដំបូង ស្តីពីរូបថតសន្លឹកជាក់ស្តែង។ វាអាចព្រីនរូបថតទំហំ 3.5 inch x 4.25 inch ដែលអ្នកថតចេញពីកាមេរ៉ា។ អ្នកក៏អាចព្រីនរូបថតដទៃទៀតដែលអ្នកបានថតនៅលើទូរសព្ទដៃ ដោយធ្វើការភ្ជាប់ជាមួយកាមេរ៉ាតាមរយៈ Bluetooth ដោយប្រើប្រាស់កម្មវិធី Kodak Instant Print Companion App។

បើសិនជាអ្នកកំពុងសម្លឹងរកម៉ូដែលមានទំហំតូចជាងនេះបន្តិច ក្នុងនោះមានជម្រើសម៉ូដែល Smile Instant Print Digital Camera ដែលមានទំហំ 10 megapixel។ វាមានលក្ខណៈដូចគ្នាច្រើនទៅនឹងម៉ូដែល Smile Classic ដោយប្រើប្រាស់បច្ចេកវិទ្យា Zink Zero Ink Printing ដើម្បីបញ្ចេញរូបថតចេញមកភ្លាមៗ។ ជាមួយនឹងជម្រើសកាមេរ៉ាមួយនេះ រូបថតដែលផ្តិតចេញមកមានទំហំត្រឹមតែ 2 inch x 3 inch ប៉ុណ្ណោះ ហើយវាក៏មាន Adhesive Back ដែលអ្នកអាចប្រើប្រាស់សម្រាប់ទស្សនារូបថតបានយ៉ាងងាយស្រួល ដូចគ្នានឹងកាមេរ៉ាម៉ូដែល Printomatic របស់ Kodak ដែលបានចេញលក់កាលពីឆ្នាំ 2017 ដែរ។ កាមេរ៉ាម៉ូដែលថ្មីនេះក៏មានបំពាក់ LCD Viewfinder ដែលអ្នកអាចប្រើប្រាស់សម្រាប់តម្រង់ និងថត មានបំពាក់ឧបករណ៍កំណត់ពេលវេលា 10 វិនាទី និង Flash។ វាក៏មានរន្ធដោតកាត MicroSD ដែលអាចឱ្យអ្នករក្សាទុករូបថត និងមុខងារ Preview ដែលអនុញ្ញាតឱ្យអ្នកមើល និងកែរូបបានភ្លាមៗ បន្ថែម Effect និង Filter មុនពេលព្រីនបានទៀតផង។

បើសិនជាការស្ពាយកាមេរ៉ាគ្រប់ទីកន្លែង ចោទជាបញ្ហាសម្រាប់អ្នក អញ្ចឹងអ្នកអាចសាកល្បងជាមួយផលិតផលម៉ាស៊ីនព្រីន Kodak Smile Instant។ វាបំពាក់មុខងារព្រីន ចេញពីកាមេរ៉ា ហើយជំនួសវិញដោយការភ្ជាប់ទៅកាន់ទូរសព្ទ Smartphone តាមរយៈ Bluetooth។ អ្នកអាចធ្វើការចាប់យករូបថត ដោយប្រើប្រាស់ទូរសព្ទដៃ បន្ទាប់មកកែសម្រួលវានៅក្នុង App របស់ Kodak ហើយបញ្ជូនវាទៅកាន់ម៉ាស៊ីនព្រីន នោះវានឹងធ្វើការព្រីនរូបថតរបស់អ្នកចេញនៅលើក្រដាសមានទំហំ 2 inch x 3 inch ជាមួយនឹងបន្ទះស្អិតសម្រាប់បិទនៅខាងក្រោយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

នាឡិកាដៃបុរស ៨គ្រឿងធ្វើពីមាសសុទ្ធ

ដោយ: ដួងច័ន្ទ 4 PM, Friday, 03 Feb, 2017

មាស ជានិមិត្តសញ្ញាបង្ហាញពីអំណាច។ វាមិនមែនជារឿងចម្លែកទេ ដែលមាសត្រូវបានយកមកច្នៃធ្វើ ជានាឡិកាដៃ ដែលធ្វើឱ្យវាកាន់តែមានតម្លៃ និងថ្លៃថ្នូរ។ មាស ជារូបធាតុ...

Blackphone ស្មាតហ្វូន សម្រាប់អ្នកមាន ការសម្ងាត់ច្រើន!

ដោយ: ដាលីស 9 AM, Sunday, 10 May, 2015

សម្រាប់នៅក្នុងប្រទេសខ្លះ រដ្ឋាភិបាលអាចមានការលួចស្តាប់ការនិយាយ តាមទូស័ព្ទ ឬការឆ្លើយឆ្លងព័ត៌មានតាមវិធីផ្សេងៗ ដើម្បី​​​​ការពារការធ្វើវិទ្ធង្សនា រួមទាំ...

ចែករំលែកតំណក់ឈាមរបស់អ្នក ដើម្បីជួយសង្រោះជីវិតស្រ្តី និងម្ដាយ ដែលរៀបចំដោយក្រុមហ៊ុន ជីហ្គៀ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

នៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះក្រុមហ៊ុន Ggear និង សមាគមសហគ្រិនសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីការបរិច្ចាកឈាម ក្រោមប្រធានបទ “ ចែករ...

Game ទាំង៥ ដែលសក្តិសមសម្រាប់ Nintendo Switch

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

មនុស្សជាច្រើនកំពុងរំភើបរីករាយ និងអន្ទះសារចំពោះម៉ាស៊ីន Game Nintendo ថ្មី។ ប៉ុន្តែទោះវាជាម៉ាស៊ីនល្អយ៉ាងណាក្តី បើគ្មាន Game កំសាន្ត ក៏វាគ្រាន់តែជាប្រ...

Tomnerb.Com - YouTube Channel