ចូលចិត្តទំនើប

ដឹងទេថា SmartStart ជាអ្វី?

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Feb, 2019

ថ្ងៃនេះ គេហទំព័រ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ មកធ្វើការស្វែងយល់ពីកម្មវិធីថ្មីមួយ មានឈ្មោះថា SmartStart។ ចង់ដឹងថានេះជាកម្មវិធីអ្វី? និងមានអត្ថន័យយ៉ាងណា? សូមអានអត្ថបទខាងក្រោមនេះ។

អ្វីជា SmartStart?
SmartStart គឺជាកម្មវិធីប្រកួតប្រជែងអ្នកច្នៃប្រឌិតវ័យក្មេង (Young Innovator Program) ដែលផ្តល់នូវឱកាស និងភាពអង់អាចដល់និស្សិតសាកលវិទ្យាល័យវ័យក្មេងដែលមានទេពកោសល្យនៅកម្ពុជា ក្នុងការចាប់ផ្តើមការបង្កើតបច្ចេកវិទ្យាថ្មីៗ រួមគ្នាជាមួយនឹងក្រុមហ៊ុន Smart។
កម្មវិធីនេះនឹងផ្តល់នូវវេទិកាសិក្សាមានលក្ខណៈពិសេសមួយ រួមជាមួយការផ្តល់ការណែនាំ និងការឧបត្ថម្ភធនធានហិរញ្ញវត្ថុផងដែរ។
កម្មវិធីថ្មីនេះជាគំនិតផ្តួចផ្តើមដោយក្រុមហ៊ុនប្រព័ន្ធទូរសព្ទ Smart ដែលមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អត្ថប្រយោជន៍
កម្មវិធីនេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សិស្ស និសិ្សតកម្ពុជា ដែលមានទេពកោសល្យ ផ្នែកបច្ចេកវិទ្យា ដែលរួមមានអត្ថប្រយោជន៍នៃការផ្សារភ្ជាប់ទំនាក់ទំនង ការទទួលបានបទពិសោធន៍ថ្មីៗ ជំនាញថ្មីៗ ចំណាប់ផ្តើមនៅក្នុងការច្នៃប្រឌិតថ្មីៗ។ល។
តាមរយៈកម្មវិធីបង្កើតថ្មីនេះ អ្នកចូលរួមនឹងត្រូវប្រឡូកចូលក្នុងការចាប់ផ្តើមបង្កើតក្រុមហ៊ុនប្រព័ន្ធឌីជីថល ក្នុងប្រព័ន្ធ Ecosystem នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះពួកគេនឹងបានជួបជាមួយអ្នកណែនាំ និងគ្រូឧទ្ទេសមានបទពិសោធន៍ផ្នែកបច្ចេកវិទ្យា ទទួលបានបរិយាកាសធ្វើការជាក្រុម ជួបជាមួយអ្នកវិនិយោគនានា និងការគាំទ្រផ្នែកបច្ចេកទេសដទៃទៀតផងដែរ។
នៅក្នុងកម្មវិធី SmartStart មានបញ្ចូលមេរៀនសិក្សាអំពីអាជីវកម្ម ដែលនឹងត្រូវបានបង្រៀនដោយអ្នកជំនាញ នៅក្នុងវិស័យចាប់ផ្តើមថ្មីនេះ ដែលគ្រូឧទ្ទេសទាំងនោះធ្លាប់បានផ្តល់ទទួលបានការបណ្តុះបណ្តាល និងការណែនាំពីក្រុមហ៊ុនជោគជ័យនានានៅក្នុងប្រទេសកម្ពុជា។
ការប្រកួតប្រជែង Technopreneur Challenge នឹងនាំយកក្រុមដែលទទួលបានជោគជ័យទៅកាន់ខេត្តបាត់ដំបង ដែលជាទីកន្លែងប្រមូលផ្តុំប្រភពដ៏សំខាន់នៃវិស័យបច្ចេកវិទ្យា ការបង្កើតថ្មីៗ និងគោលគំនិតអាជីវកម្មនានា នៅក្នុងប្រទេសកម្ពុជា។
ការចូលរួមនៅក្នុងកម្មវិធីនេះទាំងមូល នឹងពង្រឹងសមត្ថភាពរបស់អ្នកចូលរួម និងជាជំនួយដល់ដំណើរក្នុងការអភិវឌ្ឍន៍គំនិតច្នៃប្រឌិតប្រព័ន្ធឌីជីថលរបស់អ្នកចូលរួមផ្ទាល់។

អ្នកចូលរួមក៏នឹងទទួលបានឱកាសក្នុងការក្រេបយកចំណេះដឹងផ្នែកឧស្សាហកម្ម និងការកៀរគរធនធាន ដើម្បីចាប់ផ្តើមអាជីវកម្មរបស់ពួកគេផ្ទាល់។
នៅក្នុងកម្មវិធី SmartStart នេះ ការប្រកួតប្រជែងចំណេះដឹង ទេពកោសល្យ និងគំនិតច្នៃប្រឌិតថ្មី នឹងត្រូវបានធ្វើឡើងតាមដំណាក់កាលនីមួយៗ ហើយក្រុមការងារចំនួន 5 នឹងត្រូវបានជ្រើសរើស ថាជាក្រុមអ្នកឈ្នះ។ ពួកគេនឹងទទួលបានថវិកាចំនួន 4,000 ដុល្លារ ការផ្តល់ការឧបត្ថម្ភថវិកាសម្រាប់ការចាប់ផ្តើមជំនួញរយៈពេល 6 ខែ។ ចំពោះក្រុមដែលមានវឌ្ឍនភាពអាជីវកម្មខ្ពស់ជាង នឹងត្រូវបានផ្តល់រង្វាន់ជា ការឧបត្ថម្ភពេញសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Google, Facebook និងក្រុមហ៊ុន Microsoft នៅក្នុងប្រទេសសឹង្ហបុរី។
នៅក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់ឱកាសការងារជាសកល ក្រុមជ័យលាភីទាំង 5 មិនត្រឹមតែអាចទទួលបានឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចទទួលបានធនធាននៅក្នុងប្រព័ន្ធ Ecosystem ឱកាសទទួលបានការណែនាំ ការបំផុសគំនិត និងឱកាសសហការ។
កាន់់តែពិសេស ក្រុមហ៊ុន Smart ក៏ត្រៀមខ្លួនរួចរាល់ក្នុងការពង្រីកការវិនិយោគនៅក្នុងគំនិតច្នៃប្រឌិតរបស់អ្នកចូលរួម បន្ទាប់ពីដំណើរការកម្មវិធី SmartStart ត្រូវបានបញ្ចប់ទាំងស្រុង។

អ្នកចូលរួម
និសិ្សតសាកលវិទ្យាល័យទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងការចង់ដឹងអំពីគំនិតច្នៃប្រឌិតថ្មី សហគ្រិនភាព ការចាប់ផ្តើមក្រុមហ៊ុនថ្មី និងបច្ចេកវិទ្យាឌីជីថល សុទ្ធតែអាចចូលរួមក្នុងកម្មវិធី SmartStart បានទាំងអស់។ សិស្សនិស្សិតទាំងនោះត្រូវមានគំនិតអាជីវកម្មទាក់ទងនឹងវិស័យបច្ចេកវិទ្យាឌីជីថល ដែលរួមការការអប់រំពីប្រព័ន្ធឌីជីថល ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការទូទាត់តាមប្រព័ន្ធឌីជីថល ការបង្កើតកម្មវិធី និងមាតិកាកំសាន្តក្នុងប្រព័ន្ធឌីជីថល និងម៉ូដែលឧស្សាហកម្មនានា។
លក្ខខណ្ឌទាបបំផុត អ្នកចូលរួមត្រូវមាន ជំនាញផ្នែកឌិជីថល ឬជំនាញសហគ្រាស ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍ ឧទាហរណ៍ ការបង្កើតលេខកូដ ការរចនាគេហទំព័រ ឬក្រាហ្វិក ផ្នែកទីផ្សារ ការនិពន្ធ និងជំនាញផ្នែកលក់ជាដើម។

តម្រូវការមួយទៀត គឺអ្នកចូលរួមត្រូវបានជំនាញភាសាអង់គ្លេសស្ទាត់ជំនាញ។
ចំណុចពិសេសបំផុតសម្រាប់អ្នកចូលរួមក្នុងកម្មវិធី SmartStart គឺមហិច្ឆិតា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើឱ្យគំនិត និងក្តីសុបិន្តរបស់ពួកគេក្លាយជាការពិត តាមរយៈការប្តេជ្ញាចិត្តចូលរួមយ៉ាងពេញលេញនៅគ្រប់វគ្គទាំងអស់នៃកម្មវិធីនេះ៕

អត្ថបទអ្នកចង់អាន

គំរូផ្ទៃមុខ ស្នាមម្រាមដៃ ឬស្កេនកែវភ្នែក ដើម្បីដោះសោរសុវត្ថិភាព នៅលើអេក្រង់ស្មាតហ្វូន តើមួយណាមានសុវត្ថិភាពជាងគេ?

ដោយ: ភារុន 9 AM, Saturday, 16 Feb, 2019

ធម្មតា វិធីសាស្រ្តដោះសោរ លើអេក្រង់នៃស្មាតហ្វូន ដែលប្រើប្រាស់ប្រតិបត្តិការ Android រួមមាន៖ Pattern, PIN កូដ, លេខសម្ងាត់, ការស្កេនកែវភ្នែក ស្នាមម្រាម...

Xiaomi Black Shark 2 ជម្រើសថ្មីសម្រាប់លេងហ្គេម

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសអំពីផលិតផលទូរសព្ទ Smartphone ថ្មីសម្រាប់ការលេងហ្គេម នោះគឺម៉ូដែល Black Shark 2។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបញ្ចេ...

Netflix .Inc ថា LG ជាទូរទស្សន៍ឆ្លាតវៃល្អបំផុត​ពីរឆ្នាំជាប់គ្នា

ដោយ: ម៉ូនី 1 PM, Tuesday, 19 Apr, 2016

កាលពីឆ្នាំមុនក្រុមហ៊ុន Netflix.Inc បានផ្តល់អនុសាន៍រួចម្តងហើយថា ទូរសទស្សន៍ LG Smart TV webOS ជាទូរទសន្សន៍ឆ្លាវៃដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ ហើយ...

កាស ស្តាប់ត្រចៀកទាំង 10 លក់ដាច់ជាងគេលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 26 Apr, 2017

តន្រ្តី ជាមិត្តដ៏ល្អបំផុតរបស់មនុស្សទូទៅ។ វាបានរួមចំណែក នៅក្នុងសកម្មភាពជាច្រើនរបស់មនុស្ស ហើយបច្ចុប្បន្ននេះ តន្រ្តីអាចរក្សាទុកនៅក្នុងទូរសព្ទដៃ ឬឧបករណ...

Tomnerb.Com - YouTube Channel