ចូលចិត្តទំនើប

Keyboard សម្រាប់ការលេងហ្គេម កំពូលប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Nov, 2017

បើសិនជាអ្នកចង់លេងហ្គេម ឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ និងរំភើបរីករាយ អ្នកមិនគួរប្រើប្រាស់ក្តារ Keyboard ធម្មតាទេ។ ពិសេសជាងនេះទៀត បើសិនជាអ្នកធ្វើការប្រកួតប្រជែង ជាមួយដៃគូលេង ហ្គេម ការជ្រើសរើសក្តារចុច មានលក្ខណៈពិសេសរឹតតែសំខាន់ ដើម្បីឱ្យអ្នកងាយស្រួលក្នុងការបញ្ជារ ដើម្បីទទួលបានជ័យជម្នះ។ ទំនើប នាំមកជូនអ្នកនូវជម្រើសក្តារចុចល្អៗ សម្រាប់ការលេងហ្គេម ឱ្យកាន់តែអស្ចារ្យ។

Corsair K70 RGB Rapidfire

ក្តារចុចមួយនេះផលិតឡើង ជាមួយគ្រាប់ចុច Cherry MX Speed ផ្តល់ឱ្យអ្នកនូវល្បឿនបញ្ជារកាន់តែលឿន។ ក្តារ Keyboard មួយនេះមានកន្លែងដាក់ កដៃ ដ៏មានផាសុកភាព និងមិនមានគ្រាប់ចុច ដែលមិនប្រើការទេ ធ្វើឱ្យអ្នកលេងហ្គេម បានកាន់តែងាយស្រួល មិនថាអ្នកលេងហ្គេមបែបបាញ់ប្រហារលក្ខណៈ First-Person ឬហ្គេមបែប Action/Adventure Single Player ទេ។ លើសពីនេះ ក្តារចុចនេះ អនុញ្ញាតឱ្យអ្នកកំណត់ពណ៌នៅគ្រប់គ្រាប់ចុច ផ្តល់ភាពងាយស្រួលក្នុងការបញ្ជារ។

Best-Gaming-keyboards-2017_technology_news_cambodia_tomnerb-01
Razer Black widow Chroma
នៅពេលអ្នករួមបញ្ចូលការប្រើប្រាស់ ក្តារចុចដ៏ងាយស្រួល ការរចនារូបរាងដ៏ស្រស់ស្អាត ជម្រើសកម្មវិធី Software ដ៏សម្បូរបែប និងគ្រាប់ចុចធំៗ អ្នកនឹងទទួលបានក្តារចុច Razer BlackWidow Chroma។ Keyboard សម្រាប់ការលេងហ្គេមមួយនេះ ជាផលិតផលល្អជាងគេនៅលើទីផ្សារ ដែលមានរួមបញ្ចូលមុខងារសំខាន់ៗ ជាច្រើនទៅក្នុងក្តារចុចតែមួយ ដែលមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាវា មានទំហំធំពេកទេ។ ក្តារចុចមួយនេះ ផ្តល់ភាពងាយស្រួល សម្រាប់ការបញ្ជារហ្គេម នៅលើគ្រាប់ចុច និមួយៗ ហើយមុខងារ Gaming Mode ធានាថាការចុចប៉ះគ្រាប់ចុច Window មិនប៉ះពាល់ដល់ការ លេងហ្គេមរបស់អ្នកឡើយ។ ដោយសារក្តារចុចមួយនេះជាប្រភេទក្តារចុច RGB ពេញលក្ខណៈ ដូច្នេះអ្នកអាចកំណត់ពណ៌ នៅលើគ្រាប់ចុចតាមចំណូលចិត្ត។
Logitech G613
នេះជាក្តារចុច សម្រាប់ការលេងហ្គេមដំបូងបង្អស់ ដែលផលិតដោយក្រុមហ៊ុនផលិតឧបករណ៍អេឡិច ត្រូនិចធំមួយ បានផលិតឡើងដោយពុំចាំបាច់ប្រើប្រាស់ខ្សែ។ ក្តារ Keyboard មួយនេះមានសមត្ថភាពខ្ពស់ ជាមួយនឹងការផ្លាស់ប្តូរ Romer-G មានគ្រាប់ចុច Media ដាច់ដោយឡែក និងមានកន្លែង ដាក់ កដៃ ដ៏ងាយស្រួល។ ចំណុចដ៏ពិសេសរបស់ក្តារចុចមួយនេះ គឺវាមិនមានខ្សែភ្ជាប់ ធ្វើឱ្យវាងាយ ស្រួលសម្រាប់ការប្រើប្រាស់នៅគ្រប់ទីកន្លែង។

Best-Gaming-keyboards-2017_technology_news_cambodia_tomnerb-03
Razer Turret
បើសិនជាអ្នកដាក់តំឡើងម៉ាស៊ីនហ្គេម នៅក្នុងបន្ទប់ទទួលភ្ញៀវ ចំណុចចុងក្រោយដែលអ្នកត្រូវធ្វើគឺ ការរៀបចំខ្សែ USB កាត់តាមផ្ទៃបន្ទប់ឱ្យមានរបៀបរៀបរយ។ ក្តារចុច Razer Turret គឺជាក្តារ Keyboard ដែលរួមបញ្ចូលនូវក្តារចុចគ្មានខ្សែ Mouse សម្រាប់លេងហ្គេម និង Mousepad ដែល ផ្តល់នូវឧបករណ៍បញ្ជារមួយឈុតនៅក្នុងដៃអ្នក និងអនុញ្ញាតឱ្យអ្នកបញ្ជារហ្គេមពីចម្ងាយ។ ក្តារចុចមួយប្រភេទនេះមានបំពាក់ជាមួយគ្រាប់ចុចបែប Chiclet-Style និងមានកម្មវិធី Software សម្រាប់ លេងហ្គេម។ មិនត្រឹមតែអ្នកអាចរៀបចំការបញ្ជារគ្រាប់ចុចនិមួយៗ ឡើងវិញប៉ុណ្ណោះទេ អ្នកក៏អាចបង្កើត Macros និងភ្ជាប់ទិន្នន័យហ្គេមឯកត្តជនបានផងដែរ។ ថ្វីត្បិតវាមិនមែនជាក្តារចុចពេញលក្ខណៈមេកានិច ប៉ុន្តែវាក៏មិនទាមទារឱ្យមាន ការតភ្ជាប់ខ្សែបន្ថែមផងដែរ។ អ្នកអាចភ្ជាប់វា តាមរយៈ USB dongle ឬប្រព័ន្ធ Bluetooth។

Best-Gaming-keyboards-2017_technology_news_cambodia_tomnerb-04
Turtle Beach Impact 100
ជាធម្មតាក្តារចុចសម្រាប់លេងហ្គេម តែងស្រដៀងគ្នានឹងក្តារចុច សម្រាប់កុំព្យូទ័រប្រើប្រាស់ក្នុងការិយាល័យ ប៉ុន្តែសម្រាប់ម៉ូដែល Turtle Beach Impact 100 មានលក្ខណៈខុសប្លែកពីគេ។ គ្រាប់ចុចនៅ លើក្តារ Keyboard មួយនេះបំពេញមុខងារបានយ៉ាងប្រសើរ បំពេញមុខងារជា Red Switch។ មិនត្រឹមតែផ្តល់ផាសុកភាព និងមានភាពធន់ រឹងមាំ ប៉ុណ្ណោះទេ ប៉ុន្តែវាមានតម្លៃទាបថែមទៀតផង។ វាក៏មានរូបរាងដ៏ទាក់ទាញ តំឡើងយ៉ាងសាមញ្ញ និងមានភាពរឹងមាំ។

Best-Gaming-keyboards-2017_technology_news_cambodia_tomnerb-05

Logitech G413
ក្តារចុចប្រភេទ Full-sized Mechanical ផលិតឡើងជាមួយរូបរាងដ៏ទាន់សម័យ ផលិតពីលោហៈ ធាតុដ៏រឹងមាំ និងមានគ្រាប់ចុច Romer-G ដែលងាយស្រួលសម្រាប់ការប្រើប្រាស់។ ក្តារចុច G413 គឺជាប្រភេទក្តារចុច No-Frill ប៉ុន្តែនៅតែផ្តល់នូវមុខងារសមស្រប តាមតម្រូវការរបស់អ្នកលេងហ្គេម។ នៅលើក្តារចុចនេះមិនមានគ្រាប់ចុច RGB បញ្ចេញពន្លឺ ឬ គ្រាប់ចុច Media ដាច់ពីគ្នាទេ ប៉ុន្តែអ្នកក៏ មិនចាំបាច់ចំណាយថវិកាច្រើនទេ។

Best-Gaming-keyboards-2017_technology_news_cambodia_tomnerb-06
Razer Ornata Chrom
ខណៈពេលដែលក្តារចុចសម្រាប់លេងហ្គេមភាគច្រើនដំណើរការបានជាមួយ Macs មានក្រុមហ៊ុនផលិតក្តារចុចមួយចំនួនតូចបានផ្តោតលើបច្ចេកវិទ្យា Software សម្រាប់ដំណើរការ។ ក្រុមហ៊ុន Razer បានផ្តល់នូវបច្ចេកវិទ្យា Synapse 2.0 ដែលដំណើរការបានយ៉ាងល្អជាមួយប្រព័ន្ធប្រតិបត្តិការរបស់ Macs។ បន្ថែមលើនោះ ម៉ូដែល Ornata ផលិតឡើងជាមួយរូបរាងដ៏ទាក់ទាញ និងមានតម្លៃសមរម្យ។ វាផ្តល់នូវការប្រើប្រាស់ប្រកបដោយផាសុកភាព និងក្តារចុចដែលមានគុណភាពខ្ពស់។

Best-Gaming-keyboards-2017_technology_news_cambodia_tomnerb-07
Steelseries Apex M500
ក្តារចុចមួយប្រភេទនេះ ផ្តល់នូវអ្វីគ្រប់យ៉ាងដែលអ្នកលេងហ្គេម E-Sport ត្រូវការ ហើយវាមិនមានជា ប៊ូតុងចុចទៀតទេ។ នេះជាក្តារចុចប្រភេទ Full Size មានបំពាក់គ្រាប់ចុចប្រភេទ Cherry MX Red ភ្លើងពណ៌ខៀវនៅពីក្រោមគ្រាប់ចុច និងបង្កប់គំនិតច្នៃប្រឌិតទុកដាក់ខ្សែយ៉ាងមានរបៀបរៀបរយ។ នៅលើក្តារចុចនេះមិនមានគ្រាប់ចុច Media Controls ឬ ប៊ូតុង Macro សម្រាប់ពន្យឺតល្បឿនរបស់អ្នកទេ ដែលធ្វើឱ្យក្តារចុចមួយនេះ មានរាងតូចល្មម សម្រាប់ការធ្វើដំណើរ និងសមល្មមសម្រាប់អ្នក លេងហ្គេមកម្រិតខ្ពស់។

Best-Gaming-keyboards-2017_technology_news_cambodia_tomnerb-08 
Logitech G910 Orion Spark
សម្រាប់ហ្គេមបែប Massively Multiplayer Online (MMO) ទាមទារឱ្យមានក្តារចុចដែលរឹងមាំ មានគ្រាប់ចុចដ៏សកម្មសម្រាប់ប្រើប្រាស់ជា Customized Macros។ នៅលើក្តារចុច Logitech G910 Orion Spark ផ្តល់នូវមុខងារដ៏ពិសេសមួយនេះ។ វាមានគ្រាប់ចុចសម្រាប់ Programmable Macro Key ចំនួន 9 គ្រាប់ និងមានគ្រាប់ចុចសម្រាប់ Switch ដ៏ងាយស្រួលចំនួន 3 គ្រាប់ ផ្តល់ឱ្យ អ្នកលេងនូវឧបករណ៍លេងបំពេញគ្រប់តម្រូវកា។ ក្តារចុចប្រភេទនេះក៏ជាប្រភេទក្តារចុច RGB ផងដែរ មានន័យថាអ្នកអាចកំណត់ពណ៌ខុសៗគ្នា តាមមុខងាររបស់គ្រាប់ចុចនិមួយៗ។

Best-Gaming-keyboards-2017_technology_news_cambodia_tomnerb-09
Smlogitech G410 Atlas Spectrum
បើសិនជាអ្នកគិតថា គ្រាប់ចុចសម្រាប់វាយលេខ ធ្វើឱ្យខាតបង់ទីកន្លែងនៅលើ Keyboard សូមសាក ល្បងប្រើប្រាស់ក្តារចុចបែប Tenkeyless។ ក្តារចុចម៉ូដែល Logitech G410 Atlas Spectrum គឺជាជម្រើសដ៏ទាក់ទាញ និងមានប្រជាប្រិយភាពមួយនៅលើទីផ្សារ។ វាមានរូបរាងដ៏ស្រស់ស្អាត ជាប្រភេទក្តារចុច Full-Color RGB ដែលមានបញ្ចេញភ្លើងពីខាងក្រោមគ្រាប់ចុច និងមានបំពាក់ គ្រាប់ចុច Romer-G ដ៏ពិសេសរបស់ក្រុមហ៊ុន Logitech។ នេះជាក្តារចុចដែលមានទម្ងន់ស្រាល ត្រឹមតែ 0.83 គីឡូក្រាមប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាក្តារចុចដ៏សមស្រប សម្រាប់ការយកតាមខ្លួន។ អ្នកក៏អាចបិទមុខងាគ្រាប់ចុចណាមួយ ដែលរំខានដល់ការលេងហ្គេមរបស់អ្នក និងអាចកំណត់ទិន្នន័យហ្គេមសម្រាប់បុគ្គលម្នាក់ៗផងដែរ។

Best-Gaming-keyboards-2017_technology_news_cambodia_tomnerb-010

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ល្អបំផុត ក្នុងឆ្នាំ ២០១៧

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 21 Mar, 2017

បច្ចុប្បន្ន មានម៉ាកទូរទស្សន៍ជាច្រើន ដែលកំពុងចរាចរណ៍លើទីផ្សារ។ វាអាចជាការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសយក ម៉ាកណាមួយមកប្រើប្រាស់។ ដូច្នេះ ទំនើប សូម...

Gadget សម្រាប់ដំណើរកំសាន្ត

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 17 Oct, 2017

  ចូលចិត្តដើរកំសាន្តមែនទេ? អ្នកមិនដឹងថាគួរយកអ្វីតាមខ្លួន ខ្លះមែនទេ? ទំនើប សូមបង្ហាញពីសម្ភារៈ សំខាន់ៗមួយចំនួន សម្រាប់ជួយអ្នកមានដំណើរកំសាន្ត ដ៏រីករាយ...

PlayStation Classic របស់ Sony នឹងបានមកក្នុងដៃរបស់អ្នកក្នុងតម្លៃ 100$

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Sony បានប្រកាសកាលពីថ្ងៃ អង្គារ៍ ទី18 ខែកញ្ញានេះថាក្រុមហ៊ុននឹងបើកដំណើរការម៉ាស៊ីនហ្គេម PlayStation Classic ថ្មីរបស់ខ្លួនដែលនៅក្នុងនោះមានហ្គ...

ឧបករណ៍ វាស់សីតុណ្ហភាព សម្រាប់ក្មេងរពឹស

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

Earmo ជាឧបករណ៍វាស់សីតុណ្ហភាពក្នុងខ្លួន ជំនាន់ថ្មី ដែលអាចវាស់ពីកម្រិតកម្តៅបានយ៉ាងលឿន ដោយអ្នកគ្រាន់តែដាក់ Earmo ក្នុងត្រចៀក និងចុចប៊ូតុង ជាការស្រេច។ ...

Tomnerb.Com - YouTube Channel