ចូលចិត្តទំនើប

អស្ចារ្យ! ប្រទេសកេនយ៉ា តំឡើងរោងចក្រថាមពល Solar ដំបូងគេបង្អស់ ដែលអាចបំប្លែងទឹកសមុទ្រ ទៅជាទឹកផឹកបាន!!!

ដោយ: ភារុន 8 AM, Thursday, 29 Aug, 2019

មនុស្សប្រហែល 2.2 ពាន់លាននាក់នៅលើពិភពលោក មិនមានលទ្ធភាពប្រើប្រាស់សេវាកម្មទឹកស្អាត ដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពនោះទេ ហើយនេះអាចជាបញ្ហាដ៏ធ្ងន់ធ្ងរ សម្រាប់អនាគតមនុស្សជាតិ។ ដូច្នេះ ក៏មានសំណួរមួយតែងតែចោទសួរថា តើមនុស្សជាតិអាចកែប្រែទឹកសមុទ្រក្លាយទៅជាទឹក ដែលអាចផឹកបានដែរឬទេ? ចម្លើយហាក់ដូចជាស្ថិតនៅក្នុងទីក្រុងដ៏តូចមួយនៃប្រទេសកេនយ៉ា ដែលមានព្រំដែនជាប់នឹងប្រទេសសូម៉ាលី។ នៅក្នុងអត្ថបទខាងក្រោមនេះនឹងបង្ហាញត្រួសៗ អំពីរោងចក្រផលិតកម្មថាមពលសូឡាថ្មី ត្រូវបានបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាល (NGO) មួយ ដែលមានឈ្មោះថា «GivePower» នៅក្នុងការធ្វើតេស្តសាកល្បង ដើម្បីដោះស្រាយបញ្ហាកង្វះទឹករបស់អ្នកស្រុក Kiunga ដែលជាទីក្រុងតូចមួយ នៅក្នុងប្រទេសកេនយ៉ា។
• រោងចក្រនេះ បំប្លែងទឹកប្រៃ ទៅជាទឹកស្អាត ដែលអាចប្រើប្រាស់បាន
មនុស្សម្នាក់ក្នុងចំណោមមនុស្សបីនាក់ មិនមានទឹកស្អាតប្រើប្រាស់ នេះបើយោងទៅតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពី 2 ខែកន្លងទៅនេះ ដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។ លក្ខខណ្ឌអាកាសធាតុនៃអនុតំបន់សាហារ៉ា ប្រទេសអាហ្រ្វិក គឺកាន់តែអាក្រក់ទៅៗ។ ដូចនេះវាគឺជាមូលហេតុ ដែលតំបន់នេះត្រូវបានគេជ្រើសរើស តំឡើងប្រព័ន្ធបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រ ដែលយកមកពីមហាសមុទ្រឥណ្ឌា ទៅជាទឹកស្អាត ដែលអាចផឹកបានដំបូងគេបង្អស់ ហើយវាត្រូវបានដំណើរការតាំងពីឆ្នាំមុនមកម្ល៉េះ។ ដោយសារតែ សមិទ្ធិផលនៃផែនការនេះទទួលបានជោគជ័យនៅក្នុងតំបន់នេះ នេះធ្វើឱ្យអង្គការមួយនេះ កំពុងរៀបចំផែនការ លើគម្រោងចម្លងទៅកាន់ប្រទេសដទៃទៀត ដូចជាប្រទេស Colombia និងប្រទេស Haiti ។

• ប្រព័ន្ធបច្ចេកវិទ្យាដ៏អស្ចារ្យនេះ អាចផលិតទឹកស្អាតសម្រាប់មនុស្ស 35,000នាក់ ក្នុងមួយថ្ងៃ
អង្គការនេះបានដោះស្រាយបញ្ហាកង្វះទឹក ដោយប្រើប្រាស់បច្ចេកវិទ្យាមួយ ដែលគេហៅថា «កសិដ្ឋានផលិតទឹក ដោយប្រើថាមពលសូឡា» ដែលពាក់ព័ន្ធទៅនឹងការតំឡើងបន្ទះសូឡា អាចផលិតថាមពលបានរហូតដល់ 50គីឡូវ៉ាត់ នឹងផ្ទុកថាមពលនៅក្នុងអាគុយ Tesla រួមជាមួយនឹងម៉ាស៊ីនបូមទឹកចំនួនពីរ ដែលដំណើរការបាន 24 ម៉ោងក្នុងមួយថ្ងៃ។ ដែលអនុញ្ញាតឱ្យវាផលិតបានទឹកស្អាត សម្រាប់មនុស្ស 35,000នាក់ ក្នុងមួយថ្ងៃ នេះបើយោងទៅតាមអង្គការ «GivePower» បានលើកឡើងថា គុណភាពទឹកនេះ គឺមានភាពល្អប្រសើរជាងទឹកស្អាតធម្មតា លើសពីនេះ វាមិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានថែមទៀត។ ភាគច្រើនដំណើរការបំប្លែងទឹកស្អាតធម្មតា អាចបណ្តាលឱ្យការទាញយកអំបិល បង្កើតជាសំណល់អំបិល និងការបំពុល ដែលបង្កអន្តរាយដល់សត្វ និងរុក្ខជាតិ។

• ដើមឡើយប្រជាជនរស់នៅក្នុងទីក្រុង Kiunga ត្រូវធ្វើដំណើររយៈពេលមួយម៉ោង ដើម្បីទទួលបានប្រភពទឹកប្រើប្រាស់តែមួយគត់របស់ពួកគេ ប៉ុន្តែវាគឺជាទឹកកខ្វក់
មុនពេលនឹងមានបច្ចេកវិទ្យានេះ ត្រូវបានអនុវត្តន៍នៅក្នុងតំបន់ ដើមឡើយបន្ទាប់ពីរដូវវស្សា ដោយសារតែឥទ្ធិពលខ្យល់ មូសុងបានធ្វើឱ្យតំបន់ Kiunga ក្លាយជាតំបន់មួយ ដែលមានភាពរាំងស្ងួតខ្លាំង។ ដូច្នេះវាបានបង្ខំឱ្យប្រជាជនប្រមាណ 35,000នាក់ ត្រូវធ្វើដំណើររយៈពេលមួយម៉ោង ដើម្បីទទួលបានទឹកប្រើប្រាស់។ ហើយប្រភពទឹកតែមួយគត់ ដែលពួកគេធ្លាប់មានគឺមកពីអណ្តូងមួយ ម្យ៉ាងទៀតអណ្តូងនេះ ក៏ត្រូវបានប្រើប្រាស់ដោយសត្វពាហនៈផងដែរ ដែលនាំឱ្យវាមានភាពកខ្វក់ខ្លាំង។


• អង្គការ គ្រោងនឹងពង្រីករោងចក្រនេះបន្ថែមទៀត ដើម្បីកាត់បន្ថយកង្វះខាតទឹក
នៅក្នុងឆ្នាំ 2025 ទំនងជាប្រជាជនជាងពាក់កណ្តាលនៅលើពិភពលោក នឹងរស់នៅក្នុងតំបន់ ដែលប្រឈមនឹងការខ្វះខាត ទឹក។ ដោយសារតែ នៅលើភពផែនដីយើងនេះ មានទឹកដែលអាចប្រើប្រាស់បានត្រឹមតែ 2.5% ប៉ុណ្ណោះ ហើយវាក៏កំពុងត្រូវធ្លាក់ចុះ ជាមួយនឹងឥទ្ធិពលកម្តៅផែនដីទៅលើផ្ទាំងទឹកកកនៅតំបន់ប៉ូល។ នៅក្នុងកាលៈទេសៈបែបនេះ អង្គការក៏ចាប់ផ្តើមតំឡើងបន្ទះសូឡា នៅតាមសាលារៀនប្រមាណជាង 2,500, ទីតាំងអាជីវកម្មផ្សេងៗ, និងសេវាកម្មសង្រ្គោះបន្ទាន់នៅក្នុងប្រទេសចំនួន 17 ហើយក៏កំពុងរៃអង្គាសថវិកា ក្នុងការសាងសង់ «កសិដ្ឋានផលិតទឹក ដើរដោយថាមពលសូឡា» បន្ថែម ដើម្បីលើកកម្ពស់ សុខុមាលភាពប្រជាជន និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែ គ្រោះរាំង ស្ងួត៕

ប្រភព: brightside ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Acer Swift 7 Ultrabook ថ្មី កុំព្យូទ័រស្តើងជាងគេ ក្នុងលោក

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ជាទូទៅកុំព្យូទ័រ Laptop ដែលបង្ហាញវត្តមាន នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ CES ភាគច្រើនជាប្រភេទ កុំព្យូទ័រលំដាប់មធ្យម ដែលភាគច្រើននៃក្រុមហ៊ុនផលិតកុំព្...

iPhone ណាខ្លះអត់មាន iOS 13?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

នេះជាដំណឹងអាក្រក់មួយ បើសិនជាអ្នកកំពុងបន្តប្រើប្រាស់ទូរសព្ទ iPhone 5S, iPhone 6 ឬ iPhone 6 Plus ហើយរំពឹងថានឹងអាចតំឡើងប្រព័ន្ធប្រតិបត្តិការថ្មី iOS 1...

LG បង្ហាញអេក្រង់ 8K OLED ជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Sunday, 10 Mar, 2019

ព្រឹត្តិការណ៍ CES ពិតជាមិនមានភាពភ្ញាក់ផ្អើលទេ បើសិនជាមិនមានការដាក់បង្ហាញផលិតផល LG Display ហើយក្រុមហ៊ុន LG ក៏កំពុងអន្ទះសារក្នុងការនាំមកនូវផលិតផលថ្មី...

Blackmagic ប្រកាសពីកាមេរ៉ា Pocket Cinema 6K តើវាមានលក្ខណៈពិសេសអ្វីខ្លះ?

ដោយ: ភារុន 8 AM, Saturday, 10 Aug, 2019

Blackmagic Design បានដាក់បង្ហាញ Compact កាមេរ៉ា ស៊េរីចុងក្រោយបង្អស់របស់ខ្លួន សម្រាប់វិស័យភាពយន្តនោះ គឺកាមេរ៉ា Pocket Cinema 6K ។ កាមេរ៉ាថ្មីនេះ មើល...

Tomnerb.Com - YouTube Channel