ចូលចិត្តទំនើប

Soundbar ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android របស់ JBL ទីបំផុតគឺអាចរកទិញបានហើយ!!

ដោយ: ភារុន 9 AM, Friday, 12 Jul, 2019

The Link Bar, Soundbar របស់ JBL តម្លៃ $400 / Speaker ឆ្លាតវៃ / ទូរទស្សន៍ Android Set-top Box Hybrid ទីបំផុតអាចរកទិញបានហើយ! មួយឆ្នាំបន្ទាប់ពីវាត្រូវបានគេសន្មតថានឹងចេញផ្សាយតាំងពីដំបូងមកនោះ។

ព័ត៌មាននេះត្រូវបានរាយការណ៍មកពីវិបសាយព័ត៌មាន Android Police ថា «Soundbar» ក៏ត្រូវបានរាយនាមនៅក្នុងបញ្ជី «ដែលនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកដល់ដៃអតិថិជន» ពីហាង JBL នៅក្នុងសហរដ្ឋអាមេរិច ខណៈពេលដែលផ្នែកម្ខាងទៀត នោះគឺហាង Atlantic JBL នៅក្នុងចក្រភពអង់គ្លេស បាននិយាយថា Soundbar នេះគួរតែមកដល់ក្នុងស្តុកនៅ ថ្ងៃទី 18 ខែកក្កដា។

Soundbar ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន JBL បានពន្យាពេលជាយូរណាស់មក ហើយ។ ម្យ៉ាងទៀត វាក៏ត្រូវបានប្រកាសចេញផ្សាយជាលើកដំបូង តាមរយៈក្រុមហ៊ុន Google I/O កាលពីឆ្នាំមុន នៅពេលដែលក្រុមហ៊ុន Google បានប្រកាសកាលបរិច្ឆេទនៃការចេញលក់ នារដូវកាលនេះ សម្រាប់ឧបករណ៍ «ដែលជាលើកដំបូងនៅក្នុងស៊េរីឧបករណ៍អេឡិចត្រូនិច Hybrid ដែលផ្តល់ Assistant speaker ដ៏ពេញលេញ និងបទពិសោធន៍ទូរទស្សន៍ Android»។ ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទចេញផ្សាយ នារដូវកាលនេះ នឹងបានគ្រោងទុកឡើង នឹងចេញផ្សាយដោយមិនផ្លូវការពី Google និងក្រុមហ៊ុន JBL ។



ម្យ៉ាងទៀត នៅក្នុងខែមករាឆ្នាំនេះ ក្រុមហ៊ុន JBL ក៏បាននិយាយថាខ្លួននឹងដោះដូរ Link Bar នានិទាឃរដូវនេះ មុនពេលឈានដល់ការចេញផ្សាយរបស់វា សារជាថ្មីម្តងទៀត នៅក្នុងខែបន្ទាប់។

ម្យ៉ាងទៀត វាគឺជាភាពអាម៉ាស់ ដែលប្រិយមិត្តត្រូវរង់ចាំរយៈពេលដ៏យូរ សម្រាប់ពន្លឺដែល Link Bar នឹងចេញផ្សាយ។ បើទោះជា ក្រុមហ៊ុនព្យាយាមដាក់បញ្ចូលនូវចំនួនឧបករណ៍ ទៅតាមមហិច្ឆតាក្តី វាក៏ត្រូវការគំនិតដ៏ឆ្លាតវៃមួយចំនួន ទៅលើរបៀប ដែលអាចធ្វើឱ្យវាដំណើរការបាន។ នៅទីបញ្ចប់ យើងនឹងពិនិត្យមើលថាគំនិតទាំងនេះ ថាតើវាអាចដំណើរការយ៉ាងពិតប្រាកដ ឬយ៉ាងណា? តោះ! រង់ចាំតាមដានទាំងអស់គ្នាជាមួយនឹងយើង៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន LG បានដាក់បង្ហាញទូរទឹកកក នៃការវិវត្តន៍ថ្មី INSTAVIEW នៅក្នុងព្រឹត្តិការណ៍ INNOFEST ASIA

ដោយ: ទំនើប 10 AM, Friday, 17 Mar, 2017

  ដើម្បីកសាងភាពជាអ្នកដឹកនាំរបស់ខ្លួន នៅជួរមុខនៃទីផ្សារទូទឹកកក,ក្រុមហ៊ុន LG Electronicsបានដាក់បង្ហាញនូវទូទឹកកក InstaView Door-in-Door™ របស់ខ្លួ...

កាសត្រចៀក ដែលយកកុំព្យូទ័រ មកដាក់ក្នុងត្រចៀក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

សព្វថ្ងៃនេះកាស ត្រចៀកគ្មានខ្សែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការស្តាប់សម្លេងគ្រប់កម្រិត ឧទាហរណ៍ដូចជា AirPods របស់ក្រុមហ៊ុន Apple បានបំពេញតួនាទីដ៏ធំធេង ...

លក្ខណៈពិសេសៗទាំង 9 ដែលលាក់ នៅក្នុងទូរស័ព្ទស្មាតហ្វូន ដែលអាចធ្វើឱ្យជីវិតរស់នៅរបស់អ្នក កាន់តែមានភាពងាយស្រួល

ដោយ: ភារុន 9 AM, Thursday, 18 Apr, 2019

នៅក្នុងទូរស័ព្ទស្មាតហ្វូន តែងមានលក្ខណៈពិសេសជាច្រើន ដែលយើងត្រូវចំណាយពេលជាច្រើន ដើម្បីស្វែងរកឱ្យឃើញ។ ជាទូទៅ មុខងារដ៏សំខាន់បំផុតរបស់ស្មាតហ្វូន និងមានប...

នេះជាកាមេរ៉ា GoPro Fusion: ជាប្រភេទកាមេរ៉ា All-in-One VR

ដោយ: ដួងច័ន្ទ 7 AM, Saturday, 17 Jun, 2017

កាមេរ៉ា GoPro បានផ្តល់ភាពភ្ញាក់ផ្អើល ដល់អ្នកគ្រប់គ្នា នៅពេលក្រុមហ៊ុនបាននិយាយលេងអំពី កាមេរ៉ា Fusion 360 Degree Action កាលពីខែមេសាកន្លងទៅនេះ។ ដោយសារភ...

Tomnerb.Com - YouTube Channel