ចូលចិត្តទំនើប

មាន JBL Pulse 3 ពិធីជប់លៀង កាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 28 Feb, 2019

ពិធីជប់លៀងជាឱកាសដែលអាចឱ្យអ្នកបង្កើនភាពស្និទ្ធស្នាល រីករាយ ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ តើអ្នកកំពុងមានគម្រោងរៀបចំពិធីជប់លៀងមែនឬទេ? តើអ្នកចង់ឱ្យពិធីជប់លៀងរបស់អ្នកកាន់តែរីករាយ និងទាន់សម័យឬទេ? ឧបករណ៍បំពងសម្លេង JBL Pulse 3 អាចជួយអ្នកសម្រេចក្តីបំណងនេះបាន។

ជាមួយឧបករណ៍បំពងសម្លេង JBL Pulse 3 អ្នកនឹងទទួលបានបទពិសោធន៍ស្តាប់តន្រ្តីមួយបែបថ្មី។ វាជាឧបករណ៍បំពងសម្លេងដែលអាចចល័តបានគ្រប់ទីកន្លែង។ លក្ខណៈពិសេសរបស់វាគឺជា Bluetooth Speaker ដែលអាចការពារជម្រាបទឹក។ កាន់តែទាក់ទាញ JBL Pulse 3 រួមបញ្ចូលគ្នានូវសម្លេង 360 ដឺក្រេ ជាមួយនឹងការបញ្ចេញពន្លឺចម្រុះពណ៌បាន 360 ដឺក្រេ។
អ្នកអាចធ្វើឱ្យពិធីជប់លៀងរបស់អ្នកកាន់តែរស់រវើកបានគ្រប់ទីកន្លែង ជាមួយការបញ្ចេញពន្លឺភ្លើង LED ចម្រុះ។ ជាមួយការបំពាក់ថ្ម ដែលអាចបញ្ចូលថាមពលសារជាថ្មីបាន ឧបករណ៍បំពងសម្លេង JBL Pulse 3 អាចដំណើរការបានរហូតដល់ 12 ម៉ោង សម្រាប់ការប្រគុំតន្រ្តី និងការបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹក IPX7 ធ្វើឱ្យ Pulse 3 ជាជម្រើសឧបករណ៍បំពងសម្លេងដ៏ល្អបំផុតសម្រាប់ការស្តាប់តន្រ្តីដោយគ្មានការព្រួយបារម្ភ មិនថានៅក្បែរប្រភពទឹកដូចជា ឆ្នេរសមុទ្រ ឬអាងហែលទឹក ឬការប្រគុំតន្រ្តីនៅកណ្តាលភ្លៀង ឬក្នុងទឹក។ បន្ថែមជាមួយបច្ចេកវិទ្យា JBL Connect+ អ្នកអាចភ្ជាប់វាដោយពុំចាំបាច់ប្រើខ្សែ ទៅកាន់ឧបករណ៍បំពងសម្លេងដំណើរការជាមួយប្រព័ន្ធ 100 JBL Connect+ ដើម្បីបង្កើនភាពរីករាយនៅក្នុងពិធីជប់លៀង។

JBL Pulse 3 ក៏បំពាក់ជាមួយ Speakerphone ដែលអាចលុបសម្លេងរំខាន និងសម្លេង អេកូ សម្រាប់ផ្តល់នូវការសន្ទនាកាន់តែច្បាស់។
ដឹងទេថា អ្នកគ្រាន់តែក្រឡុក Pulse 3 ដើម្បីបង្កើតជាការបញ្ចេញពន្លឺត្រសងគ្នាជាមួយ Pulse 3 ដទៃទៀត។ អ្នកអាចរៀបចំតុបតែងការបញ្ចេញពន្លឺចេញពីឧបករណ៍បំពងសម្លេងមួយនេះ ដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នក និងប្រើប្រាស់ JBL Connect App ប៉ុណ្ណោះ។

តើអ្នកនៅចាំអ្វីទៀត? បើចង់ឱ្យពិធីជប់លៀងរបស់អ្នកកាន់តែរីករាយដូចបានរៀបរាប់ខាងលើ អ្នកគួរសាកល្បងជ្រើសយក JBL Pulse 3 មកប្រើប្រាស់ ហើយអ្នកអាចរកទិញវាបាននៅតាមបណ្តាហាង T-Shop នៅក្នុងតម្លៃត្រឹមតែ $199៕

ប្រភព: tshopinternational ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

កាមេរ៉ា Hasselblad H6D អស្ចារ្យប៉ុណ្ណាទៅ?

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

បើសិនជាអ្នកកាត់ក្តី ផលិតផលកាមេរ៉ាអាស្រ័យលើចំនួន Megapixel និងតម្លៃជាសាច់ប្រាក់ នោះក្រុមហ៊ុន Hasselblad ទើបនឹងណែនាំពីផលិតផលកាមេរ៉ា ម៉ូដែលថ្មីដ៏អស្ចា...

រូបសាក់បែប High-Tech អាចបញ្ជូនទិន្នន័យ ពីស្បែកទៅកាន់ទូរសព្ទ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 23 Apr, 2017

ការសាក់លោហៈនៅលើស្បែក ដែលមានបង្កប់បច្ចេកវិទ្យានៅផ្ទៃខាងលើ អាចនឹងក្លាយជាការពេញ និយមនាពេលអនាគត។ លោកស្រី Cindy Hsin-Liu Kao និសិត្សថ្នាក់ Ph.D នៃសាកលវិ...

សម្ភារៈ Smartphone ជួយឱ្យជីវិតកាន់តែរស់រវើក

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

នៅពេលអ្នកកាន់ទូរសព្ទ Smartphone អ្នកនឹងចាប់ផ្តើមគិតអំពី ការប្រើប្រាស់សម្ភារៈនានាជាគូនឹងវា។ តើអ្នកយល់យ៉ាងណាដែរ ចំពោះឧបករណ៍សាកថ្មគ្មានខ្សែ? ឬកញ្ចក់កា...

តោះមកដឹង! Apple Music កំពុងបន្ថែមការគាំទ្រ សម្រាប់ Tablet ដែលប្រើប្រាស់ប្រព័ន្ធ Android

ដោយ: ភារុន 10 AM, Thursday, 27 Dec, 2018

រយៈពេល 3 ឆ្នាំ បន្ទាប់ពី Apple Music បានបើកឱ្យដំណើរការជាមួយនឹងទូរស័ព្ទ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង ។ យោងតាមសេចក្តីរាយការណ...

Tomnerb.Com - YouTube Channel