ចូលចិត្តទំនើប

បាស JBL Boombox ឡូយខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 26 Feb, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំផលិតផលបាសមួយប្រភេទពីក្រុមហ៊ុន JBL ដែលជាក្រុមហ៊ុនមានកិត្តិស័ព្ទល្បីលើផ្នែកឧបករណ៍សម្លេងគ្រប់ប្រភេទ។ ផលិតផលដែលយើងយកមកបង្ហាញនាពេលនេះ គឺបាសម៉ូដែល JBL Boombox។ ចង់ដឹងថាវាមានលក្ខណៈពិសេសយ៉ាងណាខ្លះ សូមអានអត្ថបទខាងក្រោម។
សម្លេងលឺខ្លាំង
បាស JBL Boombox ផ្តល់ឱ្យអ្នកនូវសម្លេងតន្រ្តីលឺច្បាស់ សក្តិសមសម្រាប់ការប្រើប្រាស់ក្នុងពិធីជួបជុំជាលក្ខណៈគ្រួសារ និងការជប់លៀងកំសាន្តជាមួយមិត្តភក្តិ។ បាសមួយប្រភេទនេះអាចប្រើប្រាស់បានក្នុងរយៈពេលយូរ ពេញមួយថ្ងៃ។ វាជាជម្រើសដ៏សក្តិសមសម្រាប់ការប្រើប្រាស់ក្នុងចំណោមហ្វូងមនុស្សច្រើន ដោយផ្តល់នូវសម្លេងបាសលឺច្បាស់ និងពិរោះរណ្តំ។

សមត្ថភាពការពារជម្រាបទឹក
បាស JBL Boombox ជាជម្រើសបាសដ៏ល្អប្រសើរសម្រាប់ការប្រើប្រាស់ក្នុងពិធីជប់លៀងនៅតាមមាត់សមុទ្រ និងពិធីជប់លៀងនៅអាងហែលទឹក។ វាត្រូវបានបំពាក់ជាមួយមុខងារការពារជម្រាបទឹកក្នុងអត្រា IPX7 ដែលអាចឱ្យវាប្រើប្រាស់បានយ៉ាងរីករាយ មិនចាំបាច់បារម្ភពីការជ្រាបទឹក។

ថាមពល 24 ម៉ោង
អ្នកនឹងទទួលបានភាពរីករាយជាមួយការប្រគុំតន្ត្រីបានពេញមួយថ្ងៃ ដោយសារ JBL Boombox ត្រូវបានបំពាក់ជាមួយថ្មប្រភេទ Li-ion ដែលអាចធ្វើការបញ្ចូលថាមពលបាន គាំទ្រដល់ការប្រើប្រាស់សម្រាប់ការចាក់តន្រ្តីបានពេញ 24 ម៉ោង។

ការភ្ជាប់ Bluetooth
អ្នកអាចធ្វើការចែករំលែកតារាងបទចម្រៀងរបស់អ្នកជាមួយមិត្តភក្តិបានដោយងាយស្រួលជាមួយ JBL Boombox។ វាអាចធ្វើការភ្ជាប់ជាមួយ Smartphone និង Tablet បានរហូតដល់ 2 គ្រឿង ដោយពុំចាំបាច់ប្រើប្រាស់ខ្សែ។ ដូច្នេះអ្នកអាចផ្លាស់ប្តូរគ្នា ដើរតួជា DJ នៅក្នុងពិធីជប់លៀង បានដោយសេរី។

លក្ខណៈពិសេស
JBL Boombox ត្រូវបានផលិតឡើងជាមួយការបំពាក់ថាមពលដ៏ខ្លាំង ជាប្រភេទឧបករណ៍បំពងសម្លេងចល័តប្រើប្រាស់ Bluetooth ដ៏ទំនើប និងទាន់សម័យ។ វាផ្តល់នូវសម្លេងលឺច្បាស់ ព្រមជាមួយសម្លេងបាសដ៏ខ្លាំង។ អ្នកអាចរីករាយជាមួយការប្រគុំតន្រី្តពេញ 24 ម៉ោង ដោយមិនរំលងសូម្បីមួយបទ។ អ្នកអាចរីករាយជាមួយបទចម្រៀងសំណព្វចិត្តរបស់អ្នកចាប់ពីថ្ងៃរះ រហូតដល់ថ្ងៃលិច ជាមួយការបញ្ចូលថាមពលតែម្តង។ វាប្រើប្រាស់ថ្មមានកម្លាំង 20,000mAh និងមានឧបករណ៍បញ្ចូលថាមពលភ្លោះ ដែលអាចឱ្យអ្នកបញ្ចូលថាមពលទៅកាន់ឧបករណ៍ដទៃទៀតបានគ្រប់ពេល និងនៅតែអាចរក្សាការប្រគុំតន្រ្តីបានដដែល។ ភាពរឹងមាំរបស់ JBL Boombox អាចឱ្យវាប្រើប្រាស់បាននៅគ្រប់កម្មវិធី ជាមួយនឹងសមត្ថភាពការពារជម្រាបទឹក IPX7 ដែលអាចឱ្យវាទប់ទល់ជាមួយគ្រប់ស្ថានភាពអាកាសធាតុ។ អ្នកអាចផ្លាស់ប្តូរពី Indoor និង Outdoor Mode ដើម្បីបង្កើនប្រសិទ្ធភាពសម្លេងនៅគ្រប់ទីកន្លែង។ បន្ថែមលើនេះទៀត អ្នកអាចធ្វើការភ្ជាប់ទៅកាន់ឧបករណ៍បំពងសម្លេងដទៃទៀត ដែលដំណើរការមុខងារ 100 JBL Connect+ ស្ថិតនៅក្រោមរយៈចម្ងាយ Bluetooth ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ ដែលអាចឱ្យអ្នករីករាយជាមួយតន្រ្តីកាន់តែសម្បូរបែប។

នេះជាជម្រើសឧបករណ៍បំពងសម្លេងដ៏សក្តិសមបំផុតសម្រាប់ពិធីជប់លៀងរបស់អ្នក ហើយអ្នកអាចស្វែងរកទិញវាបាននៅតាមបណ្តាហាង T-Shop នៅក្នុងតម្លៃ $449៕

ប្រភព: jbl ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Razer Blade ថ្មី មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

ក្រុមហ៊ុន Razer បានបង្ហាញជំនាន់ថ្មីនៃម៉ូដែល Laptop ដ៏ពេញនិយមរបស់ក្រុមហ៊ុន ដែលត្រូវបានពង្រឹងសមត្ថភាព ជាគុណសម្បត្តិរបស់ CPU ជំនាន់ទី 9 ថ្មីរបស់ក្រុមហ...

TriLens ផ្លាស់ប្តូរ Lenses ក្នុងពេលមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 24 May, 2017

ឧបករណ៍ TriLens ការពារសុវត្ថិភាព DSLR lenses របស់អ្នកបានដល់ទៅបីប្រភេទ និងផ្តល់ឱ្យអ្នកផ្លាស់ប្តូរកញ្ចក់កាមេរ៉ាលឿនបំផុត មិនធ្លាប់មានពីមុនមក។ មិនរំលងរ...

ឪកាស បុណ្យភ្ជុំបិណ្ឌពិសេស ពី LG Brand Shop !!

ដោយ: ទំនើប 10 PM, Friday, 01 Sep, 2017

តើលោកអ្នកមានបំណង ស្វែងរកឧបករណ៍គ្រឿងអេឡិចត្រូនិច សំរាប់អ្នកមានគុណ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះដែល រឺទេ? សំរាប់ហាងលក់គ្រឿងអេឡិចត្រូនិច LG B...

ដឹងទេថា SmartStart ជាអ្វី?

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Feb, 2019

ថ្ងៃនេះ គេហទំព័រ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ មកធ្វើការស្វែងយល់ពីកម្មវិធីថ្មីមួយ មានឈ្មោះថា SmartStart។ ចង់ដឹងថានេះជាកម្មវិធីអ្វី? និងមា...

Tomnerb.Com - YouTube Channel