ចូលចិត្តទំនើប

ប្រទេសជប៉ុន គ្រោងនឹងបង្កើតលេខទូរស័ព្ទ 14ខ្ទង់ ចំនួន10ពាន់លានលេខ ខណៈពេលដែលទូរស័ព្ទ 5G ជិតមកដល់!

ដោយ: ភារុន 9 AM, Tuesday, 28 May, 2019

ក្រសួងទូរគមនាគមន៍របស់ជប៉ុន មានគម្រោងបង្កើតលេខទូរស័ព្ទ 14ខ្ទង់ ចំនួន 10ពាន់លានលេខ ដែលនឹងចាប់ផ្តើមជាមួយនឹងលេខកូដ «020» ។ ព្រមជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មនៃប្រព័ន្ធ 5 G ឬ ប្រព័ន្ធជំនាន់ទី 5 ឬក៏ប្រព័ន្ធទំនាក់ទំនងល្បឿនលឿនបំផុត ដែលនឹងខិតជិតមកដល់ ដាក់ឱ្យដំណើរការហើយ នេះជាមូលហេតុដែលលេខទូរស័ព្ទ 11ខ្ទង់ ត្រូវបានរំពឹងថានឹងត្រូវបានបញ្ចប់នៅដើមឆ្នាំ 2022 ជាសារពើពន្ធ។

ផែនការនៃការណែនាំលេខថ្មីនេះ នាចុងឆ្នាំ 2021 នឹងត្រូវបានស្នើរឡើង នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមហ៊ុន Panel ជំនាញ ។ ហើយវាក៏ត្រូវបានទទួលយក ដោយប្រតិបត្តិករ សេវាទូរស័ព្ទចល័តធំៗទាំង 3 នោះគឺក្រុមហ៊ុន NTT Docomo Inc., ក្រុមហ៊ុន KDDI Corp. និងក្រុមហ៊ុន SoftBank Corp ។

បន្ទាប់ពី ការស្តាប់ឮនូវមតិយោបល់ជាសាធារណៈ ក្រសួងនឹងរៀបចំរបាយការណ៍ស្តីអំពីសំណើរនេះ នៅដើមខែ មិថុនា និងធ្វើការត្រៀមរៀបចំលក្ខណៈចាំបាច់ៗ រួមទាំងពិធីការរបស់ក្រសួង នាចុងឆ្នាំនេះផងដែរ។ ដូច្នេះ លេខទូរស័ព្ទថ្មីនេះ នឹងត្រូវបានបម្រុងទុក ទៅឱ្យក្រុមហ៊ុនសេវាទូរស័ព្ទធំៗ នៅដើមឆ្នាំ ប្រសិនបើពួកគេបញ្ចប់ការងារ ទៅលើការធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបស់ពួកគេ ទាន់ពេលមុនកាលវិភាគ។

ម្យ៉ាងទៀត នាពេលបច្ចុប្បន្ននេះលេខទូរស័ព្ទ 11ខ្ទង់ ដែលចាប់ផ្តើមដោយលេខកូដ «090, 080 និង 070» គឺត្រូវបានប្រើសម្រាប់ទូរស័ព្ទចល័ត រួមទាំងស្មាតហ្វូនផងដែរ។ សម្រាប់ «អ៊ីនធឺណិត» លេខទូរស័ព្ទ 11ខ្ទង់ ដែលចាប់ផ្តើមដោយលេខកូដ «020» ត្រូវបានប្រើប្រាស់តាំងពីខែមករា ឆ្នាំ 2017 មកម្ល៉េះ។

ប៉ុន្តែ យោងទៅតាមក្រសួងបានឱ្យដឹងថា ចំនួនប្រហែល 32.6 លាននៃចំនួន 80 លានលេខ ដែលចាប់ផ្តើមជាមួយនឹងលេខកូដ «020» រួចហើយ ត្រូវបានប្រគល់ឱ្យក្រុមហ៊ុនសេវាទូរស័ព្ទធំៗ នៅចុងខែមីនា ក្នុងឆ្នាំនេះ៕

ប្រភព: japantimes ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Aerofex Hoverbike ម៉ូតូហោះបាន

ដោយ: ដាលីស 3 PM, Saturday, 11 Apr, 2015

បច្ចុប្បន្ន ម៉ូតូដែលយើងឃើញរៀងរាល់ថ្ងៃនេះ ពីមួយថ្ងៃទៅមួយថ្ងៃមានការអភិវឌ្ឍរូបរាង ម៉ូដម៉ាកកាន់​តែ​​ចម្លែក​ឡើង​ជារឿយៗ តែថ្មីៗក្រោយគេបំផុតនេះ មានការអភិវ...

Alexa នឹងបង្កើនផលិតផលកាសស្តាប់ Bluetooth

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Alexa Connectivity ទំនងជាត្រូវបានកំណត់ជាមួយនឹងផលិតផលថ្មីនៃកាសស្តាប់ Bluetooth នាឡិកាដៃ Smartwatch និងឧបករណ៍ដទៃទៀតជាច្រើនប្រភេទ បន្ទាប់ពីក្រុ...

ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដែលសង្ស័យថា Fake គណនី

ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី ...

បែកធ្លាយរូបរាងអេក្រង់របស់ Galaxy S10

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 08 Jan, 2019

ទូរសព្ទ Samsung Galaxy S10 ទំនងដូចជាបែកធ្លាយរូបរាងជាថ្មីម្តងទៀតហើយ ហើយពេលនេះ វាមិនត្រូវបានលាក់បាំងពីក្រោយរូបភាពក្លែងបន្លំទៀតឡើយ។ លោក Evan Blass ដែ...

Tomnerb.Com - YouTube Channel