ចូលចិត្តទំនើប

ការលាងសម្អាតហ្វ្រាំងរបស់រថយន្ត ពិតជាចាំបាច់មែន?

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

អ្នកបើកបររថយន្តមួយចំនួន មិនសូវបានគិតពីហ្រ្វាំងរថយន្តរបស់ខ្លួនទេ រហូតដល់ហ្វ្រាំងឈប់ដំណើរការក៏មានដែរ។ ប៉ុន្តែប្រសិនបើអ្នកគឺជាអ្នកបើកបរដ៏ឆ្លាតវៃ អ្នកគួរយកចិត្តទុកដាក់ទៅលើហ្វ្រាំងរបស់រថយន្តជាពិសេស ពីព្រោះហ្វ្រាំងរថយន្តជាអ្នកធ្វើឱ្យអ្នកមានសុវត្តិភាពបំផុត នៅពេលកំពុងបើកបរនៅតាមផ្លូវ។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗ ដែលមកពីអ្នកជំនាញខាងផ្នែករថយន្ត៖
ប្រព័ន្ធហ្វ្រាំង មិនមែនជាអ្វីដែលមិនអាចបំផ្លាញបានទេ។ ផ្នែកខ្លះ ដូចជាជ័រកៅស៊ូ ដែលជាសន្ទះរាបស្មើរ សម្រាប់បិទបើករន្ធមួយ ដែលស្ថិតនៅក្នុងម៉ាស៊ីនមេរាងស៊ីឡាំង និងឧបករណ៍ចាប់ជាមួយនឹងកង់ឡានផ្នែកខាងក្រោយ…ជាដើម។ ទាំងអស់នេះគឺជាសមាសភាព ដែលអាចត្រូវបានបំផ្លាញ ហើយវាក៏នឹងអាចធ្វើឱ្យប្រព័ន្ធហ្វ្រាំងរថយន្តរបស់អ្នក ត្រូវឈប់ដំណើរការដូចគ្នាផងដែរ។ ផ្នែកមួយទៀត ពិសេសជាងគេ នោះគឺប្រេងហ្វ្រាំង ដែលប្រព័ន្ធហ្វ្រាំងត្រូវការវាជាចាំបាច់ ប្រសិនបើប្រេងកខ្វក់ខ្លាំង ក៏អាចប៉ះពាល់ដល់ប្រព័ន្ធហ្វ្រាំងរថយន្តរបស់អ្នកទាំងមូលផងដែរ។ ម្យ៉ាងទៀតជាតិសំណើម ដែលជ្រៀតចូលទៅក្នុងប្រព័ន្ធហ្វ្រាំងរថយន្ត ក៏អាចធ្វើឱ្យសមាសភាពរបស់ប្រព័ន្ធហ្វ្រាំង ចែ្រះខូច ដែលវាក៏ជាមូលហេតុ ដែលបណ្តាលឱ្យប្រព័ន្ធហ្វ្រាំងរថយន្តឈប់ដំណើរការ។

វិធីដែលគួរដោះស្រាយបញ្ហាប្រព័ន្ធហ្វ្រាំង នោះគឺត្រូវលាងសម្អាតវានៅកន្លែងដ៏ជំនាញ ហើយមួយវិញទៀតអ្នកគួរតែផ្លាស់ប្តូរប្រេងហ្វ្រាំងរថយន្តរបស់អ្នក នៅពេលអ្នកដឹងថាប្រេងហ្វ្រាំងនៅក្នុងរថយន្តកខ្វក់ខ្លាំង។ តើគួរតែផ្លាស់ប្តូរប្រេងហ្វ្រាំងរថយន្តនៅពេលណា ទើបប្រសើរ?

នេះជាសំណួរដែលតែងកើតមានជានិច្ច។ ជាច្បាប់របស់រថយន្ត ការផ្លាស់ប្តូរប្រេងហ្វ្រាំងរថយន្ត គឺនៅពេលដែលរថយន្តបើកបរបានល្បឿន 48,280គីឡូម៉ែត្រ ឬក៏នៅពេលដែលអ្នកចាប់ហ្វ្រាំងទៅ ជាប់ៗ ដែលនេះជាសញ្ញា ប្រាប់ថាអ្នកគួរតែផ្លាស់ប្តូរប្រេងហ្វ្រាំងរថយន្តហើយ។ ម្យ៉ាងទៀតប្រសិនបើអ្នកកំពុងបើកបរ ហើយសង្កេតឃើញថាថាមពលរបស់រថយន្តមានការថមថយខ្លាំង អ្នកគួរទៅពិភាក្សាជាមួយនឹង អ្នកជំនាញខាងផ្នែករថយន្ត ទោះបីជាមិនស្ថិតនៅក្នុងគម្រោងរបស់អ្នកក្តី។

ប្រភព: howstuffworks ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

នេះអាចជានាឡិកា Smartwatch បន្ទាប់របស់ LG

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017

ក្នុងពេលដែល Google កំពុងបង្កើនល្បឿននៃការផលិត និងដាក់លក់ Android Wear 2.0 ជាការវិវត្តធំបំផុត នៃឧបករណ៍ពាក់ជាប់ខ្លួន ក្រុមហ៊ុន LG ទំនងដូចជា កំពុងត្រៀម...

កាមេរ៉ាទំហំយក្សនឹងបង្ហាញខ្លួនលើ Galaxy S10?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 03 Nov, 2018

ជាមួយនឹងបន្ទះឈីបដែលកំពុងស្ថិតក្នុងដំណាក់កាលផលិត វានៅរងចាំតែពេលវេលាមកដល់ប៉ុណ្ណោះ មុនពេលក្រុមហ៊ុន Samsung វាយប្រហារនៅក្នុងទីផ្សាទូរសព្ទចល័តដែលមានសមត្...

កំពូលកាមេរ៉ាឌីជីថល ទាំង៥ បំពេញចិត្តអ្នកចូលចិត្តថតរូប

ដោយ: ដួងច័ន្ទ 1 PM, Sunday, 29 Jan, 2017

នាពេលបច្ចុប្បន្ន មានកាមេរ៉ាជាច្រើនប្រភេទ បំពេញតាមតម្រូវការរបស់អ្នក។ បច្ចេកវិទ្យាកាមេរ៉ារាប់ចាប់ពីគ្មានកញ្ចក់ រហូតដល់កាមេរ៉ា DSLR កាមេរ៉ាមិនជ្រាបទឹក...

នាឡិកាដៃ Hublot ថ្មី ទិញបានដោយប្រើ Bitcoin ប៉ុណ្ណោះ

ដោយ: ដួងច័ន្ទ 8 AM, Monday, 12 Nov, 2018

ក្រុមហ៊ុនផលិតផលនាឡិកា Hublot បានបញ្ចេញនាឡិកាលំដាប់ខ្ពស់ថ្មីមួយ នៅក្រោមស៊េរីនាឡិកាដៃ Big Bang ដែលមានលក្ខណៈមិនដូចម៉ូដែលដទៃទៀតទេ។ អ្នកមិនអាចទិញវាដោយប្...

Tomnerb.Com - YouTube Channel