ចូលចិត្តទំនើប

តើនាឡិកា Apple Watch ភ្ជាប់ជាមួយនឹងបណ្តាញ LTE អាចក្លាយជម្រើសនាឡិកាដ៏ល្អបំផុត សម្រាប់កូនៗរបស់អ្នកពាក់ដែរឬទេ?

ដោយ: ភារុន 9 AM, Thursday, 25 Jul, 2019

ជាធម្មតា នាឡិការបស់ក្រុមហ៊ុន Apple ប្រាកដណាស់ វាគឺត្រូវតែភ្ជាប់ជាមួយនឹងទូរសព្ទ iPhone ។ បើទោះបីជា វាដំណើរការឆ្ងាយពីទូរសព្ទ iPhone ក្តី ក៏អ្នកត្រូវតែតភ្ជាប់វាជាមួយនឹងបណ្តាញ Wi-Fi ឬ LTE ដែរ ហើយនេះក៏មិនមែនមានន័យថា អ្នកត្រូវការភ្ជាប់បណ្តាញអ៊ីនធឺណិតពេញមួយថ្ងៃផងដែរ។ ប៉ុន្តែ ខណៈពេលដែលនាឡិកា Apple Watch របស់អ្នកកំពុងតភ្ជាប់បណ្តាញណាមួយ ជាពិសេស ភ្ជាប់បណ្តាញ LTE គឺនាឡិកាត្រូវចំណាយថាមពលថ្មអស់ច្រើន ដើម្បីដំណើរការមុខងារផ្សេងៗនៅក្នុងនាឡិកា ដូច្នេះ វាគឺជាបញ្ហាដ៏សំខាន់ ទាក់ទងទៅនឹងការគ្រប់គ្រងថាមពលថ្ម ជាប្រចាំរបស់ទូរសព្ទ iPhone និងនាឡិកា Apple Watch។


សព្វថ្ងៃនេះ ការប្រើប្រាស់នាឡិកា Apple Watch កាន់តែមានភាពទូលំទូលាយ ដែលឪពុកម្តាយភាគច្រើនផ្តល់ទាំងទូរសព្ទដៃផង និងនាឡិកា Apple Watch ផងដល់កូនៗរបស់ពួកគេ ដើម្បីឱ្យពួកគេអាចទាក់ទងជាមួយនឹងពួកគេបាន ជាពិសេសនៅក្នុងករណីមានអាសន្ន…ជាដើម។ ដូច្នេះ ឥឡូវនេះឪពុកម្តាយ អាចទំនាក់ទំនងទៅកូនៗរបស់ពួកគេតាមរយៈ iMessage, ការហៅទូរសព្ទដៃ, ឬ FaceTime…ជាដើម នៅពេលណាមួយក៏បាន។


លើសពីនេះ ឪពុកម្តាយក៏អាចដឹងថាកូនៗរបស់ខ្លួន ស្ថិតនៅទីតាំងណាមួយផងដែរ តាមរយៈកម្មវិធី GPS ។ លើសពីនេះ ប្រសិនបើក្រុមហ៊ុន Apple អាចបន្តពង្រីកសមត្ថភាពនៅលើ watchOS និងបន្ថែមអាយុកាលថាមពលថ្មពេញមួយថ្ងៃ ទៅលើការតភ្ជាប់ជាមួយនឹងបណ្តាញ LTE នោះ យើងជឿជាក់ថានាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Apple ជាមួយនឹងការតភ្ជាប់ប្រព័ន្ធចល័ត នឹងក្លាយជាទូរសព្ទដៃ និងនាឡិកាឆ្លាតវៃដំបូងគេ សម្រាប់ក្មេងៗប្រើប្រាស់៕

ប្រភព: 9to5mac ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

បច្ចេកវិទ្យាពង្រីក 10 ដង នឹងមកដល់លើទូរសព្ទ Oppo មែនឬទេ?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 16 Jan, 2019

ក្រុមហ៊ុន Oppo បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកាសពីប្រព័ន្ធពង្រីក 10x Optical Zoom ដំបូងបង្អស់នៅក្នុងពិភពលោកសម្រាប់ទូរសព្ទ Smartphone។ នេះជាព័ត៌ម...

Apple កំពុងរងបណ្តឹងទាក់ទងនឹងរឿងឆបោក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 20 Dec, 2018

កាលពីថ្ងៃសុក្រ សប្តាហ៍មុន មានពាក្យបណ្តឹងមួយបានចោទប្តឹងក្រុមហ៊ុន Apple ទាក់ទងការឆបោកបន្លំអំពីព័ត៌មានទាក់ទងនឹង Spec នៅក្នុងស៊េរីទូរសព្ទ iPhone X។ ឯកស...

Nintendo បានបដិសេធព័ត៌មានស្តីពី ពាណិជ្ជកម្មនៅក្នុងកម្មវិធីថ្មី «ធ្វើឱ្យប្រសើរឡើងនៃ Nintendo Switch ម៉ូដែល»

ដោយ: ភារុន 9 AM, Tuesday, 20 Aug, 2019

កាលពីដើមសប្តាហ៍នេះ ព័ត៌មានមួយចំនួន បានចង្អុលបង្ហាញថាការផ្លាស់ប្តូរកម្មវិធី សម្រាប់ Nintendo Switch ដែលកំពុងធ្វើឱ្យប្រសើរឡើងពីម៉ូដែលមុន។ យោងទៅតាមព័ត...

Google Maps អាចប្រាប់ពីល្បឿនបើកបររបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

ក្រុមហ៊ុន Google ស្ងាត់ៗបានបន្ថែមមុខងារវាស់ស្ទង់ល្បឿននៃការបើកបរបន្តផ្ទាល់មួយ នៅក្នុងកម្មវិធី Google Maps ដែលអនុញ្ញាតឱ្យអ្នកអាចតាមដានល្បឿននៃការបើកបរ...

Tomnerb.Com - YouTube Channel