ចូលចិត្តទំនើប

iPhone X SE ជា Smartphone ថ្លៃបំផុតរបស់ Apple?

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

លោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities បានត្រឡប់មកវិញជាមួយនឹងការវិភាគថ្មី លើម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Apple ដែលមានគម្រោងចេញលក់ក្នុងឆ្នាំ 2018 នេះ ហើយវាជាម៉ូដែលទូរសព្ទ ដែលអាចនឹងមិនមែនជាវត្ថុបំណង របស់មនុស្សគ្រប់រូបឡើយ។
នៅក្នុងរបាយការណ៍ថ្មីចំនួនបី ដែលចេញផ្សាយដោយ MacRumors លោក Kuo បានលើកឡើងថាក្រុមហ៊ុន Apple នឹងបញ្ចេញម៉ូដែលទូរសព្ទ iPhone ចំនួនបីម៉ូដែល យោងតាមគំរូរបស់ទូរសព្ទ iPhone X។ ម៉ូដែលទាំងនោះរួមមាន ជំនាន់ទី2 នៃទូរសព្ទ iPhone X មានទំហំ 5.8 inch ម៉ូដែល iPhone X Plus ទំហំ 6.5 inch និងម៉ូដែលទូរសព្ទដែលអតិថិជន កំពុងទន្ទឹងរងចាំអស់ពេលដ៏យូរ គឺទូរសព្ទ iPhone X SE ទំហំយក្ស 6.1 inch។
លោក Kuo បានរៀបរាប់ថា ម៉ូដែល iPhone ថ្មីទាំងបីនេះ នឹងមានទំហំថ្មកាន់តែធំ។ ទូរសព្ទជំនាន់ទីពីររបស់ iPhone X មានទំហំថ្ម 2800 mAh។ ចំពោះទូរសព្ទ iPhone X Plus មានថ្មទំហំពី 3,300-3,400 mAh ចំណែកឯទូរសព្ទ iPhone X SE មានទំហំថ្ម 2,950 mAh។ ទិន្នន័យនេះត្រូវបានគាំទ្រ ដោយគេហទំព័រចេញផ្សាយជាភាសាចិន ET News។

iPhone-X-SE-is-expansive-Smartphone-shop_cambodia_tomnerb-01
ចំពោះទូរសព្ទ iPhone X SE ប្រភេទថ្មទូរសព្ទ ដែលបានបញ្ជាក់ខាងលើ នឹងមិនប្រើប្រាស់បច្ចេកវិទ្យាដូចគ្នា ដែលជាបច្ចេកវិទ្យាថ្មអនុញ្ញាតឱ្យ Apple អាចបង្រួមថ្មទូរសព្ទរាងអក្សរ L ទៅក្នុងទូរសព្ទ iPhone X។ ទូរសព្ទ iPhone X SE ក៏នឹងមិនមានអេក្រង់ OLED កាមេរ៉ាភ្លោះ ព្រមទាំងលុបចោលមុខងារ 3D Touch ផងដែរ។ ខណៈដែលមានពាក្យចចាមអារ៉ាមអះអាងថា ម៉ូដែលជំនាន់ទីពីររបស់ iPhone X នឹងទម្លាក់តម្លៃ ដើម្បីសម្រុះសម្រួលតម្លៃឱ្យសមនឹងទូរសព្ទ iPhone X Plus ទំហំធំ លោក Kuo និយាយថានេះមិនមែនជាការពិត។ គាត់អះអាងថា ជំនាន់ទីពីររបស់ iPhone X នឹងចាប់ផ្តើមលក់ក្នុងតម្លៃ $1,000 ដដែល ហើយទូរសព្ទ iPhone X Plus នឹងស្ថិតក្នុងតម្លៃខ្ពស់ជាងប្រហាក់ប្រហែលចន្លោះពី $1,200-$1,350 ខណៈដែលទូរសព្ទ iPhone SE ដែលធ្លាប់មានតម្លៃទាប នឹងទទួលបានគំរូពីម៉ូដែល iPhone X នឹងចេញលក់ក្នុងតម្លៃខ្ពស់ជាងតម្លៃ ចាប់ផ្តើមរបស់ iPhone 8 គឺក្នុងចន្លោះពី $700-$800។
ទូរសព្ទ iPhone SE បច្ចុប្បន្នមានតម្លៃត្រឹមតែ $349 ប៉ុណ្ណោះ ដែលនេះនឹងមានន័យថា ម៉ូដែលថ្មីរបស់វានឹងមានតម្លៃខ្ពស់ជាងមុនទ្វេ។ ក្នុងករណីនេះផលិតផល iPhone របស់ Apple ដែលមានតម្លៃទាបជាងគេ នឹងក្លាយជាទូរសព្ទ iPhone 7 ដែលនឹងជំនួសតំណែងទូរសព្ទ iPhone 6S នៅក្នុងខែកញ្ញា និងមានតម្លៃចាប់ពី $449។

iPhone-X-SE-is-expansive-Smartphone-shop_cambodia_tomnerb-03
ប៉ុន្តែហេតុអ្វីបានជាក្រុមហ៊ុន Apple បោះជំហានពោរពេញដោយហានិភ័យ សម្រាប់ទូរសព្ទ iPhone ចាប់ពីតារាងតម្លៃចន្លោះពី $349-$1,150 ក្នុងឆ្នាំ 2017 ជាមួយនឹងតម្លៃទូរសព្ទក្នុងចន្លោះពី $449-$1,400 សម្រាប់ឆ្នាំ 2018 នេះ?
វាអាចជាការអះអាងមួយ ដែលក្រុមហ៊ុន Apple មានជំនឿចិត្តខ្ពស់លើការលក់ទូរសព្ទ iPhone X ក្នុងរយៈកាលកន្លងមក ដោយមិនគិតពីការវិភាគអះអាងមួយចំនួនថា វានឹងនាំមកនូវការខកចិត្ត។ ប៉ុន្តែយើងគិតថាចម្លើយបានលាតត្រដាង នៅក្នុងការអះអាងដ៏ចម្រូងចម្រាស់មួយ ដែលលោក Kuo បានលើកឡើងកាលពីមួយរយៈមុន។ លោក Kuo ធ្លាប់បាននិយាយថាគាត់រំពឹងថា ក្រុមហ៊ុន Apple នឹងលុបចោលការផលិតទូរសព្ទ iPhone X បន្ទាប់ពីវាមានវត្តមានមួយជំនាន់រួចមក។ ហេតុផលគឺស្ថិតនៅលើចេតនា មិនចង់ឱ្យតម្លៃទូរសព្ទមួយនោះធ្លាក់ចុះ។ ក្រុមហ៊ុន Apple អាចរក្សាទុកការរចនា រូបរាងទូរសព្ទមានដែនកំណត់ ទៅជាម៉ូដែលលំដាប់ខ្ពស់បំផុត។ បើសិនជាវាធ្លាក់តម្លៃមក នៅត្រឹមចន្លោះពី $800-$850 នោះវាក៏ជាការប្រថុយប្រថានមួយ ដែលទូរសព្ទ iPhone X អាចចេញលក់បាន ដោយធ្វើការចេញលក់ទូរសព្ទ iPhone X SE ក្នុងបរិមាណតិចជាងមុន។
ប្រាកដណាស់ថាប្រិយមិត្តរបស់ iPhone មានភាពស្មោះត្រង់ចំពោះក្រុមហ៊ុន iPhone ។ ប៉ុន្តែដោយផ្អែកតាមអ្វីដែលលោក Kuo បានរៀបរាប់អំពីគម្រោងផែនការរបស់ Apple ក្នុងឆ្នាំ 2018 នេះ ដូច្នេះបន្ទុកហិរញ្ញវត្ថុនៅលើអ្នកប្រើប្រាស់ក្នុងឆ្នាំនេះ នឹងស្តែងចេញ តាមរយៈការធ្វើតេស្តភាពស្មោះត្រង់។

iPhone-X-SE-is-expansive-Smartphone-shop_cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

Hauwei P9 និង P9 Plus ប្រើកាមេរ៉ាភ្លោះរបស់ Leica បានប្រកាសជាផ្លូវការហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 07 Apr, 2016

ក្រោយពីមានការបែកធ្លាយនូវរូបភាពកាមេរ៉ាភ្លោះ និងរូបរាងទូរស័ព្ទដៃដ៏ទំនើបចុងក្រោយរបស់ HAUWEI កន្លងមក ឥលូវនេះវាត្រូវបានប្រកាសជាផ្លូវការហើយ កាលពីយប់មិញ ន...

តើអ្នកគួរលាងសម្អាតសម្ភារៈទាំងនេះ ញឹកញាប់ប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

តើអ្នកមានធ្លាប់ឆ្ងល់ទេថា តើអ្នកគួរលាងសម្អាតសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានញឹកញាប់ប៉ុណ្ណា? តើគួររងចាំរហូតដល់វាលែងដំណើរការ ឬមានក្លិនអាក្រក់មែនទេ? ចម្ល...

LG G6 ត្រូវបានទទួលស្គាល់ដោយ UL 110 Standard លើនិរន្តភាពនៃការជួយថែរក្សាបរិស្ថាន

ដោយ: ទំនើប 6 PM, Thursday, 24 Aug, 2017

ទួរសព្ទស្មាតហ្វូន LG G6 ទទួលបានវិញ្ញាបនប័ត្រ ECOLOGO ទទួលស្គាល់ជាផ្លូវការដោយ ANSI-110 Standard សម្រាប់និរន្តរភាពទួរសព្ទស្មាតហ្វូន ក្នុងការជួយថែរក្ស...

Microsoft វិនិយោគគម្រោង AI សម្រាប់ជួយជនពិការ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 May, 2019

ថ្ងៃនេះ ជាគម្រប់ខួប 8 ឆ្នាំនៃទិវា Global Accessibility Awareness ហើយក៏ជាឆ្នាំទី 2 ដែលក្រុមហ៊ុន Microsoft កំពុងផ្តល់ជំនួយដល់គម្រោង AI មានន័យថា នឹងធ្...

Tomnerb.Com - YouTube Channel