ចូលចិត្តទំនើប

ស្វែងយល់ពី Memoji ថ្មីរបស់ iPhone

ដោយ: ដួងច័ន្ទ 10 AM, Thursday, 27 Dec, 2018

ជាមួយនឹងការបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី iOS 12 ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធ iOS ជាមួយមុខងារ Face ID បាននឹងកំពុងទទួលបានមុខងារថ្មី ដ៏រីករាយមួយ មានឈ្មោះថា Memoji។ បច្ចុប្បន្ន តារាងឧបករណ៍ដែលអាចដំណើរការជាមួយមុខងារថ្មីនេះបាន រួមមាន ទូរសព្ទ iPhone X, iPhone XS និង ទូរសព្ទ iPhone XS Max។

មុខងារ Memoji អាស្រ័យលើការប្រើប្រាស់បច្ចេកវិទ្យារបស់កាមេរ៉ាខាងមុខ សម្រាប់បង្កើតរូបភាពគំនូរជីវចល នៃរូបអ្នកប្រើប្រាស់ផ្ទាល់ ដែលអ្នកអាចប្រើប្រាស់ដើម្បីបន្លាច ឬធ្វើឱ្យមានភាពរីករាយ អាស្រ័យលើអ្នកផ្ទាល់។

Memoji គឺជាប្រភេទថ្មីមួយរបស់ Animoji ដែលជាតួអង្គគំនូរជីវចល ដែលអាស្រ័យលើប្រព័ន្ធកាមេរ៉ាមុខរបស់ទូរសព្ទ iPhone X ដើម្បីនាំមកនូវរូបភាពបែបតុក្កតា ឱ្យមានភាពរស់រវើក ជាមួយនឹងការបញ្ចេញទឹកមុខរបស់អ្នក។

សម្រាប់ Memoji មានលក្ខណៈជាមូលដ្ឋាននៃរូបភាព និងអារម្មណ៍ដូចគ្នានឹង Animoji ប៉ុន្តែជំនួសឱ្យរូបភាពសត្វនានា អ្នកនឹងអាចធ្វើការរចនា និងបង្កើតជាតួអង្គមនុស្ស ដែលមានរូបរាងដូច ទៅនឹងរូបរាងរបស់អ្នក ឬរូបរាងបែបណាក៏បានដែរ តាមអ្វីដែលអ្នកចង់បាន។

គំនិតច្នៃប្រឌិត
ការបង្កើត Memoji ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី Message។ អ្នកត្រូវបើកកិច្ចសន្ទនា ហើយចុចនៅលើរូបភាពកម្មវិធី Animoji បន្ទាប់មកចុចលើរូបសញ្ញាបូក (+)។ បើសិនជាអ្នកមិនអាចរកវាឃើញទេ អ្នកត្រូវអូសអេក្រង់ទៅខាងស្តាំដៃ រហូតដល់រូបសញ្ញានោះលេចឡើង។

នៅទីនោះ អ្នកអាចរចនារូបភាព Memoji របស់អ្នកបានហើយ។ ជម្រើសនៅទីនោះរួមមាន ពណ៌ស្បែក ម៉ូដសក់ ទម្រង់ក្បាល ភ្នែក ចិញ្ចើម ច្រមុះ បបូរមាត់ ត្រចៀក ពុកមាត់ វ៉ែនតា និងមួក ជាដើម

អ្នកអាចបង្កើតរូបភាព Memoji ជាច្រើនប្រភេទតាមបំណងប្រាថ្នារបស់អ្នក។ ស្របពេលអ្នកធ្វើការ កែតម្រូវ និងកែរូបភាពតួអង្គរបស់អ្នក ការផ្លាស់ប្តូរនឹងត្រូវបានឆ្លុះបញ្ចាំងទៅតាមពេលវេលាជាក់ស្តែង។

មានអ្វីថ្មី?
នាពេលនេះ អ្នកអាចធ្វើការថតវីដេអូខ្លី រយៈពេល 30 វិនាទី នៃរូបភាព Memoji កំពុងនិយាយ ឬកំពុងច្រៀង ហើយផ្ញើវានៅក្នុងសន្ទនា ដូចនឹងអ្វីដែលអ្នកធ្វើ ជាមួយ Animoji ដទៃទៀតដែរ។ ប៉ុន្តែ ជាមួយមុខងារ Effect ថ្មី របស់កាមេរ៉ានៅក្នុងកម្មវិធី Message អ្នកក៏អាចជំនួសក្បាលរបស់អ្នក ជាមួយក្បាលរបស់ Memoji នៅក្នុងរូបភាព ឬវីដេអូ បានផងដែរ៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Samsung កំពុងស្រាវជ្រាវទូរសព្ទ ដែលអាចអានបាតដៃ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 19 Dec, 2017

អ្នកអាចទទួលបានការណែនាំ ឬតម្រុយនៃពាក្យសម្ងាត់របស់អ្នក ដោយពុំចាំបាច់មានសញ្ញាបញ្ជាក់ច្បាស់លាស់។ ជាទូទៅអ្នកតែងតែងាយ នឹងភ្លេចពីពាក្យសម្ងាត់របស់អ្នក ហើយអ...

Samsung ផលិតទូរសព្ទមានកាមេរ៉ា 4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

ក្រុមហ៊ុន Samsung ប្រហែលជាមិនបណ្តោយឱ្យទូរសព្ទ V40 របស់ LG ដែលមានកាមេរ៉ាដ៏សម្បូរបែប បន្តមានវត្តមាននៅក្នុងទីផ្សា ដោយមិនមានការប្រកួតប្រជែងឡើយ។ ព័ត៌មាន...

Alexa នឹងបង្កើនផលិតផលកាសស្តាប់ Bluetooth

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Alexa Connectivity ទំនងជាត្រូវបានកំណត់ជាមួយនឹងផលិតផលថ្មីនៃកាសស្តាប់ Bluetooth នាឡិកាដៃ Smartwatch និងឧបករណ៍ដទៃទៀតជាច្រើនប្រភេទ បន្ទាប់ពីក្រុ...

ក្រុមហ៊ុន Microsoft នឹងបញ្ចប់ការគាំទ្រសម្រាប់ Skype classic

ដោយ: ភារុន 8 AM, Wednesday, 16 Jan, 2019

ក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ឈប់ការគាំទ្រកម្មវិធី Skype 7.0 ឬ Skype Classic នៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 2018 ហើយដំណឹងនេះទំនងដូចជាត្រូវបានចង្អុលប...

Tomnerb.Com - YouTube Channel