ចូលចិត្តទំនើប

ទូរស័ព្ទ iPhone 8 «គ្មានសេវា ឬ សញ្ញា» តើធ្វើដូចម្តេចដើម្បីជួសជុលវា?

ដោយ: ភារុន 10 AM, Wednesday, 03 Apr, 2019

ទាំងទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺតែងតែផ្តល់ភាពរីករាយដ៏ពិតប្រាកដ ជាមួយនឹងលក្ខណៈពិសេសៗដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលទៅក្នុងទូរស័ព្ទស៊េរីទំនើបទាំងពីរម៉ូដែលនេះ។ ប៉ុន្តែទំនងជាមានអ្នកប្រើប្រាស់មួយចំនួនបានជួបប្រទះបញ្ហាមួយនោះគឺ «គ្មានសេវា ឬ សញ្ញា» នៅលើទូរស័ព្ទ iPhone 8 របស់ពួកគេហើយ ដូច្នេះតើគួរធ្វើដូចម្តេច ដើម្បីជួសជុលបញ្ហានេះបាន? ជាធម្មតាបញ្ហាគ្មានសេវា ឬសញ្ញានេះ នឹងធ្វើឱ្យទូរស័ព្ទ iPhone 8 មិនអាចហៅទូរស័ព្ទចេញ ផ្ញើសារ ឬក៏ ប្រើប្រាស់ទិន្នន័យចល័តផ្សេងៗបានទេ ដែលវាជាបញ្ហាបង្កការរំខានខ្លាំង ដល់អ្នកជាក់ជាពុំខាន។ ប្រសិនបើអ្នកកត់សម្គាស់ឃើញថាទូរស័ព្ទ iPhone 8 របស់អ្នកមានបញ្ហាបែបនេះ សូមព្យាយាមជួសជុលវាជាមួយនឹង វិធីដែល ទំនើប ចង់ណែនាំដូចខាងក្រោមនេះ៖
1. បិទ/បើក Cellular Data
ជានិច្ចជាកាល យើងនឹងចាប់ផ្តើមជាមួយនឹងដំណោះស្រាយដ៏សាមញ្ញមួយនោះគឺ បិទ Cellular Data និងបើកវាឡើងវិញ។ ជំហានក្នុងការបិទ/បើក Cellular Data ៖ បើកចូលទៅក្នុងកម្មវិធី Settings > Cellular ហើយបន្ទាប់មកចុចលើប៊ូតុងបិទ/បើក នៅជិតពាក្យ Cellular data ។ នៅពេលដែលអ្នកបិទវា ត្រូវរង់ចាំ 2-3វិនាទី ហើយបន្ទាប់មកបើកវាម្តងទៀត។

2. បើក/បិទ Airplane mode

ដំបូងចូលទៅកាន់ Settings > ចុចបើក Airplane mode បន្ទាប់មករង់ចាំ មួយនាទី ហើយបិទវាវិញ។ ម្យ៉ាងទៀតអ្នកក៏អាចប្រើមធ្យោបាយមួយទៀត ដោយការប្រើជម្រើស មជ្ឈមណ្ឌលបញ្ជា គឺដំបូងអ្នកត្រូវអូសនៅផ្នែកខាងក្រោមនៃអេក្រង់ Homeឡើងមកលើ បន្ទាប់ពីឃើញផ្ទាំងមជ្ឈមណ្ឌលបញ្ជាលេចឡើង បន្ទាប់មកប៉ះរូបតំណាង យន្តហោះ ជាការស្រេច។

3. Restart ទូរស័ព្ទ

ការ Restart ទូរស័ព្ទ គឺជាដំណោះស្រាយមួយក្នុងដំណោះស្រាយផ្សេងៗទៀត ដ៏មានប្រសិទ្ធភាពបំផុត សម្រាប់បញ្ហា ផ្សេងៗ។ របៀប Restart ដំបូងចុច និងសង្កត់ប៊ូតុង Power ដោយគ្រាន់តែអូសគ្រាប់រំកិលទៅមុខ នោះទូរស័ព្ទរបស់អ្នកនឹងបិទ នៅពេលបើកទូរស័ព្ទជាថ្មីម្តងទៀត សូមចុចប៊ូតុង Power ហើយរង់ចាំឡូហ្គូ Apple លេចឡើង បានន័យថាទូរស័ព្ទបើកដំណើរការឡើងវិញហើយ។

4. បញ្ចូលស៊ីមកាត សារជាថ្មី

ហេតុផលដែលទូរស័ព្ទរបស់អ្នក មិនឃើញមានសេវាលេចចេញមក ទំនងជាមកពីស៊ីមកាត មិនត្រូវបានដាក់នៅកន្លែងដ៏ត្រឹមត្រូវ ដូច្នេះអ្នកត្រូវដកស៊ីមកាតចេញ រួចពិនិត្យមើលថាតើវាមានការខូចខាតអ្វីដែរឬទេ? បើមិនមានការខូចខាតអ្វីទេ សូមដាក់ត្រឡប់វិញឱ្យត្រឹមត្រូវ។ ប៉ុន្តែបើសិនស៊ីមកាតខូចខាត សូមទាក់ទងទៅក្រុមហ៊ុនស៊ីមកាត ដែលអ្នកបានប្រើប្រាស់ ដើម្បីប្តូរ យកស៊ីមថ្មីមកប្រើប្រាស់វិញ។

5. ធ្វើបច្ចុប្បន្នភាព Carrier settings

ប្រសិនបើទូរស័ព្ទរបស់អ្នកជួបប្រទះនឹងបញ្ហាទិន្នន័យចល័ត អ្នកគួរតែធ្វើបច្ចុប្បន្នភាព Carrier settings ។ ជំហាននៃការធ្វើបច្ចុប្បន្នភាពនេះ ដំបូងចូលទៅកាន់កម្មវិធី Settings > General > About បន្ទាប់មកមើលសារ ដែលលេចឡើង ហើយអ្នកនឹងត្រូវបានគេសួរថាតើចង់ធ្វើបច្ចុប្បន្នភាពនៅក្នុង Settings ដែរឬទេ? បើអ្នកចង់សូមចុចលើពាក្យ Update ។

6. ធ្វើបច្ចុប្បន្នភាពលើ Software

បញ្ហាគ្មានសេវា ឬសញ្ញា នៅក្នុងទូរស័ព្ទ iPhone 8 អាចជួសជុលជាមួយនឹងការធ្វើបច្ចុប្បន្នភាព Software បានទេ។ ប៉ុន្តែជាធម្មតា ខណៈពេលក្រុមហ៊ុន Apple ផ្ញើសារមកឱ្យអ្នក ធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធ iOS របស់ទូរស័ព្ទដៃរបស់អ្នកហើយ នោះមានន័យថាកំហុសនៅក្នុងទូរស័ព្ទដៃរបស់អ្នកភាគច្រើនទំនងជាអាចកែលម្អបាន។ ជំហាននៃការធ្វើបច្ចុប្បន្នភាព ដំបូងចូលទៅកាន់កម្មវិធី Settings > General > Software Update > Download និង Install ។

7. Reset Network

វិធីសាស្រ្តបន្ទាប់ ដែលអ្នកគួរសាកល្បងគឺ Reset Network ដូចទៅនឹងដំណោះស្រាយមុនៗដែរ ប៉ុន្តែអ្នកត្រូវប្រាកដថាទូរស័ព្ទ iPhone 8 របស់អ្នកបានភ្ជាប់ជាមួយនឹងប្រព័ន្ធ Wi-Fi រួចជាស្រេច។ បន្ទាប់មកអនុវត្តទៅតាមជំហាន៖ Settings > General > Reset > Reset Network Settings ។

8. Reset ការកំណត់ទាំងអស់

ប្រសិនបើដំណោះស្រាយដែលបានរៀបរាប់ខាងលើនេះ មិនអាចជួសជុលបញ្ហានេះបាន អ្នកអាចសាកល្បង Reset ការកំណត់ទាំងអស់នៅក្នុងទូរស័ព្ទដៃរបស់អ្នក។ ម្យ៉ាងទៀតវិធីមានភាពងាយស្រួល និងមិនលុបទិន្នន័យសំខាន់ៗណាមួយរបស់អ្នកទៀត ដោយគ្រាន់តែប្រើវិធី Reset ការកំណត់ទាំងអស់ ទៅតាមលំនាំដើមប៉ុណ្ណោះ។ ដូច្នេះនៅពេលដែលអ្នកប្រើវិធីនេះ វាក៏អាចជួយកែសម្រួលលក្ខណៈពិសេសនៅក្នុង Settings បានទាំងអស់ ដើម្បីធ្វើឱ្យលក្ខណៈពិសេសៗទាំងអស់នេះ អាចដំណើរការបានល្អប្រសើរ។ ជំហាននៃ Reset ការកំណត់ទាំងអស់៖ Settings > General > Reset > Reset all settings ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ជំហាននៃការបង្កើត Mobile App

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

ហេតុអ្វីបានជាអ្នកចង់ បង្កើតកម្មវិធីលើទូរសព្ទដៃ? តើអ្នកចង់បង្កើតមុខជំនួញ ឬអ្នកជួបប្រទះនឹងបញ្ហាអ្វីមួយដែលអ្នកគិតថា អ្នកអាចដោះស្រាយបាន? ចម្លើយសម្រាប់ស...

កាស Bluetooth ល្អបំផុតក្នុងឆ្នាំ 2017

ដោយ: ដួងច័ន្ទ 8 PM, Sunday, 08 Oct, 2017

ទូរសព្ទ Smartphone នាពេលបច្ចុប្បន្នបានបន្តបន្ថែម មុខងារកាន់តែពិសេស ប៉ុន្តែសម្រាប់វានៅតែមានបញ្ហាចោទឡើង នៅពេលវាបំពេញមុខងារហៅទូរសព្ទ។ កាស Bluetooth ដើ...

LG រួមគ្នានឹង London Vegetable Orchestra បង្កើតភ្លេងជួយបរិស្ថាន

ដោយ: ស. លីង 7 PM, Saturday, 10 Jun, 2017

ការខ្ជះខ្ជាយអាហារ គឺជាបញ្ហាធំមួយ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់បរិស្ថានពិភពលោក។ តាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ រៀងរាល់ឆ្នាំមានអាហារ លើពិភពលោកសរុបប...

LG Smart Inverter ម៉ាស៊ីនត្រជាក់ប្រើបច្ចេកវិទ្យាថ្មី Dual Inverter សន្សំសំចៃអគ្គីសនី 70%

ដោយ: WangSang 7 AM, Thursday, 21 Jul, 2016

សព្វថ្ងៃនេះ មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកនោះទេ បំរែបំរួលអាកាសធាតុ គឺបានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់សេចក្តីសុខ និងការរស់នៅរបស់មនុ...

Tomnerb.Com - YouTube Channel