ចូលចិត្តទំនើប

ទូរស័ព្ទ iPhone 11 Pro និង Pro Max ត្រូវបានប្រកាសថា មានប្រព័ន្ធកាមេរ៉ា 3 គ្រាប់

ដោយ: ភារុន 9 AM, Thursday, 12 Sep, 2019

ក្រុមហ៊ុន Apple បានប្រកាសចេញនូវទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន នោះគឺទូរស័ព្ទ iPhone 11 Pro ទំហំ 5.8អ៊ីញ និងទូរស័ព្ទ iPhone 11 Pro Max ទំហំ 6.5អ៊ីញ។ ទោះបីជា ទូរស័ព្ទពីរម៉ូដែលថ្មីនេះមានភាពខុសគ្នាពីម៉ូដែលមុនក៏ពិតមែន ប៉ុន្តែវាមើលទៅមានភាពស្រដៀងគ្នាទៅនឹងទូរស័ព្ទ iPhone XS និង iPhone XS Max ប៉ុន្តែវាមានការផ្លាស់ប្តូរដ៏សំខាន់មួយនោះគឺកាមេរ៉ាខាងក្រោយមានរហូតដល់ 3 គ្រាប់។ ទន្ទឹមនឹងស្មាតហ្វូនទាំងពីរម៉ូដែលនេះ ក៏មានទូរស័ព្ទ iPhone ថ្មីមួយម៉ូដែលទៀត នោះគឺទូរស័ព្ទ iPhone 11 ដែលជាទូរស័ព្ទស្នងតំណែងពីទូរស័ព្ទ iPhone XR ផងដែរ។

ក្រុមហ៊ុន Apple បាននិយាយថា ជាមួយនឹងការកែលម្អនេះ ប្រសិទ្ធភាពនៃការប្រើប្រាស់ទូរស័ព្ទ iPhone 11 Pro ទំហំ 5.8អ៊ីញ គួរតែទទួលបានថាមពលថ្មល្អប្រសើរជាងទូរស័ព្ទ iPhone XS រហូតដល់ទៅម៉ោង 4 ម៉ោង។ ចំណែកទូរស័ព្ទ iPhone 11 Pro Max ទំហំកាន់តែធំ នឹងទទួលបានថាមពលថ្មល្អជាងទូរស័ព្ទ iPhone XS Max រហូតដល់ទៅ 5ម៉ោង។

ហើយសម្រាប់ប្រព័ន្ធកាមេរ៉ាថ្មីនេះ ក៏ជាចំណុចមួយនៃការធ្វើឱ្យប្រសើរឡើង។ Len នៃកាមេរ៉ាថ្មីមានទំហំ 12 មេហ្គាភិចស៊ែល ហើយក៏ជាប្រភេទ Ultra-wide Len ជាមួយនឹង Field of view 120 ដឺក្រេ រួមជាមួយនឹងទំហំកាមេរ៉ាដ៏ធំទូលាយ និងជាប្រភេទ Telephoto កាមេរ៉ា ក៏ក្រុមហ៊ុន Apple កំពុងធ្វើឱ្យប្រសើរឡើងផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏បាននិយាយថា កាមេរ៉ា 3 គ្រាប់នេះនឹងអាចចាប់យកពន្លឺបានរហូតដល់ 40% បើប្រៀបធៀបទៅនឹងកាមេរ៉ារបស់ទូរស័ព្ទ XS ។ ដូចគ្នាផងដែរ ទូរស័ព្ទ iPhone 11 ក៏មានកាមេរ៉ាមុខ ដែលមាន Sensor ទំហំ 12 មេហ្គាភិចស៊ែល ហើយវាអាចថតរូប បានទាំងវីដេអូ 4K និងវីដេអូប្រភេទ Slow-motion។

ក្រុមហ៊ុន Apple ក៏បានបង្ហាញពីលក្ខណៈពិសេសនៃការថតរូបបែបថ្មីមួយ ត្រូវបានឱ្យឈ្មោះថា «Deep Fusion» ដែលអាចថតរូបភាពចំនួន 9៖ រូបភាពខ្លីចំនួន 4, រូបភាពបន្ទាប់បន្សំចំនួន 4, និងរូបភាព ដែលអាចប៉ះពាល់រយៈពេលយូរ ចំនួនមួយ។ បន្ទាប់មក វាប្រើប្រាស់ម៉ាស៊ីន ដើម្បីរួមបញ្ចូលគ្នានូវរូបភាពទាំងនោះទៅជារូបភាពតែមួយ ព្រមទាំងបន្ថែមលក្ខណៈពិសេសទៅលើការកាត់បន្ថយសំឡេងរំខាន កាន់តែប្រសើរ។ ប៉ុន្តែបច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុន Apple ក៏បាននិយាយថាវានឹងមិនដាក់បញ្ចូលនៅក្នុងទូរស័ព្ទជំនាន់ថ្មីនេះទេ តែវានឹងមកដល់នៅពេលប្រព័ន្ធប្រតិបត្តិការ ត្រូវបានធ្វើបច្ចុប្បន្នភាពនាពេលអនាគត។
លើសពីនេះ ការធ្វើឱ្យប្រសើរទៅលើចំណុចមួយទៀត នោះគឺ Face ID ដែលឥឡូវនេះ វាដំណើរការនៅលើមុំ កាន់តែធំទូលាយ។ ម្យ៉ាងទៀត ក៏មានភ្ជាប់មកជាមួយនឹងឆ្នាំងសាកថ្ម ដែលផ្តល់ល្បឿន កាន់តែលឿនជាងមុនផងដែរ សម្រាប់ឆ្នាំងសាកថ្ម USB-C (18W)។

ទូរស័ព្ទ iPhone 11 Pro នឹងចាប់ផ្តើមលក់ក្នុងតម្លៃ $999 ហើយសម្រាប់ទូរស័ព្ទ iPhone 11 Pro Max នឹងចាប់ផ្តើមលក់ក្នុងតម្លៃ $1,099 ជាមួយនឹងជម្រើសឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB, 256GB, និង 512GB។ ការបញ្ជាទិញនឹងចាប់ផ្តើមនាថ្ងៃសុក្រទី13 ខែកញ្ញា នៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple ហើយវានឹងត្រូវបានដឹកជញ្ជូនមួយសប្តាហ៍ក្រោយបន្ទាប់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Samsung គ្រោងប្រែក្លាយ The Wall ជាទូរទស្សន៍ក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 31 Jul, 2018

នៅក្នុងវេទិកាកម្មវិធី CES ប្រចាំឆ្នាំ 2018 ក្រុមហ៊ុន Samsung បានបង្ហាញម៉ូដែលផលិតផល The Wall ទំហំ 146 inch ដែលជាទូរទស្សន៍ ប្រភេទ 4K TV បំពាក់ជាមួយប...

វីដេអូផ្សាយពាណិជ្ជកម្ម Case AirPod របស់កូរ៉េខាងត្បូង ពិតជាធ្វើឱ្យអ្នកប្រើប្រាស់ចង់បាន!

ដោយ: ភារុន 8 AM, Tuesday, 03 Sep, 2019

ក្រុមហ៊ុន Apple កំពុងដំណើរការចាក់ផ្សាយពាណិជ្ជកម្ម AirPod ថ្មី ជាវីដេអូផ្សព្វផ្សាយខ្លីមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនេះបានធ្វើឱ្យក្រុមហ៊ុន Apple...

Galaxy Home ចេញលក់ឆ្នាំនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

វាជាដំណើរផ្លូវដ៏វែងឆ្ងាយមួយទៅកាន់ទីផ្សារសម្រាប់ផលិតផល Galaxy Home ហើយនាពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Hyun-Suk Kim ដែលជាអ្នកគ្រប់គ្រងផ្...

ណែនាំពីទូរទឹកកកឆ្លាតវៃរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Samsung បាននឹងកំពុងបន្ថែមមុខងារថ្មីៗ ទៅក្នុងផលិតផលទូរទឹកកកឆ្លាតវៃ ម៉ូដែល Family Hub ហើយក្រុមហ៊ុនអះអាងថា version ចុងក្រោយបង្អស់របស់វា កាន់...

Tomnerb.Com - YouTube Channel