ចូលចិត្តទំនើប

iPhone ថ្មីមួយចំនួនមានបញ្ហាបញ្ចូលថ្ម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 13 Oct, 2018

ម្ចាស់ទូរសព្ទ iPhone XS និង XS Max មួយចំនួន បានផ្តល់នូវព័ត៌មានមួយចំនួនទាក់ទាងនឹងបញ្ហាប្រើប្រាស់ Cellular ជាមួយនឹងទូរសព្ទ iPhone ជំនាន់ចុងក្រោយទាំងពីរនេះ ហើយនៅពេលនេះមានបញ្ហាថ្មីមួយទៀតបាននឹងកំពុងលេចឡើង ដែលទាក់ទងនឹងការបញ្ចូលថ្ម។

អ្នកប្រើប្រាស់ជាច្រើន បានផ្តល់សេចក្តីរាយការណ៍ថាពួកគេជួបប្រទះនឹងបញ្ហាបញ្ចូលថាមពល ជាមួយទូរសព្ទ iPhone XS និង XS Max នឹងបានចែករំលែកបញ្ហារបស់ពួកគេនៅលើគេហទំព័រ MacRumors ដែលជាវេទិកាដែលក្រុមហ៊ុន Apple ជាអ្នកគាំទ្រ។

អ្នកប្រើប្រាស់បាននឹងកំពុងជួបនឹងបញ្ហា ដែលទូរសព្ទរបស់ពួកគេមិនទទួលថាមពលដែលបានបញ្ចូល បើសិនជាខ្សែ Lightning ត្រូវបានដោតនៅពេលទូរសព្ទកំពុងដេក។ បញ្ហានេះទំនងបណ្តាលមកពីបញ្ហានៅលើ Software ដែលអាចជាប់ទាក់ទងទៅនឹងការកំណត់នៅលើ USB Accessories របស់ទូរសព្ទ ហើយវាទាមទារឱ្យទូរសព្ទ iPhone ត្រូវតែដោះសោរ ឬយ៉ាងហោចណាស់អេក្រង់ទូរសព្ទត្រូវមានពន្លឺ ដើម្បីដំណើរការបញ្ចូលថ្ម។ លោក Lewis Hilsenteger មកពី Tech Vlogger បានលើកបង្ហាញពីបញ្ហានេះនៅលើទូរសព្ទ iPhone X, XS និង XS Max ខុសគ្នាចំនួន 9 គ្រឿង ដែលមានបញ្ហានៅក្នុង Channel របស់លោកនៅលើ YouTube មានឈ្មោះថា Unbox Therapy។ ទូរសព្ទ iPhone មួយចំនួនមានការឆ្លើយតបភ្លាមៗនៅពេលត្រូវបានដោតភ្ជាប់ជាមួយឧបករណ៍បញ្ចូលថាមពល ខណៈដែលទូរសព្ទមួយចំនួនទៀត ត្រូវការប៉ះ ឬចុចឱ្យវាដំណើរការសិន ហើយមួយចំនួនទៀតត្រូវបានគាំង។

អ្នកប្រើប្រាស់បានសាកល្បងកែខៃបញ្ហានេះដោយធ្វើការ Upgrade សម្រាប់ប្រព័ន្ធ iOS 12.1 beta ដែលអាចលុបបំបាត់បញ្ហានេះបានទាំងស្រុង។ ដូច្នេះនៅពេលដែលក្រុមហ៊ុន Apple ធ្វើការបញ្ចេញកម្មវិធីនេះទៅគ្រប់ទូរសព្ទ ដូច្នេះវានឹងមិនមានបញ្ហានេះទៀតទេ។ នាពេលនេះ អ្នកប្រើប្រាស់មួយចំនួនទៀត ណែនាំឱ្យអ្នកចូលទៅកាន់ Setting ហើយចូលទៅកាន់ FaceID and Passcode បន្ទាប់មកអូសចុះទៅក្រោមស្វែងរក Allow Access when Locked ហើយបើក USB Accessories។

ក្រុមហ៊ុន Apple មិនទាន់ធ្វើការឆ្លើយតបទៅនឹងបញ្ហាទាំងនេះនៅឡើយទេ ប៉ុន្តែយើងកំពុងស្វែងរក និងរងចាំចម្លើយពីក្រុមហ៊ុន ហើយយើងនឹងធ្វើការរាយការណ៍ព័ត៌មានថ្មីៗបន្ថែមទៀតសម្រាប់អ្នក៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កាស Over-Ear របស់ Apple អាចនឹងចេញលក់ នៅចុងឆ្នាំ 2018 នេះ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 20 Jun, 2018

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងអភិវឌ្ឍន៍កាសត្រចៀកប្រភេទ Over-Ear លំដាប់ខ្ពស់ ដែលអាចនឹងចេញលក់នៅដំណាច់ឆ្នាំ 2018 នេះ។ នេះជាការលើកឡើងរបស់លោ...

LED Monitor TV របស់ LG មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 21 May, 2019

តើអ្នកកំពុងស្វែងរក Monitor មួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានមែនឬទេ? នៅទីនេះ ទំនើប នឹងបង្ហាញជូនអ្នកនូវជម្រើសដ៏ល្អមួយ ជាផលិតផលរបស់ក្រុមហ៊ុន LG គ...

iPhone ថ្មី គ្មានប៊ូតុង Home ទៀតទេ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 07 Sep, 2017

យោងតាមសារព័ត៌មានចុះផ្សាយ ដោយគេហទំព័រ Bloomberg ក្រុមហ៊ុន Apple បានសម្រេចចិត្ត ដកប៊ូតុង Home ចេញពីលើតួទូរសព្ទ iPhone ថ្មី ដើម្បីពង្រីកផ្ទៃអេក្រង់ទូរ...

បង្ហាញខ្លួន Samsung Galaxy Star Trios ទូរស័ព្ទដៃ Android ស៊ីម 3

ដោយ: ដាលីស 2 PM, Saturday, 09 May, 2015

ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញទូរស័ព្ទដៃស៊េរី Galaxy Star Trios ស្មាតហ្វូនអ៊ែនដ្រយ ស៊េរីថ្មី ដែលផលិតឡើង​ ព្រមជាមួយនឹងភាពពិសេសដែលធានា ក្នុងការប្...

Tomnerb.Com - YouTube Channel