ចូលចិត្តទំនើប

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple
បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលកាន់តែជំរុញ ព័ត៌មានមួយនេះឱ្យកា្លយទៅជាការពិត។

ទូរសព្ទ iPhone ថ្មីម៉ូដែល X Plus ត្រូវបានបែកធ្លាយព័ត៌មានថានឹងមានបំពាក់អេក្រង់ប្រភេទ OLED ទំហំ 6.5 inch និងអាចប្រើប្រាស់ស៊ីមទូរសព្
ទចំនួន 2 អាស្រ័យទៅតាមតំបន់ដែលប្រើប្រាស់។

គេហទំព័រ 9to5Mac បានរាយការណ៍ថាឯកសារអំពីប្រព័ន្ធប្រតិបត្តិការ iOS 12 ប្រភេទ Beta 5 ដែលបានប្រកាសកាលពីម្សិលមិញ រួមមានឯកសារ
យោងពាក់ព័ន្ធនឹងការគាំទ្រដល់ដំណើរការទូរសព្ទប្រើប្រាស់ស៊ីមពីរ។ ឯកសារប្រព័ន្ធប្រតិបត្តិការថ្មីនេះក៏មានបញ្ជាក់អំពី Tray ដាក់ SIM ទីពីរ
ដែលនេះមានន័យថាទូរសព្ទ iPhone ដែលមានស៊ីមពីរ អាចនឹងមិនរារាំងដំណើរការរបស់ SIM Tray តែមួយ និង eSIM ទេ។ ប្រសិនបើប្រព័ន្ធ
កម្មវិធី iOS 12 Beta Software គឺជាប្រព័ន្ធកម្មវិធីជាក់លាក់ នោះវាមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Apple បានបញ្ចេញអនាគត
នៃ Hardware ឬ Software នៅក្នុងប្រព័ន្ធប្រតិបត្តិការ Beta។ កម្មវិធីបង្កប់នៅក្នុង HomePod បានបង្ហាញពីការរចនាអេក្រង់នៅលើទូរសព្ទ iPhone X
ហើយការផលិតកម្មវិធី iOS 11 ក៏រួមមានកម្មវិធី Face ID, Animoji និងការ update ផលិតផល AirPods មុនពេលដែលក្រុមហ៊ុន Apple បានប្រកាស
ពីផលិតផលថ្មីៗទាំងនោះ។ កម្មវិធី iOS 12 Beta ចុងក្រោយក៏បានបង្ហាញពីសម្បកបញ្ចូលថាមពលគ្មានខ្សែថ្មីរបស់ AirPods ដែលអាចនឹងបានត្រៀម
ខ្លួនរួចរាល់សម្រាប់ការបង្ហាញវត្តមានជាផ្លូវការ។

ក្រុមហ៊ុន Apple ត្រូវបានរំពឹងថានឹងរៀបចំកម្មវិធី iPhone ប្រចាំឆ្នាំនៅក្នុងខែកញ្ញាខាងមុខនេះ ជាពេលវេលាដែលក្រុមហ៊ុនត្រូវបានគេរំពឹងថានឹង
បញ្ចេញទូរសព្ទ iPhone ម៉ូដែលថ្មីចំនួន 3 ម៉ូដែល សម្រាប់ដំណាច់ឆ្នាំនេះ។ ទូរសព្ទ iPhone X Plus ថ្មី ត្រូវបានគេនិយាយតៗគ្នាថានឹងមាន
បំពាក់អេក្រង់ OLED ទំហំ 6.5 inch ព្រមគ្នាជាមួយម៉ូដែលទូរសព្ទមានអេក្រង់ LCD ទំហំ 6.1 inch និងម៉ូដែល Refresh ថ្មីសម្រាប់ iPhone X
ដែលមានអេក្រង់ទំហំ 5.8 inch។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ខ្លីៗ ដើមី្បប្រើប្រាស់លក្ខណៈពិសេស របស់ iPhone

ដោយ: ចរិយា 5 PM, Wednesday, 30 Nov, 2016

តើអ្នកចេះប្រើប្រាស់ iPhone ដល់កម្រិតណា? ដឹងពី iPhone គ្រប់សព្វទេ? ប្រសិនបើអ្នកចង់ដឹងមែន មិនបាច់ទៅរកអ្នកជំនាញទេ អ្នកគ្រាន់តែរៀនពីគន្លឹះសំខាន់ៗ សម្រា...

Touch ID មិនដំណើរការនៅលើទូរស័ព្ទ iPhone តើគួរដោះស្រាយបែបណា?

ដោយ: ភារុន 10 AM, Wednesday, 06 Feb, 2019

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនមួយ ដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក ដោយសារផលិតផលរបស់ Apple មានកម្មវិធី និងលក្ខណៈពិសេសៗ ដែលក្រុមហ៊ុនបានច្នៃប្រឌិតបន...

ឧបករណ៍បញ្ចាំងពន្លឺ 4K UHD CineBeam ស៊េរីថ្មីរបស់ LG នឹងមានតម្លៃថោកសមរម្យ!

ដោយ: ភារុន 9 AM, Wednesday, 18 Sep, 2019

បរទេស៖ ក្រុមហ៊ុន LG បានបង្ហាញនូវឧបករណ៍បញ្ចាំងពន្លឺ CineBeam ស៊េរីថ្មីមួយ ដែលបង្ហាញជារូបភាពនៃទូរទស្សន៍ប្រភេទ 4K UHD នៅក្នុងព្រឹត្តិការណ៍ CEDIA 2019។...

ព័ត៌មានបែកធ្លាយ អំពីទូរសព្ទ Nokia ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 04 Jan, 2019

ដោយសារមានព័ត៌មានបែកធ្លាយជាច្រើន ម៉ូដែលទូរសព្ទ Smartphone ថ្មីពី Nokia ដែលមានកាមេរ៉ាចំនួន 5 គ្រឿង មិនមែនជារឿងអាថ៌កំបាំងទៀតទេ ហើយទូរសព្ទម៉ូដែលថ្មីនេះ...

Tomnerb.Com - YouTube Channel