ចូលចិត្តទំនើប

iPad Pro ចេញថ្មី កាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 01 Nov, 2018

បន្ទាប់ពីព័ត៌មានចចាមអារ៉ាមលេចលឺអស់ពេលជាច្រើនខែមកនេះ ក្រុមហ៊ុន Apple នៅថ្ងៃនេះបានប្រកាសអំពី iPad Pro រចនាថ្មីស្រឡាងទាំងស្រុង ជាមួយនឹង Bezel កាន់តែស្តើង មានបំ ពាក់មុខងារ Face ID មានរន្ធ USB-C ចំនួនមួយ និងមានមុខងារខ្លាំងៗជាច្រើនទៀត កាន់តែពិសេសជាងម៉ូដែលជំនាន់មុន។

ដូចជាឆ្នាំមុនៗដែរ ម៉ូដែល iPad Pro ថ្មី ផលិតឡើងជាពីរទំហំផ្សេងគ្នាគឺ ទំហំ 11 inch និងទំហំ 12.9 inch ដែលដាក់ទំហំអេក្រង់ដូចគ្នា ទៅក្នុងទម្រង់កាន់តែតូច។ ម៉ូដែល iPad Pro ថ្មីនេះមានតម្លៃចាប់ផ្តើមពី $799 សម្រាប់ម៉ូដែលទំហំ 11 inch និងតម្លៃ $999 សម្រាប់ទំហំ 12.9 inch។ ការកុម៉ង់ទិញមុនចាប់ផ្តើមពីថ្ងៃនេះតទៅ ហើយនឹងចាប់ផ្តើមដឹកជញ្ជូននៅដើមខែវិច្ឆិកានេះ ហើយ។

iPad Pro ថ្មីនេះជាម៉ូដែល iPad ដំបូងបង្អស់របស់ក្រុមហ៊ុន ដែលមិនមានប៊ូតុង Home ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Apple អាចពង្រីកអេក្រង់ជួរឈរបានកាន់តែធំ។ ចំណែក Bezel ត្រូវបានកាត់បន្ថយទាំងបួនជ្រុង។ ដូចគ្នានឹងទូរសព្ទ iPhone XR ដែរ ក្រុមហ៊ុន Apple បរិយាយអេក្រង់នេះថាជាប្រភេទ Liquid Retina Display។ ផ្នែកទាំងសងខាងរបស់វាផ្តល់នូវបច្ចេកវិទ្យា ProMotion របស់ Apple សម្រាប់ការដំណើរការអេក្រង់បានកាន់តែរលូន។ ជាមួយនឹងការដកប៊ូតុង Home ចេញ iPad ជំនាន់ថ្មីនេះមានបំពាក់មុខងារ Gesture Navigation ពេញលេញ ដែលមុខងារនេះត្រូវបានណែនាំជាលើកដំបូងនៅលើ iPhone X។

ប៉ុន្តែក៏មានអ្វីផ្សេងទៀតដែលត្រូវបានដកចេញដូចគ្នា នោះគឺរន្ធដោតកាសស្តាប់ត្រចៀក។ នៅក្នុងនោះមិនមានរន្ធដោតកាសទំហំ 3.5mm ទៀតទេនៅផ្នែកចំហៀងនៃឧបករណ៍នេះ មានន័យថាអ្នកទិញត្រូវការប្រើប្រាស់កាស USB-C ដើម្បីស្តាប់តន្រ្តី តាមរយៈកាសស្តាប់មានខ្សែ។ ក្រុមហ៊ុន Apple នឹងបញ្ចេញ Headphone Adapter ផ្ទាល់របស់ក្រុមហ៊ុន ដែលមានតម្លៃ $9 ព្រមជាមួយឧបករណ៍ជំនួយ USB-C ដទៃទៀតនៅក្នុងប្រអប់តែមួយ។

iPad ថ្មីទាំងពីរម៉ូដែលនេះ មានបំពាក់មុខងារ Face ID និង កាមេរ៉ា TrueDepth ប៉ុន្តែវាមិនដូចទូរសព្ទ iPhone X, XS និង XR ទេ ព្រោះ iPad Pro ថ្មីនេះមិនមាន Notch។ សមាសភាព Face ID ត្រូវបានតំឡើងនៅផ្នែកខាងលើ នៃ Bezel រាបស្មើ។ នៅលើ iPad មុខងារ Face ID អាចដំណើរការបាននៅពេលឧបករណ៍នេះត្រូវបានប្រើប្រាស់ជា Oriented Horizontally ដូចជាពេលវាភ្ជាប់ជាមួយ Keyboard ជាដើម។ ការបន្ថែម Face ID មានន័យថាមុខងារ Animoji និង Memoji នឹងមានវត្តមាននៅលើ iPad ជាលើកដំបូង។

ម៉ូដែលឆ្នាំ 2018 នេះទទួលបានថាមពលពី Apple A12X Bionic Chip ថ្មី ជាមួយ CPU ប្រភេទ 8-Core និង GPU ប្រភេទ 7-Core។ ទាំងនេះនាំទៅរកការបំពេញប្រតិបត្តិការកាន់តែលឿនជាងមុនរហូតដល់ 35% សម្រាប់ Single-Core Performance និងលោករហូតដល់ 90% សម្រាប់ Multicore Tasks។ សម្រាប់ GPU លោក Jon Ternus បានរៀបរាប់ថា «iPad Pro ថ្មីនាំមកជូននូវរូបភាពក្រាហ្វិករបស់ Xbox One S នៅក្នុងទំហំឧបករណ៍កាន់តែតូច។» វាក៏នឹងផ្តល់នូវ Built-In Flash Storage ទំហំ 1TB ផងដែរ។
ការផ្លាស់ប្តូរពីការតភ្ជាប់ដោយប្រើ Lightning ទៅជា USB-C គឺជាការបោះជំហានមួយដែលក្រុមហ៊ុនមិនទាន់បានអនុវត្តនៅឡើយទេ នៅលើទូរសព្ទ iPhone។ ទូរសព្ទទើបនឹងចេញថ្មី iPhone XS និង XR នៅតែបន្តប្រើប្រាស់ Lightning ដដែល។ ប៉ុន្តែការប្រើប្រាស់ USB-C នៅក្នុង iPad គឺជាការបោះជំហានទោះរកជម្រើសនៃការដើរតួជំនួសកុំព្យូទ័រ។ រន្ធដោតថ្មីនេះផ្តល់នូវសមត្ថភាពថ្មីៗ សម្រាប់ iPad Pro ដូចការផ្តល់ថាមពលទៅកាន់ទូរសព្ទ iPhone ដែលភ្ជាប់ជាមួយគ្នាជាដើម។ iPad Pro ថ្មីនេះ អាចភ្ជាប់ជាមួយអេក្រង់ 5K Resolution បានទៀតផង។

ម៉ូដែលថ្មីនេះមាន Speaker ចំនួន 4 ដែលផ្តល់នូវសម្លេង Stereo កាន់តែទូលំទូលាយ មានកាមេរ៉ាទំហំ 12 Megapixel ដែលអាចថតវីដេអូប្រភេទ 4K/60 និងមានផ្តល់ Gigabit LTE នៅលើម៉ូដែលប្រើប្រាស់ Cellular ផងដែរ។ វាមានដាក់លក់ព្រមគ្នាជាមួយនូវឧបករណ៍សាកថ្មទំហំ 18 watt ហើយ Apple អះអាងថាថាមពលថ្មរបស់វាអាចដំណើរការបានរហូតដល់ 10 ម៉ោង។
Apple ក៏បានណែនាំ Apple Pencil រចនាឡើងវិញ ដែលមានតម្លៃ $129 ព្រមគ្នាជាមួយ iPad ថ្មីនេះដែរ។ ការបញ្ចូលថាមពល ដែលទាមទារឱ្យដោតប៊ិចដោយផ្ទាល់ជាមួយ iPad ត្រូវបានលុបចោល ហើយពេលនេះវាភ្ជាប់ទៅនឹងតួ Tablet ដោយប្រើប្រាស់មេដែក និងការសាកថ្មដោយគ្មានខ្សែ។ ការគោះ iPad Pro ជាមួយ Pencil នឹងធ្វើឱ្យម៉ាស៊ីនដំណើរការភ្លាមៗ និងចាប់ផ្តើមមុខងារ Notes។ មុខងារ Touch មួយផ្សេងទៀត សម្រាប់បើក Third-Party Developer អាចធ្វើការផ្លាស់ប្តូររវាង Tools នៅក្នុង Productivity Apps និងសកម្មភាពដទៃទៀត។

បន្ថែមលើនេះ Apple បានធ្វើការកែលម្អ Smart Keyboard ចាស់ ដែលពេលនេះមានឈ្មោះថា Smart Keyboard Folio ដើម្បីអនុញ្ញាតឱ្យ iPad អាចប្រើប្រាស់សម្រាប់ការវាយអត្ថបទបានទាំងពីរមុំ។ ប៉ុន្តែគួរឱ្យស្តាយវាមានតម្លៃខ្ពស់ពេក រហូតដល់ $179។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

កាមេរ៉ា Lenovo ថ្មីកាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 19 Jul, 2018

ទម្រង់វីដេអូ VR180 របស់ក្រុមហ៊ុន Google ត្រូវបានប្រកាសកាលពីមួយឆ្នាំមុន ហើយនៅពេលនេះ វីដេអូ 180-Degree VR ថ្មី បាននឹងកំពុងមានវត្តមាននៅលើផលិតផលកាមេរ៉...

ព័ត៌មានថ្មីៗទូរសព្ទ Samsung ជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 4 PM, Tuesday, 27 Nov, 2018

បើសិនជាអ្នកគិតថាទូរសព្ទ Galaxy S9 គឺជាការ Upgrade ដ៏គួរឱ្យខ្មាស់អៀន អ្នកប្រហែលជាមិនមានហេតុផលច្រើនដើម្បីបញ្ចេញយោបល់នៅលើម៉ូដែលទូរសព្ទជំនាន់ថ្មីទេ។ ប...

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 17 Jan, 2018

មុខងារពិសេសៗរបស់ ទូរទឹកកក LG InstaView ThinQ™ មានដូចជា៖ ភ្ជាប់ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ដែលភ្ជា...

Galaxy Note 8 នឹងមានតម្លៃជិត $1,000 នៅពេលចេញលក់ ក្នុងខែកញ្ញា

ដោយ: ដួងច័ន្ទ 8 PM, Monday, 26 Jun, 2017

មានព័ត៌មានជាច្រើន និយាយអំពីទូរសព្ទស៊េរីថ្មីរបស់ Samsung គឺ Galaxy Note 8។ ដូច្នេះក្នុងថ្ងៃ នេះ ទំនើប សូមបង្ហាញពីដំណឹងថ្មីៗ អំពី Note 8 បន្ថែមទៀត សម...

Tomnerb.Com - YouTube Channel