ចូលចិត្តទំនើប

iPad Mini ថ្មី ប្រើជាមួយប៊ិចបានទៀត

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Mar, 2019

ក្រុមហ៊ុន Apple ទើបនឹង Update ផលិតផល iPad Mini ថ្មី ជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំកន្លះកន្លងមកនេះ ដែលជាការផ្តល់នូវការដុសខាត់ថ្មីសម្រាប់ Tablet មួយប្រភេទនវ ជាមួយប្រព័ន្ធប្រតិបត្តិការថ្មី និងការប្រើប្រាស់ជាមួយប៊ិច Stylus ម៉ូដែល Apple Pencil។

នាពេលនេះ iPad Mini មានបំពាក់ប្រព័ន្ធប្រតិបត្តិការ A12 Bionic ជំនួសឱ្យ A8 ដែលបានប្រើប្រាស់តាំងពីឆ្នាំ 2014 មកម្ល៉េះ។ ទំហំឃ្លាំងផ្ទុកទិន្នន័យរបស់វាត្រូវបានបង្រួមតូចមកនៅត្រឹមតែ 68GB ប៉ុន្តែតម្លៃរបស់វានៅតែរក្សាដដែល នៅតម្លៃ $399។ ព្រមគ្នាជាមួយ iPad Mini ថ្មីនេះ ក្រុមហ៊ុន Apple ក៏បានប្រកាសអំពីផលិតផល iPad Air ថ្មីទំហំ 10.5 inch ក្នុងតម្លៃ $499 ផងដែរ។
រូបរាង និងការរចនាទាំងស្រុងនៃ iPad Mini នៅតែរក្សាទម្រង់ដូចដើម ដូច្នេះវានៅតែមានផ្ទាំង Bezel ធំក្រាស់នៅផ្នែកខាងលើ និងខាងក្រោមផ្ទៃអេក្រង់ដដែល។ ប៉ុន្តែអេក្រង់របស់វាទទួលបានការ Upgrade មួយចំនួន ដូចជាពន្លឺភ្លឺខ្លាំងជាងមុន អាចបង្ហាញពណ៌ចម្រុះកាន់តែច្រើន និងមានរួមបញ្ចូលនូវបច្ចេកវិទ្យា True Tone របស់ Apple សម្រាប់ការផ្លាស់ប្តូរសីតុណ្ហភាពពណ៌ដោយស្វ័យប្រវត្តិ ដើម្បីផ្គូផ្គងសក្តិសមជាមួយនឹងបរិស្ថានរបស់ Tablet។

សម្រាប់កាមេរ៉ាក្រោយរបស់ iPad Mini ថ្មី ទំនងដូចជាមិនមានការផ្លាស់ប្តូរទេ ប៉ុន្តែសម្រាប់កាមេរ៉ា Selfie ត្រូវបាន Upgrade ឡើងជាមួយ Sensor ទំហំ 7 Megapixel ជំនួសឱ្យ Sensor ទំហំ 1.2 megapixel នៅលើម៉ូដែលចាស់។

ដូចគ្នានឹង iPad លំដាប់ទាប ដែលចេញកាលពីឆ្នាំមុន iPad Mini ទទួលបានការគាំទ្រសម្រាប់ការប្រើប្រាស់ជាមួយ Apple Pencil។ គួរឱ្យសោកស្តាយដែលការគាំទ្រថ្មីនេះសម្រាប់តែ Version ដើមរបស់ Apple Pencil ដែលបញ្ចូលថាមពលតាមរយៈរន្ធ Lightning របស់ Tablet។ ចំណែក iPad Pro ជំនាន់ថ្មីវិញ អាចប្រើប្រាស់ជាមួយ version ថ្មីរបស់ Apple Pencil ដែលអាចបញ្ចូលថាមពលដោយមិនចាំបាច់ប្រើខ្សែ បន្ទាប់ពីវាត្រូវបានភ្ជាប់ដោយមេដែកជាប់នឹងចំហៀងតួ Tablet។ វាជាការពង្រឹងបច្ចេកវិទ្យាដ៏ប្រសើរមួយ ប៉ុន្តែយើងអាចសន្មត់ថាវាទាមទារការរចនាម៉ូដឡើងវិញសម្រាប់ iPad Mini។

iPad Mini ជំនាន់ថ្មី ផលិតនៅក្នុងពណ៌ប្រាក់ ប្រផេះ និងពណ៌មាសបែកផ្កាឈូកបន្តិច។ វាអាច upgrade ទំហំឃ្លាំងផ្ទុកទិន្នន័យរហូតដល់ 256GB សម្រាប់តម្លៃបន្ថែម $150 ហើយវាអាចប្រើប្រាស់ជាមួយប្រព័ន្ធ LTE សម្រាប់តម្លៃបន្ថែម $130 ផ្សេងទៀត។ ម៉ូដែលថ្មីនេះចាប់ផ្តើមទទួលការកុម៉ង់ទិញចាប់ពីថ្ងៃនេះតទៅហើយ ទោះបីហាងរបស់ Apple ហាក់ដូចជាមិនទាន់មានស្តុកក្តី។
ការប្រកាសពីផលិតផលថ្មីៗនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានផ្ញើចេញនៅព្រឹកថ្ងៃនេះ នៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ប្លែកសម្រាប់ Apple ដែលជាទូទៅតែងធ្វើការប្រកាសនៅក្នុងព្រឹត្តិការណ៍ណាមួយ។ ជាក់ស្តែង ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍មួយនាសប្តាហ៍ខាងមុខនេះ ជាឱកាសដែលក្រុមហ៊ុនត្រូវបានរំពឹងថានឹងបង្ហាញលម្អិតពីសេវាកម្មទូរទស្សន៍ថ្មី និងសេវាកម្មភ្ជាប់បណ្តាញថ្មីៗ។ ការបញ្ចេញផលិតផលថ្មីនាពេលនេះ ទំនងដូចជាចង់រក្សានូវការប្រកាសធំៗ សម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ។
អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ផលិតផល iPad Mini ហាក់ដូចជាពុំសូវមានលទ្ធផលល្អទេ។ វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការចាស់ និងមានតម្លៃថ្ងៃ។ ប៉ុន្តែពេលនេះ Apple បានផ្តល់នូវជម្រើសថ្មី ដ៏សក្តិសមមួយ។ ថ្វីត្បិតវាមានតម្លៃថ្លៃជាង iPad លំដាប់ទាបដទៃ ប៉ុន្តែវាមានប្រព័ន្ធប្រតិបត្តិការថ្មី៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន LG អេឡិចត្រូនិក ឧបត្ថម្ភផ្តាច់មុខ នៃការប្រកួតពានរង្វាន់ បាល់ទាត់យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម 22 ឆ្នាំ

ដោយ: ទំនើប 9 AM, Thursday, 21 Feb, 2019

មិនសំខាន់ អ្នកហៅវាថា Football, Soccer, Fútbol ឬ Calcio នោះទេ វាគឺជាកីឡា ដែលមានប្រជាប្រិយភាពបំផុតនៅ ទូទាំងពិភពលោក ដែលត្រូវបានគេលេង នៅក្នុងប្រទេសជាង ...

នាឡិកាទំហំតូច សម្រាប់បុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នាឡិកាដៃល្អ មិនត្រឹមតែបង្ហាញពីពេលវេលាប៉ុណ្ណោះទេ វាក៏បង្ហាញពីចរិកលក្ខណៈរបស់បុរសផងដែរ។ បច្ចុប្បន្ននេះ ពិភពនាឡិកាដៃបានដើរចេញពីទំហំធំៗ ជាប្រភេទនាឡិកាដៃ...

មុខងារពិសេសៗទាំង 5 របស់ Galaxy S10

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Apr, 2019

ទូរសព្ទដៃម៉ូដែល Galaxy S10, S10E និងម៉ូដែល S10 Plus គឺជាម៉ូដែលថ្មីទាំង 3 ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារ។ ពួកវាជាប្រភេទទូរសព្...

ទូរទស្សន៍ 8K របស់ Sony បង្ហាញវត្តមានហើយ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 16 Jan, 2019

ឆ្នាំថ្មីនេះ នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ផលិតទូរទស្សន៍ ដែលបានប្រឡូកចូលក្នុងការផលិតទូរទស្សន៍ 8K ជាម...

Tomnerb.Com - YouTube Channel