ចូលចិត្តទំនើប

iPad មាន OS ផ្ទាល់ខ្លួនហើយ

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Jun, 2019

នៅក្នុងព្រឹត្តិការណ៍ WWDC 2019 នៅក្នុងទីក្រុង San Jose កាលពីថ្ងៃចន្ទកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Apple បានអួតបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ iOS 13 ថ្មី និងការបង្ហាញពីប្រព័ន្ធប្រតិបត្តិការថ្មី សម្រាប់ប្រើប្រាស់នៅលើ iPad។

ក្រុមហ៊ុននេះមានបំណងធ្វើឱ្យផលិតផល Tablet របស់ខ្លួនមានសមត្ថភាពកាន់តែខ្លាំង។ ការមកដល់នៃប្រព័ន្ធប្រតិបត្តិការ iOS 13 ថ្មី រួមបញ្ចូលនូវសមត្ថភាពសម្រាប់ដំណើរការ Multiple Instances នៃ App ដូចគ្នាដោយប្រើប្រាស់ Tab View មួយ។ វាអាស្រ័យលើយន្តការ Split View ដែលមានស្រាប់ ប៉ុន្តែអ្នកប្រើប្រាស់នាពេលនេះអាចផ្តាច់ Window រំកិលពួកវាចេញដោយសេរីនៅក្នុង Desktop និងបន្ទាប់មកភ្ជាប់ពួកវាឡើងវិញនៅកន្លែងណាក៏បាននៅលើ Desktop។
ផ្ទាំង Home Screen ក៏ត្រូវបានរចនាម៉ូដឡើងវិញ ដើម្បីកាត់បន្ថយចំនួននៃទីតាំង/លំហរចំហរចោល ដោយធ្វើការបង្កើនកម្រិតដង់ស៊ីតេនៃរូបសញ្ញា Icons ដែលត្រូវបានដាក់បង្ហាញ។ បន្ថែមលើនេះ ផ្ទាំង Home Screen ត្រូវបានចោមរោមដោយ Widgets ជាប្រភេទកម្មវិធីដែលអ្នកតែងតែរកឃើញនៅក្នុងមណ្ឌលនៃការផ្តល់ព័ត៌មាន (Notification Center) ដែលអាចពង្រីក និងដំណើរការព្រមគ្នាជាមួយ App ដទៃទៀត។ ការដាក់បញ្ចូលជាមួយនឹងការប្រើប្រាស់ Pencil ក៏ត្រូវបានពង្រឹងសមត្ថភាព ជាមួយនឹងកម្រិត Latency ធ្លាក់ចុះពី 20 មីលីវិនាទី មកនៅត្រឹម 9 មីលីវិនាទី។

ក្រុមហ៊ុនបានប្រកាសនៅក្នុងអំឡុងពេលថ្លែងសុន្ទរកថាថា ក្រុមហ៊ុនមានបំណងនាំយក Web Browsing លំដាប់ Desktop-Class ទៅកាន់ iPad ជាមួយនឹងការពង្រឹងសមត្ថភាព Web-App ព្រមជាមួយនឹង Shortcuts នៅលើ Keyboard ថ្មី និងកម្មវិធី Download Manager សម្រាប់កម្មវិធី Safari។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងគេ គឺ iPadOS ថ្មីនេះនឹងគាំទ្រដំណើរការជាមួយ External Storage រួមមាន Thumb Drives ជាដើម។ អ្នកគ្រាន់តែដោត និងបើក Files App ជាការស្រេច។


អ្នកបង្កើតកម្មវិធីទាំងឡាយនឹងមានលទ្ធភាពទាញយក iPadOS ទម្រង់ Preview ចាប់ពីថ្ងៃនេះតទៅ ដោយទាញយកចេញពី Apple Dev Portal។
ទម្រង់ Beta សាធារណៈនឹងដាក់ឱ្យដំណើរការនៅពេលក្រោយ នៅក្នុងខែនេះ ហើយការដាក់ឱ្យដំណើរការជាសាធារណៈ ត្រូវបានកំណត់ថានឹងប្រព្រឹត្តិទៅនៅចុងឆ្នាំនេះ សម្រាប់ម៉ូដែល iPad Air 2 និងម៉ូដែលថ្មីៗ iPad ជំនាន់ទី 5 និងម៉ូដែលថ្មីៗ iPad Mini 4 និងម៉ូដែលថ្មីៗ និងគ្រប់ម៉ូដែល iPad Pro ទាំងអស់៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

តើ 4G VoLTE គឺជាអ្វី? ល្អជាងមុនយ៉ាងណាខ្លះ?

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

មួយរយៈ​នេះ​ មនុស្ស​ជាច្រើន​អាច​បានឮ​ឈ្មោះ​តិច​ណូ​ឡូ​ជី 4G VoLTE ឬ VoLTE ដែល​អ្នកផ្តល់​សេវាកម្ម​ខាង​ទូរស័ព្ទ​បានចាប់ផ្តើម​ ឱ្យ​សាកល្បង​ប្រើការខ្លះៗហ...

AirPod ថ្មីគ្មានខ្សែសាកថ្ម សម្រាប់ឆ្នាំ 2019

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Dec, 2018

នៅពេលក្រុមហ៊ុន Apple ត្រូវបានគេចោទសួរអំពី ផលិតផលបន្ទះសាកថ្មគ្មានខ្សែ AirPower ដែលមិនទាន់បានបង្ហាញវត្តមាននៅឡើយ អស់រយៈពេលមួយឆ្នាំមកហើយ បន្ទាប់ពីក្រុម...

ការពារ iPhone X ដ៏មានតម្លៃជាមួយ Screen Protector

ដោយ: ដួងច័ន្ទ 10 AM, Sunday, 11 Feb, 2018

ទូរសព្ទ iPhone X គឺជាម៉ូដែលទូរសព្ទតម្លៃថ្លៃជាងគេ នៅក្នុងទីផ្សានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Apple បានផលិតវាឡើងដោយប្រើប្រាស់ សម្បកអាលុយមីញ៉ូម ដែលជាតួទ...

ភ្ញាក់តិចអី! Google បិទកម្មវិធី Google Allo តែគ្មាននរណាភ្ញាក់ផ្អើលសោះ!

ដោយ: ភារុន 8 AM, Thursday, 20 Dec, 2018

នាពេលថ្មីៗនេះក្រុមហ៊ុន Google បានផ្អាកការអភិវឌ្ឍន៍ Google Allo ដែលជាកម្មវិធីផ្ញើសាររបស់ Google អស់រយៈពេល 8 ខែកន្លងមកហើយ ដោយកត់សម្គាល់ឃើញថា វាមិនទទួ...

Tomnerb.Com - YouTube Channel