ចូលចិត្តទំនើប

iOS Update ថ្មី ជួយកាត់បន្ថយ បញ្ហាឆាប់អស់ថ្ម

ដោយ: ដួងច័ន្ទ 6 PM, Thursday, 25 Jan, 2018

ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកនឹងមានលទ្ធភាព ពិនិត្យសុខភាពថ្មទូរសព្ទរបស់អ្នក នេះជាគុណសម្បត្តិរបស់ការ Update ប្រព័ន្ធ iOS ថ្មី ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
អ្នកប្រហែលជានឹកគិតដល់រឿងរ៉ាវ ដែលបានកើតឡើងកាលពីខែធ្នូកន្លងទៅ មានអ្នកប្រើប្រាស់ជាច្រើនបានត្អូញត្អែរពីការពន្យឺតល្បឿនទូរសព្ទ ដែលក្រុមហ៊ុន Apple បានបង្កឡើងដោយចេតនា និងបានធ្វើឱ្យថាមពលថ្មកាន់តែខ្លី តាមរយៈការ Update ប្រព័ន្ធ iOS។ ករណីនេះបានជំរុញឱ្យក្រុមហ៊ុន Apple ចេញផ្សាយសេចក្តីថ្លែងការណ៍បកស្រាយថា បញ្ហានេះមិនបានកើតឡើងដោយចេតនាទេ និងបានពន្យល់ថាដំណើរការទូរសព្ទយឺត អាចបណ្តាលមកពីបញ្ហាអាយុកាលគីមី (Chemical Age) របស់ថ្មទូរសព្ទ។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ក៏បានបរិយាយថាការ Update ប្រព័ន្ធ iOS 10.2.1 ដែលបានចេញកាលពីឆ្នាំមុន ត្រូវបានបន្ថែមថាមពលឆ្ពោះទៅរកការពង្រឹង ការគ្រប់គ្រងថាមពល អំឡុងពេលទូរសព្ទដំណើរការការងារច្រើនបំផុត ដើម្បីបញ្ជៀសករណីទូរសព្ទបិទដោយមិនបានព្រៀង ទុកនៅលើទូរសព្ទម៉ូដែល iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus និង iPhone SE ប៉ុន្តែការផ្លាស់ប្តូរទាំងនោះ អាចនឹងធ្វើឱ្យល្បឿនទូរសព្ទរបស់អ្នក ជាពិសេសចំពោះ ទូរសព្ទដែលមានថ្មចាស់។

Tired-of-Your-Phone-Battery-Dying-Apple’s-Latest-iOS-Update-Will-Fix-That_technology_news_cambodia_tomnerb-01
ដើម្បីកែខៃបញ្ហានេះ ក្រុមហ៊ុនបានចូលរួម ក្នុងការកាត់បន្ថយតម្លៃថ្មជំនួសពីតម្លៃ $79 មកនៅត្រឹម $29 សម្រាប់ម្ចាស់ទូរសព្ទ iPhone 6 ឬទូរសព្ទម៉ូដែលក្រោយៗបន្តបន្ទាប់ទៀត។ ក្រុមហ៊ុនក៏បាន ប្រកាសពីការ Update ថ្មី ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មានលទ្ធភាពពិនិត្យមើលពីសុខភាព ថ្ម ទូរសព្ទរបស់ពួកគេ។ នាយកប្រតិបត្តិរបស់ Apple លោក Tim Cook កាលពីពេលថ្មីៗនេះបានបង្ហាញពីព័ត៌មានលម្អិតបន្ថែមទៀតអំពីការ Update ថ្មីនេះ ដែលរំពឹងថានឹងបញ្ចេញឱ្យដំណើរការ ក្នុង រយៈពេល 2-3 ខែខាងមុខនេះ។

Tired-of-Your-Phone-Battery-Dying-Apple’s-Latest-iOS-Update-Will-Fix-That_technology_news_cambodia_tomnerb-02
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ABC News លោក Cook បាននិយាយថាការ Update ប្រព័ន្ធ iOS ថ្មីនឹងមិនត្រឹមតែផ្តល់ឱ្យអ្នកប្រើប្រាស់នូវលទ្ធភាព ក្នុងការពិនិត្យមើលការដំណើរការរបស់ថ្មទូរសព្ទរបស់ពួកគេ ដើម្បីជួយពួកគេសម្រេចចិត្តផ្លាស់ប្តូរថ្មទូរសព្ទថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចឱ្យអ្នកប្រើប្រាស់បិទមុខងារមួយណាដែលធ្វើឱ្យទូរសព្ទដើរយឺត ដើម្បីជួយសន្សំសំចៃថាមពលថ្ម។ លោក Cook បាននិយាយថា «ក្រុមហ៊ុននឹងប្រាប់អ្នកថា ក្រុមហ៊ុនកំពុងកាត់បន្ថយកម្រិតតិចតួច ឬក្រុមហ៊ុន កំពុងកាត់បន្ថយការប្រើប្រាស់ទូរសព្ទ ដោយកាត់បន្ថយទំហំនៃការប្រើប្រាស់ ដើម្បីទប់ស្កាត់ករណី ទូរសព្ទ Restart ដោយឥតព្រៀងទុក ហើយបើសិនជាអ្នកមិនពេញចិត្តទេ អ្នកអាចបិទកម្មវិធីនេះ បាន។» យ៉ាងណាក្តី លោក Cook មិនបានឱ្យយោបល់ ក្នុងការបិទមុខងារនេះទេ ដោយករណីនេះ អាចបណ្តាលមកពីបញ្ហាថ្មទូរសព្ទចាស់ផងដែរ។

Tired-of-Your-Phone-Battery-Dying-Apple’s-Latest-iOS-Update-Will-Fix-That_technology_news_cambodia_tomnerb-013

អត្ថបទអ្នកចង់អាន

Action Camera កំពូលៗប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Monday, 23 Oct, 2017

Action Camera មិនដូចជា កាមេរ៉ាដទៃទេ។ វាផលិតឡើង សម្រាប់ភ្ជាប់ជាមួយមួកសុវត្ថិភាព ក្តាររំអិល រថយន្ត និងឧបករណ៍ដទៃទៀត ហើយកាមេរ៉ាប្រភេទនេះ មានទំហំតូច រឹង...

មេឃភ្ងៀងរាល់ថ្ងៃចឹង តើអ្នកធុញ និងបោកខោអាវណាស់មែនទេ?

ដោយ: ទំនើប 7 PM, Thursday, 29 Jun, 2017

ដោយសារតែអាកាលធាតុរាល់ថ្ងៃមានការប្រែប្រួល ពីមួយថ្ងៃទៅមួយថ្ងៃឧស្សាហ៏មានភ្លៀងធ្លាក់ជាញឹកញប់ ធ្វើអោយអ្នកមានអារម្មណ៌ខ្ជិល និងបោកសំលៀកបំពាក់ដោយសារការចំណា...

តោះមកស្គាល់ របៀបដំឡើងដ៏សាមញ្ញ រវាងឧបករណ៍បញ្ជា PS4 ភ្ជាប់នឹង Mac

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

iMac គឺមិនត្រូវបានគេរចនាឡើងមក ឱ្យមានភាពងាយស្រួល ដូចទៅនឹងកុំព្យទ័រយួរដៃ សម្រាប់លេងហ្គេមដទៃនោះទេ ប៉ុន្តែវាមិនមែនមានន័យថា អ្នកមិនអាចលេងហ្គេមជាមួយនឹងវា...

LG Brandshop សាខា ស្ទឹងមានជ័យ សហការជាមួយ សាលាខ័ណ្ឌស្ទឹងមានជ័យ សំអាតទីក្រុង

ដោយ: ទំនើប 10 AM, Sunday, 10 Dec, 2017

ព្រឹកថ្ងៃសៅរ៏ ទី 9 ខែ ធ្នូ ឆ្នាំ 2017 LG BrandShop សាខា ស្ទឹងមានជ័យ បានរៀបចំយុទ្ធនាការសំអាតទីក្រុងស្អាត គឺរើលសំរាម សម្អាតនៅតាមសួនច្បារ ទីធ្លាសាធារណ...

Tomnerb.Com - YouTube Channel