ចូលចិត្តទំនើប

នឹងមានអ្វីថ្មីសម្រាប់ iOS 13?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 05 Feb, 2019

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាមានគម្រោងណែនាំមុខងារ Dark Mode ថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលនឹងត្រូវ update នៅចុងឆ្នាំនេះ។
សេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បានរៀបរាប់ថា iOS 13 នឹងមានបញ្ចូលមុខងារ Dark Mode ដែលត្រូវបានសន្មត់ថាជាប្រព័ន្ធប្រតិបត្តិការធំទូលាយ សម្រាប់ការប្រើប្រាស់នៅពេលយប់កាន់តែងាយស្រួល។

ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ App ជាច្រើនបានបន្ថែមមុខងារ Dark Mode ប៉ុន្តែម្ចាស់ទូរសព្ទ iPhone ជាច្រើនបានធ្វើការស្នើសុំទៅកាន់ក្រុមហ៊ុន Apple ឱ្យណែនាំប្រព័ន្ធប្រតិបត្តិការ OS ដែលគាំទ្រមុខងារនេះដោយផ្ទាល់ ដូច្នេះការបន្ថែមថ្មីនេះនឹងត្រូវបានស្វាគមន៍ដោយអ្នកប្រើប្រាស់ជាច្រើន។ នេះជាការដើរតាមគន្លងមុខងារ Dark Mode ដែលត្រូវបានបញ្ចេញជាមួយប្រព័ន្ធ macOS Mojave កាលពីឆ្នាំមុន។
Dark Mode នឹងមិនមែនជាការបន្ថែមដ៏ធំតែមួយមុខនៅលើប្រព័ន្ធ iOS 13 នោះទេ។ ក្នុងនោះការពង្រឹងសមត្ថភាព CarPlay ក៏ត្រូវបានគេរាយការណ៍ថានៅក្នុងគម្រោងផែនការនេះដែរ ព្រមជាមួយ Home Screen ថ្មីសម្រាប់ iPad ផងដែរ។
យើងធ្លាប់បានលឺអំពីព័ត៌មានចចាមអារាមអំពីការរចនា Home Screen ឡើងវិញ ប៉ុន្តែក្រុមហ៊ុន Apple បានរាយការណ៍ថាបានពន្យារពេលការណែនាំមុខងារថ្មីនេះ ជាមួយការ Update ប្រព័ន្ធ iOS 12 កាលពីឆ្នាំមុន ដោយក្រុមហ៊ុនបានធ្វើការផ្តោតទៅលើការផ្តល់ជំនឿទុកចិត្ត និងការពង្រឹងសមត្ថភាពជំនួសវិញ។
Bloomberg មិនបានផ្តល់នូវព័ត៌មានលម្អិតថ្មីៗអំពី Home Screen ថ្មីសម្រាប់ iPad ទេ ប៉ុន្តែប្រព័ន្ធ iOS 13 ក៏ត្រូវបានគេរំពឹងថានឹងមានបញ្ចូល Tab Interface សម្រាប់ពង្រឹងការគ្រប់គ្រង App និងការគ្រប់គ្រងឯកសារនានា។

បន្ថែមលើនេះទៀត ប្រភពព័ត៌មានបានលើកឡើងថា Apple ក៏នឹងមានគម្រោងបន្ថែមសេវាកម្មថ្មីនៅក្នុង iOS 13 ផងដែរ រួមមានសេវាកម្មភ្ជាប់ការជាវទស្សនាវដ្តី និងសេវាកម្មមាតិកាវីដេអូដើមផងដែរ។ វាមិនមានអ្វីភ្ញាក់ផ្អើលទេសម្រាប់ការបន្ថែមសេវាកម្មថ្មីទាំងនេះ ព្រោះក្រុមហ៊ុន Apple ទទួលបានប្រាក់ចំណេញកើនឡើងចេញពីសេវាកម្មទាំងនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យើងទាំងអស់គ្នាទំនងជានឹងទទួលបានព័ត៌មានកាន់តែលម្អិត និងច្បាស់លាស់ អំពីមុខងារនានា ដែលនឹងត្រូវបានបង្កើតនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 នៅក្នុងខែមិថុនាខាងមុខនេះ នៅពេលដែលក្រុមហ៊ុន Apple ត្រូវបានរំពឹងថានឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន គឺព្រឹត្តិការណ៍ Worldwide Developers Conference (WWDC)៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កាសរបស់ iPhone 7 អាចនឹង​ប្រើឌុយ Lightning វិញ

ដោយ: WangSang 12 AM, Friday, 15 Jul, 2016

បើតាមពាក្យចរចាមរាមថា iPhone 7 នឹងមិនមានរន្ធដោតកាសដូចទៅនឹង iPhone ជំនាន់មុននោះទេ។ ដោយមានព័ត៌មានខ្លៈលេចលឺថា Apple នឹងផលិតកាសដែលគ្មានខ្សែមកជំនួសវិញ។ ស...

កាស ស្តាប់ថ្មីរបស់ក្រុមហ៊ុន RHA នឹងក្លាយជាគូប្រជែងរបស់ Beats X

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 16 May, 2017

ក្រុមហ៊ុន RHA បាននឹងកំពុងចេញលក់ កាសត្រចៀកថ្មីចំនួនពីរ នៅក្នុងរដូវក្តៅឆ្នាំនេះ គឺកាស MA650 និង MA750 ហើយកាសទាំងពីរនេះ ត្រូវបានយកគំរូតាមកាស Beats X រ...

ទូរស័ព្ទ Nokia 3.1 plus មានអ្វីខ្លះពិសេស?

ដោយ: ភារុន 8 AM, Monday, 12 Nov, 2018

ទូរស័ព្ទ Nokia 3.1 គឺជាជម្រើសទូរស័ព្ទដែលមានតម្លៃថោកសមរម្យមួយ នៅពេលវាត្រូវបានចេញផ្សាយដោយក្រុមហ៊ុន HMD Global កាលពីខែកក្កដា ប៉ុន្តែវាក៏ត្រូវបានគេប្រក...

អ្វីដែលអ្នកគួរដឹងអំពី Laptop ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

ជារៀងរាល់ឆ្នាំយើងទាំងអស់គ្នាបានឃើញបច្ចេកវិទ្យា Laptop ថ្មីៗកាន់តែច្រើននៅក្នុងវេទិកា Consumer Electronic Show (CES)។ យើងបានឃើញម៉ូដែលដ៏តូច និងស្រាល ម...

Tomnerb.Com - YouTube Channel