ចូលចិត្តទំនើប

ព័ត៌មានថ្មីៗពី iPhone និង iOS

ដោយ: ដួងច័ន្ទ 8 PM, Monday, 20 May, 2019

នៅក្នុងព្រឹត្តិការណ៍ Apple Core នៅក្នុងសប្តាហ៍នេះ យើងទទួលបានព័ត៌មានថ្មីចុងក្រោយអំពីទូរសព្ទម៉ូដែលថ្មី iPhone 11R ដែលត្រូវបានគេប៉ាន់ប្រមាណថាជាជំនាន់ថ្មីនៃទូរសព្ទតម្លៃទាប iPhone XR ព្រមជាមួយនឹងព័ត៌មានថ្មីៗមួយចំនួនទៀតទាក់ទងនឹងផលិតផលទូរសព្ទ iPhone ស៊េរីឆ្នាំ 2019។

នៅក្នុងសប្តាហ៍នេះផងដែរ Apple ក៏បានបញ្ចេញការ Update ធំចុងក្រោយលើ Software សម្រាប់ប្រព័ន្ធ iOS, MacOS, WatchOS និង TVOS មុនពេលព្រឹត្តិការណ៍ WWDC មកដល់។
នៅក្នុងអត្ថបទខាងក្រោមនេះ អ្នកនឹងបានស្វែងយល់អំពីព័ត៌មានថ្មីៗអំពីទូរសព្ទ iPhone និងឧបករណ៍ Apple ដទៃទៀតផងដែរ។
Apple ចាប់ផ្តើមផលិតផ្នែកសំខាន់នៃ iPhone 11
យើងនៅសល់ពេល 4 ខែទៀត មុនពេលយើងបានជួបនឹងផលិតផល iPhone ថ្មីៗ ដែលមានន័យថា ការផលិតទ្រង់ទ្រាយធំសម្រាប់ផលិតផលទាំងនេះកំពុងតែខិតជិតចូលមកដល់ហើយ។ យោងតាមសេចក្តីរាយការណ៍ថ្មីៗរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងត្រៀមចាប់ផ្តើមការផលិតទ្រង់ទ្រាយធំសម្រាប់បន្ទះឈីប A13 ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី ដែលត្រូវបានរំពឹងថានឹងផ្តល់ថាមពលទៅកាន់ផលិតផលទូរសព្ទជំនាន់ថ្មី។ សេចក្តីរាយការណ៍នោះក៏បានលើកឡើងថា ទូរសព្ទ iPhone ឆ្នាំ 2019 ត្រូវបានរំពឹងថានឹងមានប្រព័ន្ធសាកថ្មបញ្ច្រាស់ ដូចជាទូរសព្ទ Galaxy S10 របស់ Samsung ដែរ និងមានកាមេរ៉ាបីគ្រាប់នៅផ្នែកខាងក្រោយ។

iPhone XR អាចនឹងមានរូបរាងខុសពីមុន
ប្រព័ន្ធអ៊ីនធឺណេតកំពុងសាយភាពរូបភាព និងវីដេអូជាច្រើន បង្ហាញថាទូរសព្ទ iPhone 11 និង iPhone 11 Max ថ្មីនឹងមានកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ។ ព័ត៌មានបែកធ្លាយភាគច្រើន ទំនងដូចជាសង្កត់ធ្ងន់ទៅលើការរចនាដូចគ្នា គឺ កាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ ដែលត្រូវបានតំរៀបនៅក្នុងប្រអប់រាងជ្រុងដ៏ធំមួយ។ លោក Mark Gurman អ្នករាយការណ៍របស់ Bloomberg បានបង្ហាញរូបភាពមួយសន្លឹក បង្ហាញអំពីទម្រង់ 3D នៃទូរសព្ទ iPhone 11R ព្រមជាមួយម៉ូដែលដទៃទៀត ដែលបង្ហាញថាវាមានប្រអប់រាងជ្រុងដ៏ធំមួយនៅខាងក្រោយ ប៉ុន្តែវាមាន Lenses តែ 2 គ្រាប់ប៉ុណ្ណោះ។ ម៉ូដែល iPhone 11R ត្រូវបានគេរាយការណ៍ថានឹងមានបន្ថែម Telephoto Lens មួយគ្រាប់នៅក្នុងឆ្នាំនេះ ខណៈដែលម៉ូដែលមានតម្លៃខ្ពស់ដទៃទៀតនឹងទទួលបាន Super-Wide-Angle Lens មួយគ្រាប់។ យ៉ាងហោចណាស់ ពណ៌ថ្មីដ៏ឆើតឆាយ អាចនឹងជួយទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់។ ព័ត៌មានចចាមអារ៉ាមមួយបានលើកឡើងថា ទូរសព្ទ iPhone 11R នឹងមានបន្ថែមជម្រើសពណ៌ Lavender និងពណ៌បៃតង លើជម្រើសពណ៌ស ខ្មៅ លឿង និងក្រហម កាលពីឆ្នាំមុន។

Software Updates
Apple ទើបនឹងបញ្ចេញ Software update ថ្មី សម្រាប់ប្រព័ន្ធ iOS, MacOS, WatchOS និង TVOS មុនពេលក្រុមហ៊ុនបង្ហាញពីជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការនៅក្នុងព្រឹត្តិការណ៍ WWDC 2019 ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនា។ បើសិនជាអ្នកមាន iPhone ឬ iPad អ្នកអាចរំពឹងថាបញ្ហាមួយចំនួននឹងត្រូវបានជួសជុល ជាមួយប្រព័ន្ធ iOS 12.3 ថ្មី និងការពង្រឹងសេវាកម្ម News+ របស់ Apple សេវាកម្ម Apple Music ការពង្រឹងសមត្ថភាព Apple TV Remote និងសេវាកម្ម CarPlay ព្រមជាមួយការផ្តល់ជូននូវការគាំទ្រនៃ AirPlay 2 សម្រាប់ប្រើប្រាស់ជាមួយ Smart TV ដូច្នេះអ្នកអាចទស្សនាវីដេអូនៅលើអេក្រង់កាន់តែធំនៅក្នុងគេហដ្ឋាន៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

13 ភាសាបន្ថែមទៀតនៅលើ Google Translate

ដោយ: ដួងច័ន្ទ 9 AM, Saturday, 20 Oct, 2018

ចាប់ផ្តើមពីសប្តាហ៍នេះទៅ កម្មវិធី Google Translate នឹងមានសមត្ថភាពបកប្រែភាសា 13 បន្ថែមទៀត តាមវិធីសាស្រ្ត Visual ដោយប្រើប្រាស់កាមេរ៉ានៅលើ Smartphone។ ...

នាឡិកាឆ្លាតវៃ Huawei Watch GT មានព័ត៌មានបែកធ្លាយថា នឹងដាក់ពាក្យនៅ FCC?

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

ព័ត៌មានលម្អិតនៃនាឡិកាឆ្លាតវៃស៊េរីចុងក្រោយ Watch GT របស់ក្រុមហ៊ុន Huawei តើវានឹងបង្ហាញខ្លួននៅពេលឆាប់នេះដែរឬទេ? នាពេលថ្មីៗនេះ ស្រាប់តែមានព័ត៌មានបែកធ្...

Apple អនុញ្ញាតឱ្យក្រុមហ៊ុនដទៃ ផលិតខ្សែ Lightning

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានធ្វើការ​ update បច្ចេកវិទ្យាថ្មីៗជាច្រើន សម្រាប់កម្មវិធីផលិតឧបករណ៍ជំនួយ MFi របស់ក្រុមហ៊ុន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដទៃនាពេលនេះអាចដ...

មុនកូនរបស់អ្នក ត្រូវប្រឡងយកប័ណ្ណបើកបរ តើត្រូវធ្វើអ្វីខ្លះ?

ដោយ: ចរិយា 10 PM, Monday, 19 Dec, 2016

ក្នុងការប្រឡងយកប័ណ្ណបើកបររថយន្ត អ្នកខ្លះប្រឡងពីរទៅបីដងទើបជាប់។ ចំពោះយុវវ័យ ការប្រឡងនេះ គឺជារឿងរំភើប និងសប្បាយចិត្ត។ អ្នកជាមាតាបិតាត្រូវដឹងថា នេះមិន...

Tomnerb.Com - YouTube Channel