ចូលចិត្តទំនើប

iOS 11 ណែនាំកម្មវិធី លើអេក្រង់ថ្មីពីរ នៅលើ Message គឺ Echo និង Spotlight

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកដែលប្រើប្រាស់សារ នៅលើប្រព័ន្ធ iOS 11 នឹងអាចចែករំលែក iMessage ជាមួយនឹងកម្មវិធីលើអេក្រង់ (Screen Effect) ថ្មីចំនួនពីរ នៅក្នុងកម្មវិធីផ្ញើសារលើទូរសព្ទ Apple។

កម្មវិធីថ្មីទាំងពីរនេះមាន ទីមួយគឺ Echo ជាមុខងារផ្ញើអត្ថបទ ដែលបានជ្រើសរើស ទៅកាន់មិត្តភក្តិ ដោយបន្ថែមសារពេញផ្ទៃអេក្រង់ទាំងអស់។ ទីពីរគឺ Spotlight ជាមុខងារសង្កត់ពាក្យបន្ថែមនៅលើ សាររបស់អ្នកដោយដាក់អក្សរធំៗ នៅលើអត្ថបទ នៅពេលដែលវាត្រូវបានផ្ញើទៅកាន់ឧបករណ៍ iOS។

មិនមាន Bubble Effects ថ្មីត្រូវបានបន្ថែមនៅលើ iOS 11 ជំនាន់ដំបូងនៅឡើយទេ។

មុខងារ Screen Effects និង Bubble Effects បានតំឡើងនៅលើប្រព័ន្ធ iOS 10 កាលពីឆ្នាំមុន ដោយ Messages ជាទីកន្លែងដែលទទួលបានការរុះរើច្រើនជាងគេ។ នៅលើកម្មវិធីថ្មីនេះ កម្មវិធីទាំងអស់អាចទាញយករូបភាពតូចៗ នៅលើ Messages រួមទាំងកម្មវិធីទូទាត់ប្រាក់ ហ្គេម ការកក់ ភោជនីយដ្ឋាន និង Stickers។

កម្មវិធី Messages នឹងទទួលបានការរុះរើថ្មី នៅលើ iOS 11 ទោះបីការអភិវឌ្ឍន៍ថ្មីៗនេះមិនធំទូលាយ ដូចការអភិវឌ្ឍន៍កាលពីឆ្នាំមុនក៏ដោយ។ នៅដំណាច់ឆ្នាំនេះ ការបន្ថែមថ្មីដ៏ធំនឹងរចនាឡើងវិញ លើ App Drawer សម្រាប់កម្មវិធី Message ដែលតំឡើងជា Scrollable Toolbar ខាងក្រោមផ្ទាំងអត្ថបទ។ កម្មវិធីនេះនឹងកាន់តែមានភាពងាយស្រួល ក្នុងការដំណើរការ បើប្រៀបធៀបទៅនឹងកម្មវិធី នៅក្នុងប្រព័ន្ធ iOS 10 ដែលទាមទារការចុចលើប៊ូតុង ដើម្បីចូលទៅកាន់ App Drawer និងចុចប៊ូតុងមួយផ្សេងទៀត ដើម្បីចូលទៅកាន់ Recents ដើម្បីស្វែងរកកម្មវិធី ដែលអ្នកចង់បាន។

ប្រព័ន្ធ iOS 11 នឹងមានមុខងារថ្មីៗ ជាច្រើនទៀតនៅលើ Messages រួមមានការទូទាត់ទៅវិញទៅមក ដោយប្រើប្រាស់ Apple Pay និងកម្មវិធីរក្សាទុកទិន្នន័យសារនៅក្នុង iCloud ដូច្នេះការផ្ទេរទិន្នន័យទៅកាន់ទូរសព្ទ iPhone ថ្មីនឹងរក្សាកិច្ចសន្ទនាចាស់ៗរបស់អ្នកបាន។

iOS11-Two-Screen-Effect-Message-Tomnerb-02

អត្ថបទអ្នកចង់អាន

Ignore No More: ចាត់ការកូន ដែលមិនព្រមទទួលទូរស័ព្ទ

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

លោកឪពុកអ្នកម្តាយ ប្រហែលជាធ្លាប់ជួបហេតុការណ៍ កូនមិនលើកទូរស័ព្ទខ្លះហើយ មិនថាហេតុការណ៍ នៃការ​មិន​ព្រម​​លើក​ទូរស័ព្ទនោះជាអ្វីទេ តែការមិនព្រមទទួលទូរស័ព្...

យ៉ាងណាវិញបើឧបករណ៍សាកថ្មគ្មានខ្សែ គឺជាដបមួយ?

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ដបទឹក ល្អណាស់សម្រាប់ផ្ទុកសារធាតុរាវ ហើយអ្នកណាៗក៏ដឹងរឿងនេះដែរ។ ដបទឹកក៏អាចប្រើប្រាស់ជាថូដាក់ផ្កាផងដែរ ប៉ុន្តែវាស្ថិតក្នុងន័យតែមួយទេ។ យ៉ាងណាមិញ ដបទឹកម...

ពន្លឺជំនួយសម្រាប់ កាមេរ៉ាទូរសព្ទ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

តើអ្នកធុញទ្រាន់ក្នុងការប្រើប្រាស់ទូរសព្ទដៃថតរូប ឬថតវីដេអូ មិនច្បាស់ ព្រិល ស្រអាប់ ដែលធ្វើឱ្យរូបភាព និងវីដេអូរបស់អ្នកបាត់បង់សោភណ្ឌភាពមែនទេ? បើមែន អ្...

FITT360 កាមេរ៉ាក្រវ៉ាត់ក 360ដឺក្រេ ដំបូងគេបង្អស់

ដោយ: Belle 7 PM, Wednesday, 24 Jan, 2018

ប្រិយមិត្តទំនើបទាំងអស់ អាចនឹងដឹងហើយថា ប្រឌិតភាពនៃកាមេរ៉ាវិវឌ្ឍទៅមុខ កាន់តែអស្ចារ្យ រូបរាងល្អប្លែកភ្នែក ផ្ដិតយករូបភាពកាន់តែច្បាស់ និងផ្ដល់ភាពងាយស្រួ...

Tomnerb.Com - YouTube Channel