ចូលចិត្តទំនើប

iOS 10.3 មុខងារថ្មីចំនួន 7 ដែលអ្នកគួរសាកល្បងប្រើ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 02 May, 2017

ក្រុមហ៊ុន Apple ទើបតែដាក់ឱ្យដំណើរការបច្ចេកវិទ្យា updateថ្មី iOS10 មុនពេល iOS11 មកដល់។ វាមានមុខងារថ្មីៗ ដែលមានសារៈសំខាន់ ត្រូវបានធ្វើការវិវត្តនៅក្នុង Setting និង Maps នៅលើទូរសព្ទ iPhone ឬ iPad។

ក្រុមហ៊ុន Apple ទើបតែដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបច្ចេកវិទ្យាប្រតិបត្តិការថ្មី iOS 10.3 សម្រាប់អ្នក ប្រើប្រាស់ ដែលជាកម្មវិធី update ចុងក្រោយដ៏ធំមួយសម្រាប់ iPhone, iPad និង iPod មុនពេល iOS 11មានវត្តមានក្នុងខែមិថុនាខាងមុខ។ វាមិនមានការផ្លាស់ប្តូរច្រើនទេនៅក្នុង version iOS ប៉ុន្តែ មានមុខងារសំខាន់ៗមួយចំនួន ដែលត្រូវបានធ្វើការវិវត្តថ្មី។

  1. Apple ID Profile

មានផ្នែក Profileថ្មីនៅផ្នែកខាងលើនៃ Setting ជាមួយនឹងព័ត៌មាន នៃគណនេយ្យរបស់អ្នកទាំងអស់។ អ្នកអាចចុចលើ profile ដើម្បីចូលទៅកាន់ iCloud, iTune, App Store និង Family Sharing Information នៅក្នុងកន្លែងតែមួយ ហើយទាញចុះក្រោមដើម្បីមើលបញ្ជីដែលឧបករណ៍របស់អ្នកភ្ជាប់នឹងគណនេយ្យទាំងនោះ។ អ្នកនៅតែត្រូវការចុះឈ្មោះ នៅក្នុងកម្មវិធី Find my iPhone នៅលើទូរសព្ទរបស់អ្នក ឬគេហទំព័រ ដើម្បីប្រតិបត្តិកម្មវិធីទាំងអស់ ប៉ុន្តែវានឹងជួយអ្នកក្នុងការចូលទៅក្នុង Setting ដើម្បីដំណើរការគណនេយ្យនិមួយៗ។

  1. ឃ្លាំងផ្ទុកទិន្នន័យ iCloud ត្រូវបានបំបែក

បើសិនជាអ្នកបានចំណាយ សម្រាប់ឃ្លាំងផ្ទុកទិន្នន័យបន្ថែមនៅក្នុង iCloud មុខងារថ្មីនេះនឹងមានអត្ថ ប្រយោជន៍ដ៏ពិសេស។ នៅពេលនេះអ្នកអាចមើលឃើញពីចំនួនទិន្នន័យ ដែលអ្នកបានប្រើប្រាស់នៅ ក្នុងឃ្លាំងទិន្នន័យ iCloud ដោយធ្វើការចុចលើ iCloud Option នៅក្នុងមុខងារ Profile ថ្មីនេះ។ ចុចលើដ្យាក្រាមនៅផ្នែកខាងលើ ដើម្បីស្វែងយល់ពីចំនួនទិន្នន័យជាក់លាក់។ ទាំងនេះផ្តល់ឱ្យអ្នកនូវព័ត៌មានលម្អិត នៃឧបករណ៍ និងកម្មវិធីជាក់លាក់ ដែលបានប្រើប្រាស់ទិន្នន័យ នៅលើទូរសព្ទដាច់ដោយឡែកពីគ្នា។

បើសិនជាអ្នកមិនទាន់បានដំណើរការ Two-Factor Authentication នៅលើគណនេយ្យរបស់អ្នក នៅឡើយទេ អ្នកនឹងទទួលបានការរំលឹកថ្មី នៅពីក្រោមព័ត៌មានគណនេយ្យរបស់អ្នកនៅក្នុង Setting។ ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់ទំហំទិន្នន័យនេះ ដើម្បីផ្តល់ឱ្យអ្នកនូវការស្នើថ្មី ដើម្បីវិវត្ត សមត្ថភាពឧបករណ៍របស់អ្នក។

iOS10.3-03

  1. ស្វែងរកចំណតឡានរបស់អ្នក

ដូចជា Google Maps កម្មវិធី Apple Maps នឹងអនុញ្ញាតឱ្យអ្នកដឹង ពីទីតាំងចតឡានរបស់អ្នក។ គ្រាន់តែចូលទៅក្នុងកម្មវិធី Maps និងស្វែងរកចំណតឡាន ដើម្បីមើលឃើញពីទីតាំងឡានរបស់អ្នក។

  1. ផែនទីអាកាសធាតុ

បើសិនជាអ្នកចូលចិត្តកម្មវិធី Maps App នៅពេលនេះអ្នកនឹងអាចមើលឃើញ ពីព័ត៌មានអាកាសធាតុបានគ្រប់ទីកន្លែង។ ការវិវត្តចុងក្រោយនេះបានបន្ថែមមុខងារ អាកាសធាតុដ៏តូចមួយ នៅផ្នែកខាង ក្រោម ជ្រុងខាងស្តាំនៃអេក្រង់ ដែលបង្ហាញពីស្ថានភាពអាកាសធាតុនៅក្នុងតំបន់។ សម្រាប់កាលវិភាគអាកាសធាតុពេញមួយសប្តាហ៍ គ្រាន់តែចុច 3D Touch នៅលើប៊ូតុង Weather ឬចុចឱ្យជាប់ ដើម្បីបើកកម្មវិធីនៅលើអេក្រង់ថ្មី។

iOS10.3-04

  1. Find my AirPods

បើសិនជាអ្នកប្រើប្រាស់កាស AirPods មុខងារមួយនេះនឹងជួយអ្នកសន្សំពេលវេលា និងថវិកា។ អ្នកត្រូវចុះឈ្មោះក្នុងកម្មវិធី Find my iPhone បន្ទាប់មកអ្នកនឹងឃើញ AirPods ជាឧបករណ៍មួយ ដែលមានទំនាក់ទំនង ជាមួយគណនេយ្យរបស់អ្នក។ ចុចដើម្បីមើលឃើញពីទីតាំងចុងក្រោយនៃកាស ពេលដែលវាត្រូវបានភ្ជាប់ជាមួយទូរសព្ទរបស់អ្នក ឬដាក់សញ្ញាឱ្យវា។

iOS10.3-02

  1. ព័ត៌មាន ពីសមត្ថភាពរបស់កម្មវិធី

អ្នកប្រហែលជាមានកម្មវិធីមួយចំនួន ដែលបានបញ្ឈប់ការ update ដែលអាចធ្វើឱ្យទូរសព្ទរបស់អ្នក ដំណើរការយឺត។ iOS 10.3 ធ្វើឱ្យមានភាពងាយស្រួលក្នុងការស្វែងរកកម្មវិធី មានបញ្ហាទាំងនោះពីក្នុង Setting។ ចុចលើ About នៅក្នុង General Setting ហើយរងចាំឱ្យព័ត៌មានទាំងនោះបង្ហាញប្រាប់អ្នក។ បើសិនជាអ្នកមិនមានកម្មវិធី ដែលមានបញ្ហាទេ អ្នកនឹងឃើញសញ្ញាព្រួញលេចឡើងជាប់ នឹងចំនួន Application។ ការចុចម្តងទៀតនឹងនាំអ្នកទៅកាន់ទំព័របង្ហាញ ពីកម្មវិធីដែលមានបញ្ហា។

  1. វិធីសាស្រ្តកាន់តែងាយស្រួល ក្នុងការរក្សាឯកសារ

ការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងចំណោមការផ្លាស់ប្តូរនៅក្នុង iOS 10.3 គឺកម្មវិធីមួយដែលអ្នកនឹងមិនអាចឃើញ ឬសាកល្បងបានទេ។ ក្រុមហ៊ុន Apple បានឈានជំហានដំបូងក្នុងការផ្លាស់ប្តូរឧបករណ៍ទាំងអស់ ទៅកាន់ប្រព័ន្ធរក្សាឯកសារកាន់តែទំនើប ដែលមានឈ្មោះថា Apple Files System (APFS)។ ប្រព័ន្ធថ្មីនេះជំនួសឱ្យប្រព័ន្ធចាស់ Hierarchical File System (HFS+) និងមានសមត្ថភាពអានឯកសារបានកាន់តែប្រសើរ និងពង្រីកឃ្លាំងទិន្នន័យ។ សម្រាប់អ្នកប្រើប្រាស់ តើវាមានន័យដូចម្តេច? អ្វីដែលអ្នកនឹងអាចកត់សម្គាល់ឃើញ គឺការតំឡើងដែលប្រើពេលយូរជាងមុន និងមានចន្លោះតូចមួយ នៃក្នុងទំហំឃ្លាំងផ្ទុកទិន្នន័យទាំងមូល។ ប៉ុន្តែបន្ទាប់ពីនោះសមត្ថភាពឧបករណ៍នឹងកាន់តែប្រសើរឡើង ឃ្លាំងផ្ទុកទិន្នន័យដ៏មានប្រសិទ្ធភាព និងមានកម្មវិធីដែលមានស្ថេរ ភាពកាន់តែច្រើន។

អត្ថបទអ្នកចង់អាន

Apple នាំយក iPad Air ត្រឡប់មកវិញហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ក្រុមហ៊ុន Apple បាននឹងកំពុងនាំយកផលិតផល iPad Air ត្រឡប់មកវិញហើយ ជាមួយនឹងម៉ូដែលមានទំហំកាន់តែធំ។ នៅថ្ងៃនេះ ព្រមគ្នាជាមួយផលិតផល iPad Mini ថ្មី ក្រុមហ៊ុ...

Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 ចំនួន 3

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ក្រុមហ៊ុន Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 សម្រាប់អ្នកប្រើប្រាស់គ្រប់ៗរូប។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េដ៏ធំមួយនេះអាចនឹងបញ្ចេញ ទូរសព្ទ 3 ម៉ូដែលខុស...

Lexus LC 500 ឃើញភ្លាមលង់ស្នេហ៍ភ្លែត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

នេះជារថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង ដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់គ្រប់ទីកន្លែងដែលវា បានទៅដល់មិនថា នៅលើផ្លូវថ្នល់ ឬនៅកន្លែងចំណតទេ។ រថយន្ត Lexus LC 500 ជ...

ប៉ាន់តែ ប្លែកៗ សម្រាប់អ្នកដែលមានរសនិយម ខុសពីគេ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 08 Jan, 2017

ប៉ាន់តែ គឺជាថូមួយដែលប្រើ សម្រាប់ឆុងស្លឹកតែ ឬថ្នាំធម្មជាតិ ជាមួយទឹកក្តៅ និងសម្រាប់រក្សាទុកទឹកតែ។ មនុស្សភាគច្រើន ញ៉ាំទឹកតែដោយគ្រាន់តែឆុង តែមួយកញ្ចប់ត...

Tomnerb.Com - YouTube Channel