ចូលចិត្តទំនើប

Intel’s Vaunt Glasses បច្ចេកវិទ្យាឡូយកប់!

ដោយ: Belle 8 PM, Tuesday, 20 Mar, 2018

ខណៈដែល Smart Glasses បានបាត់មុខពីពិភពបច្ចេកវិទ្យាមួយរយៈ ក្រុមហ៊ុន Intel កំពុងផ្ដួចផ្ដើមផលិត Smart Glasses ជំនាន់ថ្មី ជាមួយនឹងមុខងារអស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក។ ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍អ្នកមកស្វែងយល់ ពីចំនុចអស្ចារ្យទាំងអស់របស់ Intel’s Vaunt Glasses ។

Smart Glasses នេះ ត្រូវបានឃើញជាលើកដំបូងដោយវេបសាយ The Verge ហើយវាមានលក្ខណៈដូចគ្នាទៅនឹងវ៉ែនតាធម្មតា។ លក្ខណៈសម្បត្តិទាក់ទាញបំផុតរបស់ Intel’s Vaunt Glasses គឺវាមានដង និងស៊ុមប្លាស្ទិចដ៏សាមញ្ញ ដូចវ៉ែនតាមីញ៉ូមដែលយើងពាក់ទូទៅ ហើយមានទម្ងន់ស្រាលត្រឹមតែ 50 ក្រាមប៉ុណ្ណោះ។ នៅខាងក្នុងដងវ៉ែនតាមានបំពាក់ Laser, Processor, Accelerometer និង Bluetooth Chip ក៏ដូចជាត្រីវិស័យផងដែរ។

vauntintel-glass-shop_phnom_penh_cambodia_tomnerb-01

ឡាស៊ែររបស់វា មានកម្រិតទាបបំផុត ដែលមិនបញ្ចេញពន្លឺមកខាងក្រៅ ឲ្យមនុស្សជុំវិញអ្នកដឺងថានេះគឺ Smart Glasses នោះឡើយ។ រាល់ព័ត៌ទាំងអស់ នឹងបង្ហាញតាមរយៈរូបភាព Monochrome ពណ៌ក្រហមនៅពីមុខកែវភ្នែករបស់អ្នកក្នុងទំហំ 400 x 150 pixel ដោយមិនបាច់ខំប្រឹងសម្លឹងមើល រូបភាពលេចច្បាស់នៅនឹងភ្នែកតែម្ដង។ Intel’s Vaunt Glasses នឹងប្រាប់អ្នកពីថ្ងៃខួបកំណើតរបស់នរណាម្នាក់ផ្ញើរ Notification បន្តពីទូរស័ព្ទមកនៅចំពោះមុខអ្នក និងតាមដានដឹងពីទីតាំងរបស់អ្នក។ ប្រសិនបើអ្នកស្ថិតនៅក្នុងផ្ទះបាយ វានឹងបង្ហាញរូបមន្តធ្វើម្ហូបឲ្យអ្នកបានឃើញផងដែរ។

vauntintel-glass-shop_phnom_penh_cambodia_tomnerb-02

Intel’s Vaunt Glassess នឹងក្លាយជា Smart Glasses ដំបូង អាចបញ្ជាបាន តាមរយៈកាយវិការរបស់មនុស្ស ដូចជាការងក់ក្បាល ព្រោះគេត្រៀមបំពាក់វាជាមួយមីក្រូហ្វូន និងជំនួយការដ៏ឈ្លាសវៃដូចជា Alexa ឬក៏ Siri។ Intel មានបំណងចង់ឲ្យសមិទ្ធិផលរបស់ខ្លួន ផ្ដល់ទាំងភាពងាយស្រួល និងសាមញ្ញបំផុត ស្របតាមបរិបទរស់នៅរបស់មនុស្ស។

ទោះជាយ៉ាងណាក៏ដោយ គម្រោងក្នុងការផលិត Smart Glasses នេះស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ទំនើប សង្ឃឹមថាវានឹងចេញលក់ក្នុងពេលឆាប់ៗនេះ។

vauntintel-glass-shop_phnom_penh_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

Samsung ដំណើរការ Android Pie សម្រាប់ Galaxy S9

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Dec, 2018

ស្របពេលវេលានៃរដូវកាលឈប់សម្រាក ក្រុមហ៊ុន Samsung បានចាប់ផ្តើមបញ្ចេញប្រព័ន្ធ Android Pie របស់ក្រុមហ៊ុន update សម្រាប់ទូរសព្ទ Galaxy S9។ គេហទំព័រ SamM...

រថយន្ត McLaren 720S ពង្រីកដែនកំណត់របស់អ្នក

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

រថយន្ត McLaren 720S តំណាងឱ្យដំណើរស្វែងរកឥតឈប់ឈរ នៃការរុញច្រានដែន កំណត់នៃសមត្ថភាពរថយន្ត។ វាកាន់តែស្រាល កាន់តែខ្លាំង និងកាន់តែលឿន និងមានចំណុចពិសេសៗជា...

Netflix .Inc ថា LG ជាទូរទស្សន៍ឆ្លាតវៃល្អបំផុត​ពីរឆ្នាំជាប់គ្នា

ដោយ: ម៉ូនី 1 PM, Tuesday, 19 Apr, 2016

កាលពីឆ្នាំមុនក្រុមហ៊ុន Netflix.Inc បានផ្តល់អនុសាន៍រួចម្តងហើយថា ទូរសទស្សន៍ LG Smart TV webOS ជាទូរទសន្សន៍ឆ្លាវៃដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ ហើយ...

Lexus RX L SUV ជម្រើសកៅអីបីជួរ សម្រាប់អ្នក

ដោយ: ដួងច័ន្ទ 10 PM, Thursday, 22 Feb, 2018

ក្រុមហ៊ុន Lexus បានណែនាំរថយន្តម៉ូដែលថ្មី មានកៅអីបីជួរ នៅក្នុងស៊េរីរថយន្តម៉ូដែល RX ដែលមានស្លាកម៉ូដែល RX L បន្ថែមជម្រើសកៅអី 6 និង 7 កៅអី សម្រាប់អ្នក។...

Tomnerb.Com - YouTube Channel