ចូលចិត្តទំនើប

ស្វែងយល់ពីប្រព័ន្ធ Intel ជំនាន់ទី 9 ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

នៅពេលក្រុមហ៊ុន Intel ដាក់ឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការ Core ជំនាន់ទី 9 ជាលើកដំបូងកាលពីចុងឆ្នាំមុន តារាដ៏លេចធ្លោជាងគេ គឺប្រព័ន្ធ i9-9900K ដែលជាបច្ចេកវិទ្យា CPU ដំបូងរបស់ក្រុមហ៊ុន ដែលបានឈានដល់កម្រិត 5GHz។
នោះគឺជាការវិវត្តដ៏ធំមួយ ហើយវាបានធ្វើឱ្យបន្ទះឈីបនោះក្លាយជាវត្ថុបំណងដ៏ធំមួយសម្រាប់អ្នកចូលចិត្តលេងហ្គេមខ្លាំងៗ។ ប៉ុន្តែនៅពេលនេះ ប្រព័ន្ធប្រតិបត្តិការនេះមានបងប្អូនបង្កើតមួយថ្មី ដែលសម្រាប់ប្រើប្រាស់នៅលើ Laptop ដែលអាចឈានដល់កម្រិត 5GHz ដូចគ្នា នោះគឺប្រព័ន្ធ i9-9980HK។

អ្នកអាចរំពឹងថាបានឃើញបច្ចេកវិទ្យាថ្មីនេះនៅក្នុងផលិតផល Laptop ក្នុងពេលឆាប់ៗនេះ ស្របពេលដែល Asus, Lenovo និង Razer ក៏បានប្រកាសថាផលិតផល Notebooks សម្រាប់លេងហ្គេមជំនាន់ចុងក្រោយរបស់ពួកគេ នឹងរួមចំណែកជាមួយព័ត៌មានថ្មីនេះរបស់ Intel។
បន្ទះឈីប 9980HK បំពាក់នូវល្បឿនដើមកម្រិត 2.4 GHz ជាមួយនឹងការជំរុញដំណើរការបានរហូតដល់ 5 GHz។ ដូចដែលអ្នករំពឹងទុក វាក៏មាន Threads of Performance ចំនួន 16 ដែលជាគុណសម្បត្តិរបស់បច្ចេកវិទ្យា Hyperthreading របស់ Intel។ សម្រាប់អ្នកដែលមិនត្រូវការកម្លាំងដ៏ខ្លាំងនេះ ក្នុងនោះក៏មានជម្រើសបន្ទះឈីប 9880H ដែលមានល្បឿនលឿនដែរ។ បន្ទះឈីបសម្រាប់ Laptop ថ្មីរបស់ក្រុមហ៊ុន Intel ដែលរាប់ចាប់ពី Quad-Core i5-9300H នៅតែអាចឈានដល់ល្បឿន 4 GHz នៅក្នុងការជំរុញលឿនផងដែរ។

ដូច្នេះ តើបន្ទះឈីបទាំងនេះលឿនប៉ុនណាដែរ? យោងតាមក្រុមហ៊ុន Intel បានឱ្យដឹងថា i9-9980HK ផ្តល់ជូននូវ Framerate ខ្ពស់ជាងមុន 18% ធៀបនឹងជំនាន់ទី 8 នៃប្រព័ន្ធ 8950HK នៅក្នុង Hitman 2 និងលឿនជាងមុន 28% សម្រាប់ការកែវីដេអូ 4K។ ខណៈពេលកំពុងលេង Stream និងថតចម្លងនៅក្នុង Black Ops 4 វាអាចបញ្ជូន Framerate បានលឿនជាងមុន 2.1 ដង។ នេះជាការបោះជំហានដ៏ធំមួយ ធៀបនឹងបច្ចេកវិទ្យាចេញកាលពីឆ្នាំមុន។ ធៀបជាមួយប្រព័ន្ធចាស់កាលពី 3 ឆ្នាំមុន ដើរដោយ i7-6700HQ បន្ទះឈីបថ្មីផ្តល់ជូននូវល្បឿន FPS លឿនជាងមុន 56% នៅក្នុង Total War 2 ល្បឿនកែវីដេអូ 4K លឿនជាងមុន 54% និងជំរុញដំណើរការខ្លាំងជាងមុន 33%។
បើសិនជាអ្នកប្រើប្រាស់ Laptop ដែលចេញកាលពីឆ្នាំមុន អ្នកពុំចាំបាច់ប្រញាប់ប្រញាលផ្លាស់ប្តូរ និង Upgrade ទេ ប៉ុន្តែបើសិនជា Laptop របស់អ្នកប្រើប្រាស់ប្រព័ន្ធចាស់យូរមកហើយ នោះបន្ទះឈីបជំនាន់ទី 9 ថ្មីនេះគឺជាជម្រើសរបស់អ្នក។ បន្ថែមលើនេះទៀត វាដំណើរការជាមួយ Optane Memory H10 Module របស់ Intel ដែលរួមបញ្ចូលបច្ចេកវិទ្យាអង្គចងចាំ ដែលមានទំហំ SSD ដ៏ធំ។ ក្រុមហ៊ុន Intel អះអាងថាសមាសភាពរួមផ្សំនេះនឹងអាច Load ហ្គេមបានកម្រិត 2.29 លឿនជាងប្រព័ន្ធដែលប្រើប្រាស់ SSD ចាស់ ព្រមទាំងអាចបើកឯកសារធំៗបានលឿនជាងមុន 1.63 ដង។

ព្រមជាមួយ CPU ជំនាន់ទី 9 ថ្មីនេះ បន្ទះឈីបរបស់ Laptop ស៊េរី 300 របស់ Intel ក៏នឹងដំណើរការជាមួយ Adapter ប្រភេទ AX200 Wi-Fi 6 ដែលផ្តល់នូវល្បឿន Wireless រហូតដល់ 2.4 Gbps ព្រមជាមួយនឹង RAM ប្រភេទ DDRM ទំហំ 128GB ផងដែរ។
Gaming Laptop ធំៗ ដូចជា Alienware Area 51m បានប្រើប្រាស់ Destop CPU ប្រភេទ i9-9900K រួចហើយ ដែលជួយពង្រីកកម្លាំង និងថាមពលថ្ម ដោយសារ Laptop ប្រភេទនេះមានរចនាកម្រិតកម្តៅខ្ពស់រហូតដល់ 95 watt។ ជាមួយនឹងបន្ទះឈីបថ្មីនេះ ដែលផលិតឡើងក្នុងកម្រិត 45 watt ក្រុមហ៊ុន Intel កំពុងផ្តល់ជូនអ្នកលេងហ្គេមទាំងអស់នូវជម្រើសដ៏មានសម តុល្យ។ យើងមិនរំពឹងថាវាអាចជួយឱ្យថាមពលថ្មដំណើរការបានលើសពី 12 ម៉ោងទេ ប៉ុន្តែយើងសង្ឃឹមថា Laptop ដំណើរការជាមួយ CPU ថ្មីនេះនឹងមានលទ្ធភាពដំណើរការយូរជាងមុន។

បន្ថែមលើនេះ Intel ក៏បានផ្តល់នូវបច្ចេកវិទ្យាថ្មីសម្រាប់បន្ទះឈីប Desktop ជំនាន់ទី 9 ដទៃទៀត ផងដែរ រួមមាន i9-9900 ដែលអាចឈានដល់កម្រិត 5GHz ដូច 9900K ដែរ ប៉ុន្តែមានតម្លៃទាបជាង។ ជាមួយគ្នានោះ បន្ទះឈីប Pentium Gold និង Celeron មិនទាន់បានល្បឿនលឿនជាងម៉ូដែលចាស់ក្តី ប៉ុន្តែនៅតែមានដំណឹងល្អសម្រាប់អ្នកដែលកំពុងសម្លឹងរកម៉ាស៊ីនដែលមានតម្លៃសមរម្យ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

បច្ចេកវិទ្យា Inverter របស់ LG មានតួនាទីដ៏សំខាន់ ក្នុងការផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដ៏ល្អបំផុតរបស់ពិភពលោក

ដោយ: ទំនើប 1 PM, Saturday, 07 Jul, 2018

ទូរទឹកកកដ៏ទំនើប ដែលមានគ្រឿងបន្លាស់ជាង 1400 ផ្នែក។ ផ្នែកដ៏សំខាន់បំផុតគឺម៉ូទ័រ និងកុំប្រេសស័រ ដែលជាហេតុធ្វើអោយក្រុមហ៊ុន LG ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ...

Nikon កំពុងធ្វើបច្ចុប្បន្នភាពកម្មវិធី SnapBridge សម្រាប់ការផ្ទេររូបថតបាន កាន់តែលឿនជាងមុន

ដោយ: ភារុន 9 AM, Friday, 23 Aug, 2019

ក្រុមហ៊ុន Nikon បានបង្ហាញនូវកម្មវិធីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា SnapBridge ជាមួយនឹងលក្ខណៈពិសេសថ្មីៗ ដែលមានគោលបំណងធ្វើឱ្យមានភាពងាយស្រួល សម្រាប់អ្នកថ...

មិនអាចផ្ញើ ឬ ទទួលសារ Text បាននៅលើទូរស័ព្ទ iPhone តើជួសជុលវា ដោយរបៀបណា?

ដោយ: ភារុន 8 AM, Tuesday, 05 Mar, 2019

គ្រប់ទូរស័ព្ទ iPhone ទាំងអស់សុទ្ធតែមានជម្រើសក្នុងការផ្ញើសារដូចជា iMessages និង SMS ។ ប៉ុន្តែពេលខ្លះ ទូរស័ព្ទ iPhone របស់អ្នកអាចជួបបញ្ហា ជាមួយនឹងការ...

មានអ្វីអស្ចារ្យនៅលើទូរសព្ទថ្មី Honor View 20?

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 19 Dec, 2018

ជាមួយនឹងផលិតផលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Huawei និង Samsung ដែលបានបង្ហាញរូបរាងក្នុងនាមជាទូរសព្ទ All-Screen Smartphone ជាមួយនឹងកាមេរ៉ាមុខរាងជារង្វង់ត្...

Tomnerb.Com - YouTube Channel