ចូលចិត្តទំនើប

ក្រុមហ៊ុនផលិតបន្ទះឈីបកាត់ផ្តាច់ការផ្គត់ផ្គង់ទៅកាន់ Huawei

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 May, 2019

ក្រុមហ៊ុន Huawei មានរឿងរ៉ាវជាច្រើនដែលត្រូវព្រួយបារម្ភលើសពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Google ក្នុងការផ្អាកការគាំទ្រប្រព័ន្ធ Android។
ប្រភពចេញពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនផលិតផលបន្ទះឈីបរបស់សហរដ្ឋអាមេរិកជាច្រើន រួមមាន Intel, Qualcomm, Broadcom និង Xilinx បានប្រកាសទៅកាន់បុគ្គលិករបស់ពួកគេថា ក្រុមហ៊ុនរបស់ពួកគេនឹងមិនផ្តល់ការផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន Huawei ទៀតឡើយ រហូតទាល់តែមានការផ្តល់ដំណឹងថ្មី នាពេលអនាគត។

កត្តានេះបណ្តាលឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ជួបប្រទះនូវបញ្ហាប្រឈមដ៏ធំ ដោយសារកង្វះខាតសមាសភាពបច្ចេកវិទ្យាដ៏សំខាន់មួយនេះ។ ប្រភពចេញពីគេហទំព័រ Nikkei ក៏បានអះអាងដែរថា ក្រុមហ៊ុន Infineon របស់ប្រទេសអាល្លឺម៉ង់ បានកាត់ផ្តាច់ការផ្គត់ផ្គង់សមាសភាពដ៏សំខាន់មួយទៅកាន់ក្រុមហ៊ុន Huawei ផងដែរ ទោះបីអ្នកនាំពាក្យមួយរូបបាននិយាយថា ផលិតផលរបស់ពួកគេភាគច្រើនមិនចោទជាបញ្ហាចំពោះបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលបានជំរុញឱ្យក្រុមហ៊ុនជាច្រើនដកថយនោះឡើយ។

ការហាមឃាត់ពាណិជ្ជកម្ម អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរចំពោះក្រុមហ៊ុន Huawei ចំពោះសមត្ថភាពប្រកបអាជីវកម្មរបស់ពួកគេ។ ក្រុមហ៊ុននេះពឹងអាស្រ័យលើបន្ទះឈីបរបស់ក្រុមហ៊ុន Intel ទាំងសម្រាប់ Server របស់ក្រុមហ៊ុន ព្រមទាំងផលិតផលកុំព្យូទ័រ ដូចជា MateBook X Pro ជាដើម។ ចំណែកក្រុមហ៊ុន Broadcom និង Xilinx ផ្គត់ផ្គង់នូវបន្ទះឈីប សម្រាប់អាជីវកម្មប្រព័ន្ធ Network របស់ក្រុមហ៊ុន Huawei។ ហើយខណៈពេលដែលក្រុមហ៊ុន Huawei បង្កើតនូវប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន សម្រាប់ប្រើប្រាស់នៅលើផលិតផលទូរសព្ទជាច្រើនក្តី ប៉ុន្តែក្រុមហ៊ុននេះប្រហែលជានៅតែមានតម្រូវការផលិតផលបន្ទះឈីបមួយចំនួនពីក្រុមហ៊ុន Qualcomm ដដែល។

មកទល់ពេលនេះ ក្រុមហ៊ុនផលិតបន្ទះឈីបទាំងនោះបានបដិសេធមិនផ្តល់ការបញ្ចេញមតិអ្វីទាំងអស់ ចំពោះករណីខាងលើនេះ។
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងត្រៀមខ្លួនសម្រាប់ករណីដូចខាងលើនេះ ដោយបានស្តុកទុកសមាសភាព និងបានផលិតបន្ទះឈីបផ្ទាល់ខ្លួន។ ក្រុមហ៊ុនបានធ្វើការភ្នាល់ថា ទីបញ្ចប់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នឹងមកដល់ក្នុងពេលឆាប់ៗនេះ ដោយសង្ឃឹមថានឹងទាន់ពេលវេលា សម្រាប់ក្រុមហ៊ុនបញ្ជៀសរាល់គ្រោះមហន្តរាយទាំងឡាយ។
យ៉ាងណាក្តី ក្រុមហ៊ុន Huawei អាចនឹងមានការផ្គត់ផ្គង់គ្រប់គ្រាន់ត្រឹមតែរយៈពេល 2-3 ខែប៉ុណ្ណោះ។ បើសិនជាសង្គ្រាមពាណិជ្ជកម្មនេះមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ ឬមិនបានឆ្ពោះទៅរកដំណោះស្រាយណាមួយនៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកទេ ក្រុមហ៊ុន Huawei ប្រហែលជាត្រូវបង្ខំឱ្យស្វែងរកជម្រើសដទៃទៀត ឬបាត់បង់ចំណែកដ៏សំខាន់នៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន។

ប្រទេសចិននឹងមិនពេញចិត្តចំពោះករណីនេះឡើយ ដោយសារ Huawei ជាក្រុមហ៊ុនដ៏ធំ និងរីកចម្រើនមួយរបស់ប្រទេសចិន ហើយការធ្លាក់ចុះផ្នែកអាជីវកម្មរបស់ Huawei អាចនឹងឈានដល់ការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ LG OLED បង្ហាញពីសិល្បៈដេរប៉ាក់ របស់កូរ៉េ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 04 May, 2019

នៅក្នុងកិច្ចសហការជាមួយអង្គការ UNESCO ក្រុមហ៊ុន LG បានជួយពង្រីក ផ្សព្វផ្សាយកេរ្តិ៍ដំណែលនៃប្រពៃណីដ៏យូរលង់មួយរបស់ប្រទេសកូរ៉េ គឺ Chasu។ Chasu គឺជាប្រពៃ...

Crazy Lee ហ្គេម Bruce Lee ស្តេចប្រដាល់ កុងហ៊្វូ

ដោយ: ដាលីស 8 AM, Friday, 08 May, 2015

ជួបគ្នាជាថ្មីម្តងទៀត ជាមួយនិងការណែនាំ Application ហ្គេមវាយតប់ សប្បាយជក់ចិត្ត គួរឱ្យចង់លេងនៅក្នុងទូរស័ព្ទដៃស្មាតហ្វូន និងថេប្លេត Android ដោយលើកនេះ គ...

ទូរសព្ទមានកាមេរ៉ាទំហំ 64 MP បានមកដល់ហើយ

ដោយ: ដួងច័ន្ទ 6 AM, Thursday, 16 May, 2019

ក្រុមហ៊ុន Samsung បានប្រកាសអំពីបច្ចេកវិទ្យា Image Sensor ថ្មីសម្រាប់ប្រើប្រាស់នៅលើទូរសព្ទចល័ត ជាមួយនឹងកម្រិត Resolution ខ្ពស់ជាងអ្វីដែលកំពុងមានវត្ត...

ហេតុផលទាំង 7 បង្ហាញថាការជិះកង់ ប្រសើរជាងការរត់

ដោយ: ដួងច័ន្ទ 6 PM, Thursday, 04 Jan, 2018

មនុស្សជាច្រើនចូលចិត្តហាត់ប្រាណ ដោយការរត់។ វាមិនចាំបាច់ចំណាយច្រើន ល្អសម្រាប់ការបញ្ចុះ ជាតិខ្លាញ់ និងប្រសើរសម្រាប់ការធ្វើរបបអាហារគ្រប់ប្រភេទ។ ប៉ុន្តែ...

Tomnerb.Com - YouTube Channel