ចូលចិត្តទំនើប

Instagram នឹងដំណើរការវីដេអូផ្តេកនៅលើ IGTV

ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 May, 2019

កម្មវិធី Instagram នឹងមិនដំណើរការតែវីដេអូបញ្ឈរ (Vertical Video) មួយមុខទៀតទេ។ នៅថ្ងៃនេះ ក្រុមហ៊ុនបានប្រកាសថា សេវាកម្ម Longform Video Offshoot របស់ Instagram ដែលមានឈ្មោះថា IGTV នាពេលនេះអាចដំណើរការជាមួយវីដេអូផ្តេក (Landscape Video) បានហើយ។
រហូតមកទល់ពេលនេះ Instagram ដំណើរការតែនៅលើវីដេអូបញ្ឈរប៉ុណ្ណោះ ដែលនេះគឺជាមុខងារផ្តោតមួយ ក្នុងអំឡុងពេលដែលកម្មវិធីបានដាក់ដំណើរការកាលពីជិតមួយឆ្នាំមុន។ Instagram បានលើកឡើងថា ការផ្លាស់ប្តូរនេះកើតឡើង ដោយសារការផ្តល់មតិយោបល់ពីផលិតករ និងដោយសារតែអ្នកទស្សនាមួយចំនួន បានរកឃើញវីដេអូផ្តេកជាច្រើននៅលើ IGTV រួចស្រេចហើយ ប៉ុន្តែពួកគេមិនបានបង្វិលទូរសព្ទរបស់ពួកគេដើម្បីទស្សនាវីដេអូទាំងនោះក្នុងទម្រង់ Fullscreen បាន។

ក្រុមហ៊ុននេះបានរៀបរាប់នៅក្នុង Blog Post ថា ក្រុមហ៊ុនបានយល់ឃើញថានេះគឺជាការវិវត្តថ្មីមួយចេញពីកន្លែងចាប់ផ្តើមរបស់ IGTV។ ក្រុមហ៊ុនជឿជាក់ថា វាគឺជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវមួយ សម្រាប់អ្នកទស្សនា និងផលិតករ។ នៅក្នុងវិធីសាស្រ្តជាច្រើន ការបើកដំណើរការ IGTV ទៅកាន់ទម្រង់ជាច្រើនលើសពីវីដេអូបញ្ឈរមានលក្ខណៈស្រដៀងគ្នាទៅនឹងពេលដែលយើងបើកដំណើរការកម្មវិធី Instagram ទៅក្នុងទម្រង់លើសពីរូបថតរាងការ៉េបួនជ្រុងកាលពីឆ្នាំ 2015 ដែរ។ វាបានអនុញ្ញាតឱ្យការច្នៃប្រឌិតថ្មីរីកដុះដាលកាន់តែខ្លាំង និងការភ្ជាប់ទំនាក់ទំនងកាន់តែទូលំទូលាយ ហើយក្រុមហ៊ុនជឿជាក់ថា វានឹងកើតឡើងម្តងទៀតជាមួយនឹងមុខងារថ្មីរបស់ IGTV នេះ។

កម្មវិធី IGTV បានប្រឹងប្រែងក្នុងការទាក់ទាញចំណាប់អារម្មណ៍នៅក្នុងវប្បធម៌នៃការសន្ទនា ជាពិសេសបើធៀបជាមួយកម្មវិធី TikTok ដែលជាកម្មវិធីកំពុងពេញនិយមនៅក្នុងពិភព Meme ការពិភាក្សានានា និងការស្តាប់តន្រ្តីជាដើម។
សារព័ត៌មាន The Hollywood Reporter បានរាយការណ៍ថា កាលពីដើមឆ្នាំនេះ ផលិតករជាច្រើនមិនមានចំណាប់អារម្មណ៍ចំពោះ IGTV ទេ ហើយគេហទំព័រ The Verge បានចំណាយពេលនៅក្នុងខែមីនា ជាមួយផលិតករមួយចំនួន ដែលកំពុងធ្វើការជាមួយនឹងក្រុមអ្នកគ្រប់គ្រងរបស់ Instagram ដើម្បីផលិតមាតិកា IGTV របស់ពួកគេ។ ផលិតករទាំងនោះប្រើប្រាស់ App យ៉ាងរីករាយ ប៉ុន្តែពួកគេក៏បានកត់សម្គាល់ផងដែរថា ពួកគេមិនទាន់អាចដំណើរការមាតិការបស់ពួកគេបាននៅឡើយទេ។ ផ្ទុយពី YouTube កម្មវិធី Instagram មិនមានសេវាកម្មដាក់ផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបង់លុយទៅដល់ផលិតករទេ ហើយម៉ាកសញ្ញាផលិតផលជាច្រើនមិនទាន់បានចាប់ផ្តើមបង់លុយទៅឱ្យផលិតករទាំងនោះ ដើម្បីបង្កើត មាតិកា Longform IGTV នៅឡើយដែរ។

ចំណុចពិបាកក្នុងការផ្សព្វផ្សាយនៅលើ IGTV គឺស្ថិតនៅត្រូវប្រសិទ្ធភាពនៃវីដេអូបញ្ឈរ។ សម្រាប់ផលិតករ ដែលធ្វើការផ្សព្វផ្សាយជំហានដំបូងនៅលើ YouTube កំពុងផ្លាស់ប្តូរមកកាន់ IGTV ដែលមានន័យថាពួកគរត្រូវបង្កើតការកាត់ដាច់ដោយឡែកនៃមាតិកាវីដេអូ ឬការថតវីដេអូរបស់ពួកគេ នៅក្នុងវិធីសាស្រ្តខុសពីមុន ដើម្បីធ្វើឱ្យវីដេអូបង្ហាញឡើងយ៉ាងសមស្រប។ នេះជាការងារបន្ថែម ដែលទទួលបានកំរៃតិចតួច។ ចំនួននៃការទស្សនាមានកម្រិតទាបជាងអ្វីដែលផលិតករចង់បាន ប៉ុន្តែពួកគេបានបញ្ជាក់ថា នៅពេលដែល Instagram អនុញ្ញាតឱ្យពួកគេចាប់ផ្តើមចែករំលែកវីដេអូ IGTV របស់ពួកគេទៅក្នុង Feed បានកាលពីដើមឆ្នាំនេះ ចំនួននៃការទស្សនារបស់ពួកគេបានកើនឡើង។
ថ្វីត្បិត Instagram បានបោះបង់ចោលផ្នែកសំខាន់ៗនៃម៉ាកសញ្ញា IGTV ដោយធ្វើការពលីលើវីដេអូបញ្ឈរ ប៉ុន្តែកម្មវិធីនេះប្រហែលជាអាចលើកទឹកចិត្តឱ្យផលិតករ Cross-Post មាតិកាវីដេអូរបស់ពួកគេនៅលើ Platform ខុសៗគ្នា ដែលអាចឈានដល់បង្កើនការផ្តល់ជូនពី IGTV៕

អត្ថបទអ្នកចង់អាន

វិធីការពារព័ត៌មាននៅលើ YouTube

ដោយ: ដួងច័ន្ទ 8 AM, Thursday, 25 Apr, 2019

YouTube បានក្លាយជាកម្មវិធីដ៏ពេញនិយមមួយ និងជាផ្នែកដ៏ពិសេសមួយនៃពិភព Online ប៉ុន្តែវាក៏ជាទីកន្លែងដែលព័ត៌មានសម្ងាត់របស់អ្នកជួបប្រទះនឹងបញ្ហាដែរ។ ទម្លាប់...

ទូរសព្ទចិនឈរលំដាប់ទី 3 នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 20 Feb, 2019

ទិន្នន័យចុងក្រោយបង្អស់ទទួលបានពីអ្នកវិភាគទីផ្សារ Canalys បានបង្ហាញពីទំនោរតួលេខមួយ ដែលមនុស្សភាគច្រើនអាចនឹងប៉ាន់ប្រមាណដឹងតាំងពីឆ្នាំ 2018 មកម្ល៉េះ។ តួ...

ជំនាន់ក្រោយនៃកាស VR នឹងអភិវឌ្ឍន៍កាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 10 AM, Monday, 23 Jul, 2018

ក្រុមហ៊ុន VirtualLink ជាក្រុមហ៊ុនសម្ព័ន្ធនៃក្រុមហ៊ុនជាច្រើនរួមមាន AMD, NVIDIA, Oculus, Valve និង Microsoft។ ក្រុមហ៊ុនសម្ព័ន្ធធំមួយនេះ ទើបនឹងធ្វើក...

ក្រុមហ៊ុន LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្អស់លើពិភពលោកព្រឹត្តិការណ៍ IFA

ដោយ: ទំនើប 8 AM, Thursday, 06 Sep, 2018

ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅល...

Tomnerb.Com - YouTube Channel