ចូលចិត្តទំនើប

វីវរហើយ! Instagram ជួបបញ្ហា ធ្វើឱ្យ Follower មានការធ្លាក់ចុះរាប់លាន

ដោយ: ភារុន 9 AM, Tuesday, 19 Feb, 2019

នាពេលបច្ចុប្បន្ននេះ Instagram កំពុងស៊ើបអង្កេតបញ្ហាមួយ ដែលបណ្តាលឱ្យគណនីដ៏ពេញនិយម ទំនងជាបាត់បង់ Follower រាប់លាន។ យោងទៅតាម សេចក្តីរាយការណ៍របស់ Instagram ដែលបានសរសេរនៅក្នុង Twitter កាលពីព្រឹកថ្ងៃទី 13 ខែកុម្ភៈ ថា «យើងបានដឹងអំពីបញ្ហា ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរតួលេខនៃចំនួន Follower សម្រាប់គណនីប្រើប្រាស់មួយចំនួននាពេលឥឡូវនេះហើយ ដូច្នេះយើងក៏កំពុងដោះស្រាយបញ្ហានេះ ឱ្យបានលឿនបំផុតតាម ដែលអាចធ្វើទៅបាន»។

អ្នកបង្កើត YouTube ដ៏ពេញនិយមរួមមាន លោក James Charles និងលោក Zach Clayton ដែលម្នាក់ៗមាន Followerរាប់លាននៅក្នុងគណនី Instagram របស់ពួកគេ ក៏បានចាប់ផ្តើមធ្វើបទបង្ហាញអំពីបញ្ហានេះ កាលពីយប់ថ្ងៃទី 12 ខែកុម្ភៈកន្លងទៅនេះផងដែរ។ លើសពីនេះគណនី Instagram ដ៏មានប្រជាប្រិយផ្សេងៗទៀត ដែលជាតារាចម្រៀងដ៏ល្បី ដូចជា Ariana Grande និង Selena Gomez…ជាដើម ក៏បានរកឃើញថាមានការបាត់បង់ Follower រាប់លានផងដែរ។

សេចក្តីរាយការណ៍ដែលចេញពីក្រុមហ៊ុន Fast Company Original បានធ្វើការស្នើរថា « Instagram បានចាត់វិធានការ ដើម្បីដកចេញរាប់លានគណនី ដែលក្រុមហ៊ុនជឿជាក់ថា មិនមានភាពត្រឹមត្រូវ» ប៉ុន្តែយើងក៏មិនភាពច្បាស់លាស់ដែរ ប្រសិនបើនេះគឺជាករណី ដែលក្រុមហ៊ុនតាមដានទៅលើ Tweet របស់ Instagram ជាប់ទាក់ទងនឹងបញ្ហានេះ។ ម្យ៉ាងទៀត ក្រុមហ៊ុនជាច្រើន រួមទាំង Instagram ក៏បានធ្វើការ បំផ្លិចបំផ្លាញដោយចៃដន្យទៅលើ មូលដ្ឋានរបស់អ្នកប្រើប្រាស់ ដើម្បីដកចេញនូវ សារឥតបានការ ឬគណនីអសកម្ម។ បន្ថែមលើនេះ ក្រុមហ៊ុននេះក៏បានប្រកាសថា នៅក្នុងខែវិច្ឆិកា ដែលវាត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយចំនួនគណនី ដែលមិនត្រឹមត្រូវនៅលើ Platform។

ការបង្ហោះនៅក្នុង ប្លុកមួយ ពីខែវិច្ឆិកាឆ្នាំមុននេះ បានសរសេថា «យើងនឹងចាប់ផ្តើមដកចេញនូវ Like, Follow, និង Comment អសកម្ម ពីគណនីដែលប្រើប្រាស់កម្មវិធីភាគីទី 3 ដែលបានធ្វើការ Boost ដើម្បីធ្វើឱ្យកាន់តែមានប្រជាប្រិយភាពឡើង នៅលើគណនីរបស់ពួកគេ។ យើងក៏បានបង្កើតឧបករណ៍ ដែលអាចដឹងពីបច្ចេកទេសទាំងនេះ ដើម្បីជួយកំណត់គណនី ដែលប្រើប្រាស់សេវាកម្ម ព្រមទាំងដកចេញនូវ សកម្មភាព អសកម្មទាំងឡាយណា ដែលមាននៅលើគណនីទាំងនោះផងដែរ»។

អត្ថបទអ្នកចង់អាន

Apple មានគម្រោងសម្រាប់ iPad Mini និង AirPower នៅឆ្នាំក្រោយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 27 Oct, 2018

ព្រឹត្តិការណ៍សម្រាប់រដូវរងាររបស់ក្រុមហ៊ុន Apple នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសេចក្តីរាយការណ៍មួយរបស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF Inter...

Dell ប្រកាសពី XPS 13 ជួសជុលថ្មី ដែលអ្នកគួរតែដឹង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយ គឺ Dell បានប្រកាសពី Version ថ្មីនៃម៉ូដែល Laptop XPS 13 ដែលក្រុមហ៊ុនបានអះអាងថា បានធ្វើការពង្រឹងគ្រប់...

Hauwei P9 និង P9 Plus ប្រើកាមេរ៉ាភ្លោះរបស់ Leica បានប្រកាសជាផ្លូវការហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 07 Apr, 2016

ក្រោយពីមានការបែកធ្លាយនូវរូបភាពកាមេរ៉ាភ្លោះ និងរូបរាងទូរស័ព្ទដៃដ៏ទំនើបចុងក្រោយរបស់ HAUWEI កន្លងមក ឥលូវនេះវាត្រូវបានប្រកាសជាផ្លូវការហើយ កាលពីយប់មិញ ន...

ក្រុមហ៊ុន Ford ទទួលជោគជ័យ ដ៏អស្ចារ្យ ជាមួយជំហានដំបូងនៃការដាក់លក់ Focus RS

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

ក្រុមហ៊ុនផលិតរថយន្ត មានចំនួនលក់ជាមធ្យម ច្រើនជាង ៥០០គ្រឿង ជារៀងរាល់ខែ ចាប់តាំងពីដាក់ ចេញលក់ដំបូង។ ចំនួននៃការលក់ប្រចាំឆ្នាំ នៅក្នុងខែកុម្ភៈ របស់ក្រុម...

Tomnerb.Com - YouTube Channel