ចូលចិត្តទំនើប

ដំណឹងល្អ! ឥឡូវនេះ Instagram កំពុងប្រើ AI ដើម្បីពិពណ៌នារូបថតសម្រាប់អ្នកប្រើប្រាស់ពិការភ្នែក

ដោយ: ភារុន 9 AM, Monday, 31 Dec, 2018

កាលពីថ្ងៃទី 27 ខែវិចិ្ឆកា កន្លងទៅនេះ ក្រុមហ៊ុន Instagram បានប្រកាសអំពី លក្ខណៈពិសេសថ្មីមួយ ដែលនឹងធ្វើឱ្យអ្នកពិការភ្នែកមានភាពងាយស្រួល ក្នុងការចូលរួមលេងកម្សាន្តនៅក្នុងបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមមួយនេះ។ លក្ខណៈពិសេសនេះ នឹងអនុញ្ញាតឱ្យមានកម្មវិធីអានពិពណ៌នា នូវរូបថតដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់ប្រព័ន្ធ AI ឬ អានពិពណ៌នាដោយខ្លួនឯងផ្ទាល់ នូវអ្វីដែលបានបន្ថែមនៅក្នុង Instagram។
លក្ខណៈពិសេសនេះត្រូវបានគេស្គាល់ថាជា «Alt text» ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើបណ្តាញ អ៊ីនធឺណែត ជាយូរណាស់មកហើយ ឥឡូវនេះក្រុមហ៊ុន Instagram ក៏កំពុងបញ្ចូលវានៅក្នុងប្រព័ន្ធរបស់ខ្លួនផងដែរ។ ដូច្នេះអ្នកលេងបណ្តាញសង្គមមួយនេះ នឹងអាចបញ្ចូលការពិពណ៌នារូបថតផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈកម្មវិធី Screen Reader ដែលជា Software អាចពិពណ៌នាសមាសភាពដែលបានបង្ហាញនៅលើអេក្រង់ ដូច្នេះអ្នកអាចឮសម្លេងខ្លាំងៗ នៅពេល កម្មវិធីពិពណ៌នា អំពីការស្វែងរក Feed, Page, ឬ Profile ជាដើម។

ប្រសិនបើអ្នកមិនបានបញ្ចូលការពណ៌នារូបថតផ្ទាល់ខ្លួនរបស់អ្នកនោះ Instagram នឹងកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ នូវអ្វីដែលមាននៅក្នុងរូបថត ដោយប្រើបច្ចេកវិទ្យាសម្គាល់វត្ថុ បន្ទាប់មកធ្វើការអានពណ៌នា ដោយស្វ័យប្រវត្តិនៃរូបថតមួយនេះ ឱ្យខ្លាំងៗ នៅពេលអ្នកបាន Scroll លើរូបថត ។ ការពណ៌នា របស់ «Alt text» នឹងមិនត្រូវបានរកឃើញទេ លុះត្រាអ្នកប្រើប្រាស់ ចូលទៅកាន់ “Advanced setting” របស់រូបថត ហើយធ្វើការបញ្ចូល។
នេះគឺជាលើកដំបូងសម្រាប់ Instagram ដែលក្រុមហ៊ុន Facebook បានប្រើប្រាស់ប្រព័ន្ធ AI ដើម្បីពិពណ៌នារូបថត សម្រាប់ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលពិការភ្នែកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វីឌីអូខាងក្រោមនេះ បានផ្តល់ការបង្ហាញនូវលក្ខណៈពិសេសនេះ ដែលជាគំនិតដ៏ល្អ សម្រាប់អ្នកពិការភ្នែក អាចយល់ដឹងនៅអ្វីៗផ្សេងៗទៀតនៅលើពិភពលោក ឱ្យកាន់តែច្រើនឡើងៗ។ ដោយសារលក្ខណៈពិសេសថ្មីនេះ មានធ្វើការពណ៌នារូបថតនៅលើ Instagram ដែលផ្តល់ភាពងាយស្រួល និងមានប្រយោជន៍ជាច្រើន ដល់អ្នកពិការភ្នែក នឹងអាចស្តាប់ឮនូវអ្វីដែលគេបានរៀបរាប់អំពីរូបភាពទាំងអស់នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram។

អត្ថបទអ្នកចង់អាន

ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

ដោយ: ទំនើប 8 PM, Thursday, 04 Jan, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ UHD 4K (32UK950) ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទ...

ម៉ាសភ្នែក សម្រាប់អ្នកគេងពេលថ្ងៃ

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ម៉ាសភ្នែក ពាក់សម្រាប់ពេលគេង ត្រូវបានបង្កើតឡើង សម្រាប់អ្នកដែលគេងក្រោមពន្លឺ។ វាមានឈ្មោះថា Manta Sleeping Mask។ វាមានសមត្ថភាពបិទបាំងពន្លឺបាន 100% ជាមួ...

Gadget ឡូយៗ ដែលអ្នកពិតជាចង់បាន

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 13 Sep, 2017

ទំនើប សូមណែនាំ Gadget ប្លែក តែមានអត្ថប្រយោជន៍ហួសពីការគិត ដែលអ្នកពិតជាចង់បានមួយ មកប្រើប្រាស់។ SleepPhones វាធ្វើឱ្យការទទួលទានដំណេករបស់អ្នក កាន់តែង...

Gadget ឡូយៗ ទាំង 9 ប្រភេទសម្រាប់សុភាពនារី

ដោយ: ដួងច័ន្ទ 8 PM, Monday, 05 Jun, 2017

ពាក្យសម្តីមួយឃ្លាបាននិយាយ នារីដែលសប្បាយរីករាយ គឺជានារីដែលស្រស់ស្អាតបំផុត។ មនុស្ស ជាច្រើនបានប្រកែកគ្នាថា ឧបករណ៍អេឡិចត្រូនិច ឬ Gadget ជាមួយនឹងស្រ្តីភ...

Tomnerb.Com - YouTube Channel