ចូលចិត្តទំនើប

Instagram បន្ថែមមុខងារសារជាសម្លេង

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 26 Dec, 2018

នាពេលនេះអ្នកនឹងមិនចាំបាច់ដំណើរការ Live Conversation ទេ បើសិនជាអ្នកចង់បានការសន្ទនាជាសម្លេងនៅលើកម្មវិធី Instagram។ ថ្ងៃនេះបណ្តាញទំនាក់ទំនងសង្គមមួយនេះ បានដាក់ដំណើរការមុខងារផ្ញើសារជាសម្លេងបែប Walkie-Talkie ដែលមានបំពាក់នៅក្នុង Direct Messages។

បើសិនជាអ្នកចង់ធ្វើការសន្ទនាដោយប្រើប្រាស់សម្លេង អ្នកគ្រាន់តែត្រូវការចុចឱ្យជាប់លើប៊ូតុងសញ្ញាក្បាលមេក្រូ ដើម្បីថតសម្លេងសម្រាប់ការសន្ទនា ដែលអ្នកទទួលសាររបស់អ្នក អាចជាបុគ្គលម្នាក់ៗ ឬក្នុងក្រុម អាចចាក់សារជាសម្លេងនោះបានគ្រប់ពេលរបស់ពួកគេផ្ទាល់។ អ្នកអាចធ្វើការផ្ញើសារដ៏រំជួលចិត្ត បើសិនជាការសរសេរសារជាអក្សរ ទំនងដូចជាមិនសូវមានលក្ខណៈបុគ្គល ឬអ្នកអាចធ្វើការឆ្លើយតបបានភ្លាមៗ នៅពេលដែលដៃទាំងពីររបស់អ្នកមិនទំនេរ។

មុខងារថ្មីនេះនឹងត្រូវដាក់ឱ្យដំណើរការជាសកល ទាំងនៅលើប្រព័ន្ធ Android និង iOS។

មុខងារផ្ញើសារជាសម្លេង ប្រាកដណាស់ថាមិនមែនជាមុខងារថ្មីសម្រាប់ក្រុមហ៊ុន Facebook ទេ ដោយហេតុថាកម្មវិធី Messenger បានដំណើរការមុខងារនេះតាំងពីឆ្នាំ 2013 មកម្ល៉េះ។

ការដាក់ដំណើរការមុខងារបន្ថែមថ្មីនេះ ជាកត្តាបង្ហាញថាមនុស្សជាច្រើននាពេលបច្ចុប្បន្នកំពុងប្រើប្រាស់កម្មវិធី Instagram ក្នុងនាមជាកម្មវិធី Chat ចម្បងមួយរបស់ពួកគេ ហើយនេះក៏បង្ហាញថាអ្នកប្រើប្រាស់ទាំងនោះមានតម្រូវការមុខងារផ្ញើសារដូចគ្នា ដែលអ្នករំពឹងថានឹងទទួលបានពី App ដទៃទៀត។

ដូចដែលគេហទំព័រ TechCrunch បានពន្យល់ វាក៏អាចជាចំណុចសំខាន់ សម្រាប់អ្នកប្រើប្រាស់ ដែលប្រើប្រាស់ភាសា ដែលពិបាកក្នុងការវាយជាអត្ថបទ ឬភាសាដែលមិនត្រូវបានប្រើប្រាស់ជាទូទៅ និងមិនសមស្របនៅក្នុងពិភពឌីជីថល៕

អត្ថបទអ្នកចង់អាន

តាក់ស៊ីលើអាកាស នឹងចាប់ផ្តើមហោះហើរ ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Saturday, 21 Oct, 2017

ក្រុមហ៊ុន Airbus បាននិយាយថាក្រុមហ៊ុន នៅរក្សាដំណើរក្នុងការអនុវត្តការហោះហើរ លើកដំបូងរបស់ Flying Taxi នៅដំណាច់ឆ្នាំក្រោយនេះ។ក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួ...

Gadget សម្រាប់អ្នកស្រឡាញ់ សៀវភៅ

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

តើអ្នកជាមនុស្សស្រឡាញ់ ងុបងល់នឹងសៀវភៅឬទេ? បើមែន ជឿជាក់ថាគ្រប់សកម្មភាពរបស់អ្នក តែងមានសៀវភៅជាប់នឹងខ្លួន។ ដូច្នេះ ទំនើប សូមបង្ហាញពី Gadget ប្លែកៗ តែមាន...

កាសត្រចៀក ដែលយកកុំព្យូទ័រ មកដាក់ក្នុងត្រចៀក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

សព្វថ្ងៃនេះកាស ត្រចៀកគ្មានខ្សែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការស្តាប់សម្លេងគ្រប់កម្រិត ឧទាហរណ៍ដូចជា AirPods របស់ក្រុមហ៊ុន Apple បានបំពេញតួនាទីដ៏ធំធេង ...

LG GWatch នឹងមាន Version ដាក់ស៊ីមកាត 3G?

ដោយ: ដាលីស 2 PM, Monday, 13 Apr, 2015

បន្ទាប់ពីខាង LG បានព្រលែងរូបភាពបង្អួត និង Specification ចេញមកខ្លះហើយនោះ សម្រាប់នាឡិកា LG GWatch មើលទៅហាក់ដូចជាទទួលបានការស្វាគមន៍ពីបណ្តាអ្នកប្រើប្រា...

Tomnerb.Com - YouTube Channel