ចូលចិត្តទំនើប

Instagram កំពុងអភិវឌ្ឍន៍មុខងារ Shopping App

ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Sep, 2018

កម្មវិធីបណ្តាញសង្គម Instagram បាននឹងកំពុងដាក់ដំណើរការមុខងារជាច្រើនទាក់ទងនឹងការដើរទិញទំនិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យយើងអាចសន្មត់កាន់តែច្បាស់អំពីអនាគតនៃប្រព័ន្ធ E-Commerce នៅក្នុងកម្មវិធីដ៏ពេញនិយមនេះ។

យោងតាមការចេញផ្សាយរបស់គេហទំព័រ The Verge បានបង្ហាញថាក្រុមហ៊ុនសម្ព័ន្ធជាមួយ Facebook មួយនេះបាននឹងកំពុងតំឡើងកម្មវិធីទិញទំនិញដាច់ដោយឡែក ដែលអាចនឹងមានឈ្មោះថា IG Shopping។

វាទំនងជាកម្មវិធី App ដែលនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវវិធីសាស្រ្តសម្រាប់ Browse និងទិញទំនិញពីអាជីវកម្មនានាដែលអ្នកប្រើប្រាស់បាន Follow នៅក្នុង App នោះដោយផ្ទាល់។

កម្មវិធីនេះមិនទាន់កំណត់ថ្ងៃដាក់ឱ្យដំណើរការនៅឡើយទេ ហើយវាទំនងជាកំពុងស្ថិតនៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍន៍ដំបូងនៅឡើយទេ។ ខណៈដែលនេះមានន័យថាយើងនឹងមិនទាន់មានឱកាសបានឃើញពីកម្មវិធីថ្មីនេះក្តី ប៉ុន្តែប្រភពនៃការផ្សព្វផ្សាយបានបរិយាយថា Instagram កំពុងស្ថិតក្នុងទីតាំងដ៏ល្អមួយដើម្បីពង្រីកទីផ្សារកាន់តែទូលំទូលាយនៅក្នុងវិស័យ E-Commerce។

វាមានហេតុផលគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន ក្នុងបញ្ចេញបទពិសោធន៍នៃការទិញទំនិញ ដែលអាចប្រកួតប្រជែងនៅក្នុងវិស័យ E-Commerce ដូចជា Shopify ដោយសារក្រុមហ៊ុនបានសម្លឹងឃើញអាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មដែលមានអតិថិជនជាយុវវ័យ កំពុងតែប្រើប្រាស់គណនេយ្យ Instagram ស្រាប់។
នៅដើមឆ្នាំនេះ Instagram បានបញ្ចេញកម្មវិធីមួយសម្រាប់ជាឧបករណ៍ទិញទំនិញនៅក្នុង 8 ប្រទេស អនុញ្ញាតឱ្យអ្នកលក់អាចបង្ហាញតម្លៃផលិតផលរបស់ពួកគេនៅលើ post។ កាលពីរយៈពេលប៉ុន្មានខែក្រោយមក វាបានផ្តល់ឱកាសឱ្យក្រុមហ៊ុនអ្នកលក់ទាំងនោះមានលទ្ធភាពបន្ថែមការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដែលអនុញ្ញាតឱ្យ Follower របស់ពួកគេអាចធ្វើការកក់ភោជនីយដ្ឋាន ឬហាងសាឡន នៅក្នុងកម្មវិធីនោះផ្ទាល់។

កាលពីខែមិថុនា Instagram អនុញ្ញាតឱ្យម៉ាកសញ្ញាផលិតផលមួយចំនួនអាចដាក់លក់ផលិតផលនៅលើមុខងារ Stories បាន។ Instagram ក៏បានធ្វើការសាកល្បងលើ App ដាច់ដោយឡែកផ្សេងទៀតដែរ ដូច្នេះក្រុមហ៊ុននឹងផ្តល់នូវភាពភ្ញាក់ផ្អើលនៅពេលក្រុមហ៊ុនបញ្ចេញកម្មវិធី App សម្រាប់ទិញទំនិញ។

អត្ថបទអ្នកចង់អាន

អេក្រង់ឆ្លាតវៃ Google Assistant របស់ LG ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 11 AM, Friday, 14 Dec, 2018

ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន Google នាពេលបច្ចុប្បន្ន បានប្រកាសអំពីផលិតផលអេក្រង់ឆ្លាតវៃថ្មី នៅក្នុងព្រឹត្តិកា...

មកដឹង របៀបជួសជុលទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមិនអាច ដោនឡូត App

ដោយ: ភារុន 8 AM, Thursday, 31 Jan, 2019

យើងម្នាក់ៗ ស្រឡាញ់ទូរស័ព្ទ ដោយសារតែវាអស្ចារ្យ ប្រសិនបើនិយាយអំពីការប្រើប្រាស់ វាផ្សារភ្ជាប់ទៅនឹង ការរស់នៅក្នុងសង្គម ការទំនាក់ទំនង និងការងារជាដើម នាស...

Samsung បេ្តជា្ញចំណាយរាប់ពាន់លានដុល្លារសម្រាប់បច្ចេកវិទ្យាថ្មីៗ

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

ដោយសារភាពជោគជ័យនៃផលិតផលទូរសព្ទ Smartphone ទូរទស្សន៍ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ជាពិសេសផលិតផលបន្ទះឈីប ធ្វើឱ្យក្រុមហ៊ុន Samsung នាពេលនេះកំពុងអង្...

កុំព្យូទ័រយួរដៃ តម្លៃទាប

ដោយ: ដួងច័ន្ទ 11 PM, Sunday, 29 Oct, 2017

  មិនមែនគ្រប់កុំព្យូទ័រយួរដៃ គុណភាពខ្ពស់ទាំងអស់ សុទ្ធតែមានតម្លៃខ្ពស់ទេ។ Laptop មួយចំនួនអាចមានតម្លៃទាបជាង 500$។ នៅលើគេហទំព័រទំនើប អ្នកអាចស្វែងរកបានក...

Tomnerb.Com - YouTube Channel