ចូលចិត្តទំនើប

Instagram កំពុងធ្វើតេស្តមុខងារថ្មី

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018

កម្មវិធីបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយម Instagram កំពុងធ្វើតេស្តមុខងារថ្មី ដែលជួយជំរុញមុខងាររូបថតកាន់តែងាយស្រួល និងទំនើប ដោយគ្រាន់តែចុចនៅលើ Post ដូចដែលអ្នកធ្វើនៅលើ Stories។ នេះជាព័ត៌មានដែល ទំនើប ទទួលបានពីគេហទំព័រ TechCrunch។

មុខងារថ្មី នៃការចុចនៅលើ Post និមួយៗ មានន័យថាអ្នកនឹងលុបបំបាត់ចោលបទពិសោធន៍នៃការអូសចុះអូសឡើងដ៏គួរឱ្យធុញទ្រាន់ ខណៈដែលអ្នកអាចទស្សនាផ្ទាំង Post ទាំងអស់នៃ Post និមួយៗ ដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។

បច្ចុប្បន្ននេះ ការធ្វើតេស្តសាកល្បងនេះត្រូវបានអនុវត្តតែនៅក្នុង Explore Tab ប៉ុណ្ណោះ ហើយវាក៏មិនមានគម្រោងនឹងត្រូវអនុវត្តនៅលើ Feed ដើមនៅឡើយទេ។ យើងក៏មិនទាន់ដឹងដែរថា ការសាកល្បងនេះនឹងត្រូវអនុវត្តទូលំទូលាយទំហំប៉ុណ្ណាដែរ។
អ្នកលេងកម្មវិធី Instagram ម្នាក់មានឈ្មោះថា Supreteek Bose បានចាប់យករូបភាព Screenshot នៃមុខងារថ្មីនេះ ដែលអាចជាវិធីសាស្រ្តកាន់តែលឿនក្នុងការពិនិត្យ និងលេងកំសាន្ត នៅលើ Explore Post។

កត្តានេះអនុញ្ញាតបញ្ជាក់ថា Explore Tab ជាទូទៅជាកន្លែងសម្រាប់បង្ហាញអំពី Post នានា ដែលសម្រាប់តែបង្ហាញព័ត៌មាននានាដែលទាក់ទងនឹងអ្នក។ វាទំនងជាកន្លែងដែលអ្នកអាចចុច ឆ្លងកាត់លើ Post នានានៅលើ Instagram ពីមិត្តភក្តិមួយទៅមិត្តភក្តិមួយទៀត។

អ្នកត្រូវប្រាកដថាអ្នកចុចដោយប្រុងប្រយ័ត្ន ដូច្នេះអ្នកនឹងមិនចាំាបាច់ចុចដល់ទៅពីរដង និងមិនចុច Like ដោយចៃដន្យលើ Post ណាមួយ ដែលបណ្តាលឱ្យមានទំនាក់ទំនងមិនល្អជាមួយមិត្តភក្តិនៅក្នុងបណ្តាញទំនាក់ទំនងសង្គម៕

អត្ថបទអ្នកចង់អាន

Twitter ហាមឃាត់ការប្រើភាសាមិនច្បាស់លាស់ នៅលើបណ្តាញសង្គមរបស់ខ្លួន

ដោយ: ភារុន 8 AM, Saturday, 19 Jan, 2019

នាពេលថ្មីៗនេះ ប្រព័ន្ធបណ្តាញសង្គម Twitter បានធ្វើការ Update នូវគោលការណ៍របស់ខ្លួនមួយ នោះគឺការហាមឃាត់នូវការប្រើភាសាមិនច្បាស់លាស់នៅលើបណ្តាញសង្គម ដោយស្...

Oppo បញ្ចេញទូរសព្ទកាមេរ៉ាបី ម៉ូដែល R17 Pro

ដោយ: ដួងច័ន្ទ 11 AM, Friday, 14 Dec, 2018

ក្រុមហ៊ុនផលិតទូរសព្ទ Smartphone របស់ប្រទេសចិន Oppo បានប្រកាសថាក្រុមហ៊ុននឹងធ្វើការបញ្ចេញលក់ទូរសព្ទលំដាប់ខ្ពស់ ម៉ូដែល R10 Pro នៅក្នុងប្រទេសឥណ្ឌានៅដើម...

Gadget សម្រាប់អ្នកស្រឡាញ់ សៀវភៅ

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

តើអ្នកជាមនុស្សស្រឡាញ់ ងុបងល់នឹងសៀវភៅឬទេ? បើមែន ជឿជាក់ថាគ្រប់សកម្មភាពរបស់អ្នក តែងមានសៀវភៅជាប់នឹងខ្លួន។ ដូច្នេះ ទំនើប សូមបង្ហាញពី Gadget ប្លែកៗ តែមាន...

Oppo Find X ផលិតជាប្រភេទ Lamborghini

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Oppo បានបង្អួតទូរសព្ទម៉ូដែលថ្មីបង្អស់គឺ Oppo Find X ដែលជាទូរសព្ទ Smartphone ជំនាន់ថ្មី ជាមួយនឹង ប្រព័ន្ធកាមេរ៉ាលេចត្រឡែត...

Tomnerb.Com - YouTube Channel