ចូលចិត្តទំនើប

Instagram កំពុងធ្វើការនៅលើកម្មវិធីរឿងរ៉ាវរបស់សាលា

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Instagram ហាក់ដូចជាកំពុងធ្វើការលើកម្មវិធីមួយដែលទាក់ទងទៅនឹងរឿងរ៉ាវដែលកើតមានជាមូលដ្ឋាននៅក្នុងសាលារៀន នោះគឺការបង្ហាញមាតិកាពីរូបរាងរបស់សិស្សនៅក្នុងសាលាជាក់លាក់មួយ ហើយនឹងត្រូវបានរាយការណ៍តាមរយះ TechCrunch ។ កូដសំរាប់កម្មវិធីរឿងរ៉ាវរបស់សាលា ត្រូវបានប្រទះឃើញជាលើកដំបូងដោយអ្នកស្រី Jane Manchun Wong ដែលវាបានបង្ហាញពីលក្ខណៈពិសេសមួយចំនួនអំពីរឿងរ៉ាវរបស់សាលារៀន។ ប៉ុន្តែមានតែមនុស្សនៅក្នុងសហគមន៍នៃសាលារៀននោះទេ ដែលអាចចូលរួមនិងមើលរឿងរ៉ាវរបស់សាលាបាន។ ដូចគ្នានេះដែរកម្មវិធីរឿងរ៉ាវរបស់សាលានឹងត្រូវបានសម្របសម្រួល និង ត្រួតពិនិត្យដោយផ្ទាល់ ដើម្បីធានាថារឿងរ៉ាងរបស់សាសាមានសុវត្ថិភាព ។ ប៉ុន្តែក្រុមហ៊ុន Instagram បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ។
គំនិតនៃកម្មវិធីរឿងរ៉ាវរបស់សាលារៀនដ៏ជាក់លាក់នេះ ត្រូវបានបង្កើតចេញពីគំនិតផ្តួចផ្តើមតាមរយះសាលារៀនផ្សេងៗ ដែលបានធ្វើការសាកល្បងនៅលើ Instagram ។ នៅរដូវក្តៅនេះក្រុមហ៊ុន Instagram ក៏បានធ្វើតេស្តទៅលើក្រុមពិសេស ដែលសំដៅទៅលើប្រវត្តិរូបរបស់សិស្សនិស្សិតដែលបានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យមួយ។

អ្នកប្រើប្រាស់ដែលត្រូវបានអញ្ជើញឱ្យចូលទៅក្រុមរបស់សាលារៀននោះ នឹងអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលនៅលើ Instagram នឹងអាចដឹងរឿងរ៉ាវជាសាធារណៈរបស់សមាជិកក្រុម និង ផ្ញើរសារដោយផ្ទាល់ពីបញ្ជីសហគមន៍។ ត្រឡប់មកវិញនៅឆ្នាំ 2015 សូម្បីតែ Snapchat ក៏បានធ្វើការស្រដៀងគ្នានេះដែរ ហើយបានពិសោធន៍ជាមួយនឹងកម្មវិធី រឿងរ៉ាវសាលារៀន ជាមួយនឹងលក្ខណៈពិសេសដែលមានរយះពេលដ៏ខ្លីដែលគេហៅថា ” Our Campus Story ” ។

អត្ថបទអ្នកចង់អាន

Smart Speaker ថ្មីរបស់ Bose មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Friday, 31 Aug, 2018

បច្ចេកវិទ្យា Voice Assistant ទំនងដូចជាមិនសូវមានប្រជាប្រិយភាពសោះ។ តែយ៉ាងណាក្តីវាបានរីករាលដាលទៅគ្រប់ទីកន្លែង។ ក្នុងករណីនេះផលិតផល Soundbar និង Speaker...

សញ្ញាប្រាប់ថា អ្នកត្រូវការម៉ាស៊ីនផ្តល់សំណើម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

បើសិនជាអ្នកសួរខ្លួនឯងថា តើអ្នកត្រូវការម៉ាស៊ីនផ្តល់សំណើមឬទេ? ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាទេ។ ម៉ាស៊ីនផ្តល់សំណើមជាទូទៅ មិនជួយពង្រឹងសុខភាពទេ ប៉ុន្តែវា...

SONY Xperia X បង្ហាញខ្លួននៅកម្ពុជា ជាមួយនឹងតម្លៃ 599ដុល្លា

ដោយ: ម៉ូនី 1 AM, Wednesday, 29 Jun, 2016

នៅពេលកន្លងមកត្រកូលស្មាតហ្វូន Xperia របស់ SONY ហាក់ត្រូវបានមានការធ្លាក់ចុះប្រជាប្រិយភាពបន្តិចនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាក់ស្តែង Xperia Z5 ហាក់ពុ...

LG VIP Night 2017 បង្ហាញផលិតផលថ្មី និងជប់លៀងជួបជុំដៃគូពាណិជ្ជកម្ម

ដោយ: ទំនើប 9 PM, Saturday, 12 Aug, 2017

នៅល្ងាចថ្ងៃទី 09 ខែសីហា ឆ្នាំ2017 នេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្រ្តតែមួយគត់ នៅក្នុងប្រទេសកម្ពុជាបានរៀ...

Tomnerb.Com - YouTube Channel