ចូលចិត្តទំនើប

តោះមកស្គាល់កាមេរ៉ា VR ថ្មីពី Insta360

ដោយ: ដួងច័ន្ទ 8 AM, Thursday, 17 Jan, 2019

ក្រុមហ៊ុន Insta360 ធ្លាប់បានបញ្ចេញលក់ផលិតផលកាមេរ៉ា 8K VR សម្រាប់អ្នកប្រើប្រាស់អាជីពរួចហើយ ប៉ុន្តែតម្រូវការចង់បានកម្រិត Resolution កាន់តែខ្ពស់នៅតែមាន។

បន្ទាប់ពីការបង្ហាញវីដេអូផ្សព្វផ្សាយមួយនៅក្នុងព្រឹត្តិការណ៍ CES កាលពីឆ្នាំមុន នៅពេលនេះក្រុមហ៊ុននេះបាននាំមកជូនជាផ្លូវការនូវកាមេរ៉ាម៉ូដែល Titan ដែលជាកាមេរ៉ាប្រភេទ 11K VR បំពាក់ជាមួយនឹង Lens ចំនួន 8។
មិនត្រឹមតែប៉ុណ្ណឹង កាមេរ៉ានេះក៏ប្រើប្រាស់ Micro Four Third Sensor ដែលជាបច្ចេកវិទ្យា Sensor ធំជាងគេមានបំពាក់នៅលើកាមេរ៉ា VR បន្ថែមជាមួយនឹងការគាំទ្របច្ចេកទេសពណ៌ 10-Bit ថែមទៀតផង។
តម្លៃរបស់កាមេរ៉ាថ្មីនេះ គឺ $14,999 ដែលបង្ហាញថាកាមេរ៉ានេះជាផលិតផលផ្តោតចំពោះអ្នកប្រើប្រាស់ដែលយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យារូបភាព VR Cinematography។

សម្រាប់មុខងារវីដេអូ កាមេរ៉ា Titan អាចចាប់យកវីដេអូកម្រិត 11K ឬ 10K 3D នៅក្នុងល្បឿន 10 fps ក៏ដូចជាវីដេអូកម្រិត 8K នៅក្នុងល្បឿន 60 fps និងកម្រិត 5.3K ក្នុងល្បឿន 120 fps។ វាក៏មានសមត្ថភាពចាប់យករូបថតប្រភេទ 11K 360 នៅក្នុងកម្រិត 3D និង Monoscopic។
ជាទូទៅ ដើម្បីដំណើរការទិន្នន័យរូបភាព និងវីដេអូធំៗបែបនេះ គ្រប់ Lens នីមួយៗ នឹងត្រូវទាមទារ SD Card ដែលមានល្បឿនលឿនខ្លាំង (ជាប្រភេទ Full Size ជំនួសឱ្យ microSD)។ អ្នកក៏នឹងត្រូវការប្រើប្រាស់ Ninth SD Card សម្រាប់ការរក្សាទុក Gyroscopic Metadata សម្រាប់មុខងារទប់លំនឹង FlowState Stabilization ព្រមជាមួយទិន្នន័យដែលមានកម្រិត Resolution ទាបៗ ចេញពីគ្រប់ Lens ទាំង 8 សម្រាប់ការកែសម្រួលរូបភាពភ្លាមៗ ដោយប្រើប្រាស់ជាមួយឧបករណ៍ Adobe Premiere Pro Plug-In របស់ Insta360 ផ្ទាល់។
ដោយសារវាមានលក្ខណៈភាគច្រើនដូចគ្នាទៅនឹងផលិតផលកាមេរ៉ា Insta360 ថ្មីៗនេះ កាមេរ៉ា Titan គាំទ្រនឹងមុខងារដ៏ពេញនិយមរបស់ក្រុមហ៊ុនផ្ទាល់ គឺមុខងារ 9-Axis FlowState Stabilization ដែលមានន័យថា អ្នកអាចធ្វើចលនាបានដោយសេរីជាមួយកាមេរ៉ា ហើយអ្នកនៅតែទទួលបាន Footage ដែលមានលំនឹងដ៏អស្ចារ្យដដែល។ លក្ខណៈស្រដៀងគ្នានេះ កាមេរ៉ា Titan ក៏ដំណើរការគាំទ្រជាមួយបច្ចេកវិទ្យា Farsight Proprietary Radio ដែលត្រូវបានណែនាំដំបូងនៅលើកាមេរ៉ា Pro 2។ នេះមានន័យថា អ្នកអាចធ្វើការបញ្ជារកាមេរ៉ាពីចម្ងាយ ដែលអាចមានគម្លាតឆ្ងាយពីកាមេរ៉ារហូតដល់ 300 ម៉ែត្រ។

បើសិនជាអ្នកចង់ទស្សនាវីដេអូ 11K VR ដ៏អស្ចារ្យចេញពីកាមេរ៉ា Titan ឡើងវិញ អ្នកអាចប្រើប្រាស់ឧបករណ៍ CrystalView Conversion របស់ Insta360 ដែលឧបករណ៍នេះក៏បានណែនាំនៅក្នុងកាមេរ៉ា Pro 2 ដែរ។

ក្នុងខណៈពេលដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងទន្ទឹងរងចាំផលិតផលជំនាន់ថ្មីនៃកាមេរ៉ា 360 បច្ចេកវិទ្យាកាមេរ៉ា VR អាចធ្វើការនាំមុខមួយជំហាន។
ការកក់ទុកកាមេរ៉ា Titan មួយគ្រឿងជាមួយការតម្កល់ប្រាក់ 150$ នាពេលនេះ អ្នកអាចរំពឹងថាផលិតផលកាមេរ៉ាថ្មីនេះនឹងដឹកជញ្ជូនមកដល់ដៃអ្នកនៅក្នុងអំឡុងខែមេសា ខាងមុខនេះហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ជម្រើសកម្មវិធីថតរូប សម្រាប់ Android

ដោយ: ដួងច័ន្ទ 9 PM, Thursday, 22 Feb, 2018

មុខងារកាមេរ៉ានៅលើទូរសព្ទ Smartphone កាន់តែពង្រីកវិសាលភាពធំជាងមុន ដែលក្រុមហ៊ុនផលិតទូរសព្ទភាគច្រើន បាននឹងកំពុងខិតខំធ្វើឱ្យមុខងារកាមេរ៉ារបស់ខ្លួន កាន់...

yes seatel ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ 4G Xperience ក្នុងប្រទេស នឹងជំរុញឲ្យវិស័យឌីជីថលមានភាពរីកចម្រើនកាន់តែខ្លាំង នាពេលអនាគត

ដោយ: ទំនើប 4 PM, Saturday, 15 Sep, 2018

ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ seatel ដែលជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា កំពុងអបអរសាទរនូវជំហានដ៏សំខាន់មួយ នៅក...

តោះមកស្គាល់ទូរសព្ទម៉ូដែលថ្មីរបស់ Vivo

ដោយ: ដួងច័ន្ទ 2 PM, Wednesday, 19 Dec, 2018

ក្រុមហ៊ុន Vivo បានប្រកាសថាក្រុមហ៊ុននឹងបន្តដំណើរការជាមួយទូរសព្ទដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់នៅក្នុងឆ្នាំ 2018 នោះគឺទូរសព្ទម៉ូដែល Nex។ ទូរសព្ទ Ne...

សន្លឹកថាមពលសូឡា ដ៏ស្តើង និងស្រាលបំផុត លើពិភពលោក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នេះជាឧបករណ៍សាក ថាមពលសូឡាដំបូងគេបំផុត នៅលើពិភពលោក ដែលអាចទុកនៅក្នុងកូនសៀវភៅដ៏តូចស្តើងបាន។ វាជាក្រដាសស្តើង និងមានទម្ងន់ស្រាល។ ឧបករណ៍នេះជាផលិតផលរបស់ក្រ...

Tomnerb.Com - YouTube Channel