ចូលចិត្តទំនើប

កាមេរ៉ា Insta360 Evo ថ្មី កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Mar, 2019

បន្តពីកាមេរ៉ាដ៏ខ្លាំងម៉ូដែល One X 360 ក្រុមហ៊ុន Insta360 នាពេលនេះបានត្រឡប់មកវិញជាមួយផលិតផលកាមេរ៉ាកាន់តែទំនើប ដែលមានបំណងធ្វើឱ្យការប្រើប្រាស់កាស VR កាន់តែប្រសើរឡើង។

កាមេរ៉ាម៉ូដែល Insta360 Evo ថ្មីនេះ គឺជាប្រភេទកាមេរ៉ា Dual-Mode ដែលចាប់យករូបភាព 360 ដឺក្រេ នៅពេលបត់វាឱ្យទៅជារាងបួនជ្រុង ក៏ដូចជាចាប់យករូបភាព 180 ដឺក្រេ ប្រភេទ 3D នៅពេលលាតត្រដាងតួកាមេរ៉ា។ អ្វីដែលកាន់តែពិសេសគឺ កាមេរ៉ាមួយនេះអាចដំណើរការរូបភាពដែលថតបានថ្មីៗ ដោយផ្ទាល់ទៅក្នុង HTC Vive Focus, Oculus Go និង Samsung Gear VR ជាដើម ដែលមុខងារពិសេសនេះអាចជាកត្តាជំរុញអ្នកប្រើប្រាស់ឱ្យបង្កើតមាតិកា VR កាន់តែច្រើន។

ម៉ូដែល Evo នេះគឺការផ្លាស់ប្តូរម៉ូដែល One X ទៅជាទម្រង់បត់ ដែលមានតម្លៃបន្ថែម $20 លើតម្លៃ $419.99។ អ្នកនឹងទទួលបានវីដេអូ 5.7K និងរូបថតសន្លឹកទំហំ 18 megapixel ដូចមុន ព្រមជាមួយមុខងារដ៏មានអត្ថប្រយោជន៍មួយចំនួន ដូចជា FlowState Stabilization, TimeShift Hyperlapse បន្ថែមជាមួយការភ្ជាប់ WiFi Hotspot សម្រាប់ការប្រើប្រាស់ជាមួយ App របស់ប្រព័ន្ធ iOS ឬ Android។

ចំណុចខុសគ្នាខ្លាំង គឺស្ថិតនៅលើមុខងារថតរូប 180 ដឺក្រេ ដែលអាចដំណើរការដោយស្វ័យប្រវត្តិ នៅពេលអ្នកលាតត្រដាតតួកាមេរ៉ា និងចាក់សោរទីតាំងរបស់វា ដោយប្រើប្រាស់របារដែកនៅខាងលើ។ បន្ទាប់មកអ្នកគ្រាន់តែជ្រើសរើសមុខងារថតរូប ឬថតវីដេអុ មុនពេលអ្នកចាប់ផ្តើមការថត ហើយអ្នកអាចគ្រប់គ្រងមុខងារទាំងនេះនៅលើកាមេរ៉ាផ្ទាល់ ឬតាមរយៈការប្រើប្រាស់ App ដែលភ្ជាប់ដោយ WiFi។
យោងតាមលោក JK Liu នាយកប្រតិបត្តិក្រុមហ៊ុន បានរៀបរាប់ថាក្រុមការងារបានបង្កើតនូវផលិតផលថ្មីមួយ ដែលនាំមកនូវវិធីសាស្រ្តបន្ថែមនៃការផ្តិតយកឱកាសដ៏ពិសេស ពីព្រោះអាស្រ័យលើមាតិកា ពេលខ្លះការថតរូប 180 ដឺក្រេដំណើរការបានប្រសើរជាង។ លោក Liu បន្ថែមថា ម៉ូដែល Evo ក៏សក្តិសមសម្រាប់ផ្តិតយកសកម្មភាពកីឡា ក្នុងទម្រង់ First-Person View ផងដែរ
អ្នកអាចធ្វើការទាញយក ឬ Stream មាតិកានៅក្នុង App បានយ៉ាងងាយស្រួល ហើយធ្វើការចែកចាយនៅលើ Facebook, YouTube ឬនៅលើសេវាកម្ម Insta360 ផ្ទាល់។ ប៉ុន្តែសម្រាប់អ្នកដែលចង់បានរូបភាពកាន់តែច្បាស់ នាពេលនេះក្រុមហ៊ុនបានផ្តល់នូវវិធីសាស្រ្ត 2 បន្ថែមទៀត ដើម្បីឱ្យអ្នករីករាយទស្សនា VR Content ដោយផ្ទាល់។

វិធីទីមួយ គឺម្ចាស់ឧបករណ៍ Oculus Go, Samsung Gear VR និង HTC Vive Focus នឹងអាចភ្ជាប់កាសរបស់ពួកគេដោយផ្ទាល់ទៅកាន់ Evo តាមរយៈប្រព័ន្ធ WiFi បន្ទាប់មកផ្ទេរទិន្នន័យចេញ ឬ Stream វីដេអូ នៅក្នុង VR App ផ្ទាល់ ដោយពុំចាំបាច់បំលែងទិន្នន័យ ដោយប្រើប្រាស់កុំព្យូទ័រទេ។ វិធីទីពីរ គឺ Holoframe ដំណោះស្រាយ 3D ដោយមិនមានកញ្ចក់ ប្រើប្រាស់ Eye Tracking ហើយវាត្រូវបានចូលរួមផលិតដោយ Mopic។
កាមេរ៉ា Insta360 Evo មានដាក់លក់នៅតាមទីផ្សារហើយ។ សម្រាប់មុខងារ 3D Viewer កាមេរ៉ានេះមានភ្ជាប់ជាមួយ Mini-Tripod Grip មួយ និងថង់ការពារមួយ។ ដោយគ្រាន់តែមាន microSD Card មានល្បឿន UHS-I V30 អ្នកអាចចាប់ផ្តើមបទពិសោធន៍នៃការថតរូប និងវីដេអូដ៏អស្ចារ្យបានហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ព័ត៌មានបែកធ្លាយ Chromebooks ថ្មីរបស់ ASUS សម្រាប់សិស្សនិស្សិតមានច្រើន ម៉ូដែល

ដោយ: ភារុន 9 AM, Friday, 25 Jan, 2019

ជីវភាពនៅក្នុងសាលារៀន អាចជាជីវិតដែលមានភាពប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនគ្រាន់តែសំដៅតែនៅលើមនុស្សប៉ុណ្ណោះទេ។ គឺអាស្រ័យទៅលើសម្ភារប្រើប្រាស់សម្រាប់ជំនួ...

Facebook កំពុងនាំយក Instant Games សម្រាប់ Group

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

ក្រុមហ៊ុន Facebook បានបង្កើតម Instant Games ក្នុងនាមជាបទពិសោធន៍នៃការលេងហ្គេម បែប Cross-Platform ដែលអាចដំណើរការបាននៅគ្រប់ទីកន្លែងដោយពុំចាំបាច់ធ្វើកា...

អាវក្រៅឆ្លាតវៃពី Google និង Levi

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 26 Dec, 2018

អាវក្រៅឆ្លាតវៃ (Smart Jacket) ម៉ាក Jacquard របស់ក្រុមហ៊ុន Google និង Levi ត្រូវបានណែនាំជាមួយមុខងារថ្មីមួយ ផលិតឡើងដើម្បីបញ្ឈប់អ្នក អំពីការបង្កើតកំហុ...

Chrome OS Tablet ដំបូងរបស់ Asus សម្រាប់ប្រើក្នុងថ្នាក់រៀន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 09 Jan, 2019

ក្រុមហ៊ុន Asus បានបង្កើត Tablet ដែលដំណើរការដោយប្រព័ន្ធ Chrome OS ជាលើកដំបូង ហើយក្រុមហ៊ុនធ្វើការផលិត ជាមួយការផ្តោតលើសិស្សានុសិស្សជាអតិថិជនគោលដៅ។ Tab...

Tomnerb.Com - YouTube Channel