ចូលចិត្តទំនើប

Ignore No More: ចាត់ការកូន ដែលមិនព្រមទទួលទូរស័ព្ទ

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

លោកឪពុកអ្នកម្តាយ ប្រហែលជាធ្លាប់ជួបហេតុការណ៍ កូនមិនលើកទូរស័ព្ទខ្លះហើយ មិនថាហេតុការណ៍ នៃការ​មិន​ព្រម​​លើក​ទូរស័ព្ទនោះជាអ្វីទេ តែការមិនព្រមទទួលទូរស័ព្ទ និងមិនទូរស័ព្ទមកវិញនេះ វាធ្វើឱ្យយើងអត់​មិនបារម្ភមិន​បាន​ឡើយ​។ ហេតុការណ៍នេះបានកើតឡើងជាមួយ Sharon Sandyford តែជំនួសឱ្យការខឹងមួម៉ៅ គាត់បាន​យក​ពេល​វេលា​នោះទៅ​សរសេរ Application ដើម្បីចាក់សោទូរស័ព្ទដៃ របស់កូនភ្លាមតែម្តង។

គោលការណ៍ការធ្វើការងាររបស់ Ignore No More គឺ ឪពុកម្តាយត្រូវដាក់ Application នេះទៅក្នុងទូរស័ព្ទ​របស់​កូន​ជា​មុន​សិន បន្ទាប់ពីនោះក៏ដាក់វើរ៍ហ្សឹន សម្រាប់គ្រួសារនៅក្នុងទូរស័ព្ទរបស់ខ្លួនឯង។ នៅពេលធ្វើរួចរាល់ហើយ ពេល​ណាក៏​ដោយ​​ដែលឪពុក​ម្តាយទូរស័ព្ទទៅហើយ កូនមិនព្រមលើកទូរស័ព្ទនោះ ឪពុកម្តាយអាចចុចលេខកូដចាក់​សោក្នុង​ទូរស័ព្ទ​របស់​កូន​ពីចម្ងាយ ធ្វើឱ្យកូនត្រូវតែទូរស័ព្ទមកសួរលេខកូដពីឪពុកម្តាយសិន ទើបអាចលេង​ទូរស័ព្ទដៃ​បានតទៅ​ទៀត។

Application នេះធ្លាប់ល្បីល្បាញរួចមកហើយ ក្នុងអំឡុងពេលអភិវឌ្ឍវើរ៍ហ្សឹន កាលពីឆ្នាំទៅ តែទើបតែចេញ​វើរ៍ហ្សឹន​​ថ្មី​បរិបូណ៍ឱ្យដោនឡូដ កាលពីដើមឆ្នាំនេះ តាមរយៈ Android (ក្នុង Amazon App Store) និង iOS។ សម្រាប់​លោក​ឪពុក​អ្នកម្តាយ ​ណា​ដែលចាប់អារម្មណ៍ចង់ប្រើ អាចដោនឡូដបានតាមរយៈវេបសាយ Ignorenomoreapp.com៕

Ignorenomoreapp-01

Ignorenomoreapp-04

អត្ថបទអ្នកចង់អាន

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានប...

បែកធ្លាយរូបភាព ទូរសព្ទ Huaweiថ្មី

ដោយ: ដួងច័ន្ទ 9 AM, Friday, 01 Mar, 2019

ផលិតផលទូរសព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានកំណត់ថានឹងប្រកាសជាផ្លូវការនៅចុងខែក្រោយ ហើយនៅថ្ងៃនេះ យើងទទួលបានព័ត៌មានដំបូងបង្ហាញអំពីផលិតផលទូរ...

microSD ទំហំ 1TB របស់ SanDisk ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 May, 2019

ផលិតផលអង្គចងចាំ Extreme microSD ទំហំ 1TB របស់ក្រុមហ៊ុន SanDisk គឺជាអង្គចងចាំមានសមត្ថភាពធំជាងគេ ដែលមិនទាន់ធ្លាប់មាននៅក្នុងទីផ្សាពីមុនមក ហើយនាពេលនេះ ...

រថយន្ត Toyota Camry 2018 មានតម្លៃថ្លៃបន្តិច តែស៊ីសាំងកាន់តែតិច

ដោយ: ដួងច័ន្ទ 9 PM, Sunday, 25 Jun, 2017

រថយន្ត Toyota Camry ស៊េរីឆ្នាំ 2018 ជារថយន្តជំនាន់ថ្មី ប៉ុន្តែវានៅតែប្រកាន់ភ្ជាប់រូបមន្តចាស់ ដដែល គឺមានមុខងារ Sensible និង Reliable ជាមួយនឹងជម្រើសម...

Tomnerb.Com - YouTube Channel