ចូលចិត្តទំនើប

វិធីសាស្រ្តគ្រប់គ្រង iCloud

ដោយ: ដួងច័ន្ទ 9 AM, Monday, 08 Jul, 2019

សេវាកម្ម iCloud របស់ក្រុមហ៊ុន Apple គឺជាសេវាកម្មដ៏មានអត្ថប្រយោជន៍មួយសម្រាប់ម្ចាស់ទូរសព្ទ iPhone និង iPad។ ឧបករណ៍អេឡិចត្រូនិចចល័តទាំងនេះអាចបាត់ ឬត្រូវបានលួចយ៉ាងងាយ ដូច្នេះការផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេរីភាព និងវិធីសាស្រ្តស្វ័យប្រវត្តិក្នុងការរក្សាទុករាល់ទិន្នន័យរបស់ពួកគេ នៅក្នុងករណីអាសន្ន គឺជាប្រការដ៏សំខាន់មួយ។ វាអាចជាបញ្ហាតូចមួយ ដោយហេតុថា Apple ផ្តល់ឱ្យអ្នកប្រើប្រាស់នូវទំហំឃ្លាំងផ្ទុកទិន្នន័យ iCloud ឥតគិតថ្លៃ ត្រឹមតែ 5 Gigabyte។ បើសិនជាអ្នកថតរូបច្រើន ឬមានតម្រូវការប្រើប្រាស់ឃ្លាំងផ្ទុកទិន្នន័យច្រើន ទំហំត្រឹមត 5GB នឹងត្រូវប្រើអស់ក្នុងពេលយ៉ាងឆាប់រហ័ស ស្ទើរមិនគួរឱ្យ ជឿ។

ជាភព្វសំណាង នៅក្នុងនោះមានវិធីសាស្រ្តងាយៗមួយចំនួន ដើម្បីគ្រប់គ្រង iCloud របស់អ្នក ចេញដោយផ្ទាល់ពីឧបករណ៍ប្រើប្រាស់ iOS។ Apple ស្មានដឹងថាអ្នកប្រើប្រាស់ពិតជាចង់ដឹងពី វិធីសាស្រ្តទាំងនោះ ដូច្នេះក្រុមហ៊ុននេះបានបង្កើតទំព័រមួយសម្រាប់បង្រៀន ហើយនៅទីនេះ ទំនើប នឹងផ្តល់ចម្លើយជូនអ្នក។
រក្សាទុក តែកុំច្រើនពេក មុខងារ Back Up របស់ iCloud គឺជាមុខងារស្រោចស្រង់ដ៏ល្អមួយ ប៉ុន្តែវាក៏អាចចោទជាបញ្ហាដែរ។ ប្រាកដណាស់ថាវាមានតម្លៃខ្ពស់ក្នុងការរក្សាទុកច្បាប់ចម្លងមួយនៃទិន្នន័យរបស់ iPhone ឬ iPad ក្នុងករណីចាំបាច់ ប៉ុន្តែវាពិតជាគួរឱ្យធុញទ្រាន់នៅពេល iCloud មិនមានសល់កន្លែងទំនេរសម្រាប់រក្សាទុកបន្តទៀត។ Apple បង្កើតនូវភាពងាយស្រួលក្នុងការគ្រប់គ្រង។ សន្មត់ថាអ្នកមាន Version iOS ចុងក្រោយបង្អស់ ដូច្នេះអ្នកត្រូវបើក Setting និងចុចលើផ្ទាំងធំមួយនៅផ្នែកខាងលើដែលមានឈ្មោះអ្នកនៅលើនោះ។ នៅទីនោះ អ្នកត្រូវចុចលើ iCloud ដើម្បីពិនិត្យមើលទំហំដែលនៅសេសសល់។ នៅទីនេះ អ្នកអាចអូសចុះមកក្រោម និងកំណត់ការបើក ឬបិទ App នៅលើទូរសព្ទរបស់អ្នកចេញពីការប្រើប្រាស់ iCloud។ ប៉ុន្តែ អ្វីដែលអ្នកចង់ធ្វើនៅពេលនេះ គឺចុចលើ Manage Storage ដើម្បីបានដឹងច្បាស់អំពីអ្វីដែលប្រើប្រាស់ទំហំ iCloud ច្រើនជាងគេ។ ចម្លើយភាគច្រើនស្ថិតនៅលើមុខងារ Backup ដូច្នេះអ្នកត្រូវចុចលើ Backup ដើម្បីដឹងថាមានទិន្នន័យណាខ្លះត្រូវបានរក្សាទុក។ អ្នកអាចប្រើប្រាស់ផ្ទាំងមួយនេះ ដើម្បីលុបទិន្នន័យរក្សាទុក និងបន្ថែមទំហំឃ្លាំងផ្ទុក ប៉ុន្តែយើងណែនាំឱ្យអ្នក យ៉ាងហោចណាស់គួរចុចលើ Backup ជាមុនសិន។ ការធ្វើដូចនេះនឹងអនុញ្ញាតឱ្យអ្នកជ្រើសរើស App ណាខ្លះដែលនឹងទទួលបានការរក្សាទុក ទិន្នន័យ ដែលអាចជួយកាត់បន្ថយទិន្នន័យ iCloud នាពេលអនាគត។ ដោយសារតែ Backup តែមួយអាចជួយរក្សាទំហំឃ្លាំងផ្ទុក iCloud បានជាច្រើន Gigabyte ដូច្នេះការលុបវាចោលអាច ជាវិធីសាស្រ្តដ៏ងាយស្រួលបំផុតក្នុងការផ្តល់ទំហំទិន្នន័យបន្ថែម ប៉ុន្តែអ្នកក៏កំពុងប្រឈមនឹងការបាត់បង់ការរក្សាទុកទិន្នន័យផងដែរ។


ទិន្នន័យរូបថត
កម្មវិធី iCloud Photos ក៏ជាកម្មវិធីងាយស្រួលមួយដែរ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូបនៅលើទូរសព្ទ។ ការចូលទៅកាន់ iCloud menu ដូចបានរៀបរាប់ខាងលើ អ្នកអាចប្រើប្រាស់ iCloud Photos ដើម្បីរក្សាទុករូបថតរបស់អ្នកដោយស្វ័យប្រវត្តិ នៅក្នុង Cloud។ ប៉ុន្តែ រូបថតទាំងនោះក៏ប្រើប្រាស់ទំហំឃ្លាំងផ្ទុក iCloud ច្រើនខ្លាំងដែរ។ ដំណោះស្រាយងាយបំផុត គឺការលុប បណ្ណាល័យ iCloud Photos ទាំងស្រុងចេញពី Manage Storage menu ប៉ុន្តែអ្នកគួរតែមានការប្រុងប្រយ័ត្នជាមុនសិន។ ឧទាហរណ៍ថា អ្នកចង់រក្សាទុកគ្រប់រូបថតទាំងអស់ អ្នកអាចផ្ទេរវាទៅកាន់ Mac ឬ PC បានយ៉ាងងាយស្រួល។ Apple មានការណែនាំមួយលើវិធីសាស្រ្តផ្ទេរទិន្នន័យរូបថត នៅលើគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់។ អ្នកក៏អាចបិទ iCloud Photo ចេញពី iCloud menu បានដែរ បើសិនជាអ្នកចង់រក្សាទុកគ្រប់យ៉ាងនៅក្នុងឧបករណ៍របស់អ្នក។


ប្រហែលជាគួរពិចារណាទិញបន្ថែម
ឧទាហរណ៍ថា អ្នកព្យាយាមលុបសម្អាត Backup គ្រប់គ្រងទិន្នន័យរូបថត និងប្រើប្រាស់វិធីសាស្រ្តឆ្លាតវៃក្នុងការប្រើប្រាស់ Backup នៅក្នុង iCloud ប៉ុន្តែអ្នកនៅតែអាចជួបនឹងបញ្ហាកង្វះខាតដដែល ព្រោះទំហំ 5GB វាពិតជាតូចពេកហើយ។ នៅក្នុងន័យនេះ វិធីសាស្រ្តល្អបំផុត គឺចំណាយថវិកាបន្ថែមបន្តិចបន្តួចជាមួយ Apple។ សារភាពថាការចុះចាញ់គឺមិនដែលល្អទេ ប៉ុន្តែវា អាចមានតម្លៃគ្រប់គ្រាន់ ដោយសារអ្នកមិនចាំបាច់ប្រឈមនឹងបញ្ហាដដែលៗ។ អ្នកអាចទទួលបាន iCloud ទំហំ 50GB សម្រាប់ការចំណាយ 99 សេន ក្នុងមួយខែ៕

អត្ថបទអ្នកចង់អាន

Gadget ដែលអ្នកត្រូវការប្រើប្រាស់ ប្រចាំថ្ងៃ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

មានផលិតផលប្រើប្រាស់ជាច្រើន នៅលើទីផ្សា ដែលមានតម្លៃសមរម្យ ប៉ុន្តែភាគច្រើនវាមិនត្រូវបានប្រើប្រាស់ជាចាំបាច់ទេ។ សម្ភារៈមួយចំនួនមានភាពទាក់ទាញ ប៉ុន្តែវាទា...

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

ដោយ: ទំនើប 4 PM, Monday, 13 Aug, 2018

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី បច្ចុប្បន្ននេះមនុស្សគ្រប់រូបសុទ្ធសឹងតែមមាញឹក និង ការងារគ្រប់ៗគ្នា មិនមានពេលវេលាគ្រប់គ្រាន់ដ...

Mercedes បញ្ចេញម៉ូដែលរថយន្តថ្មី Maybach

ដោយ: ដួងច័ន្ទ 8 PM, Friday, 25 Aug, 2017

រថយន្តម៉ូដែលថ្មី ត្រូវបានដាក់បង្ហាញនៅក្នុងវេទិកា 2017 Monterey Car Week នៅរដ្ឋ California គឺជាម៉ូដែលរថយន្ត Vision Mercedes-Maybach 6 Cabriolet ដែលម...

គ្រឿងលម្អបច្ចេកវិទ្យា សម្រាប់ពាក់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

នៅពេលនិយាយអំពី Wearable យើងប្រាកដជានឹកឃើញដល់ Fitness Tracker និង Smartwatch ប៉ុន្តែសម្ភារៈដែលអាចពាក់បានមានច្រើនជាងនេះ។ គ្រឿងលម្អដែលអាចពាក់បាន ប្រើប...

Tomnerb.Com - YouTube Channel