ចូលចិត្តទំនើប

រថយន្តដំបូងបង្អស់របស់ Hyundai ដែលមានដំបូល សូឡា នឹងបង្ហាញខ្លួននៅប្រទេសកូរ៉េខាងត្បូង

ដោយ: ភារុន 8 AM, Thursday, 08 Aug, 2019

នាពេលក្រោយៗមកនេះ ក្រុមហ៊ុន Hyundai បានបង្ហាញផែនការបំពាក់បន្ទះ សូឡា ជាមួយនឹងរថយន្តរបស់ខ្លួន។ ឥឡូវនេះរថយន្តដំបូងបង្អស់ ដែលមានបំពាក់បន្ទះ សូឡា បានត្រៀមខ្លួនរួចរាល់ហើយ នោះគឺរថយន្ត Sonata Hybrid ស៊េរីថ្មីដំបូង ដែលនឹងបង្ហាញខ្លួននៅប្រទេសកូរ៉េខាងត្បូង ហើយវាក៏នឹងទៅដល់អាមេរិចខាងជើង នាពេលឆាប់ៗនេះផងដែរ។


ក្រុមហ៊ុន Hyundai សង្ឈឹមថាតាមរយៈការប្រើប្រាស់បន្ទះសូឡា ដើម្បីគាំទ្រប្រភពថាមពលអគ្គិសនីនៅក្នុងរថយន្ត គឺជា បច្ចេកវិទ្យាដំបូលសូឡាដំបូង ដែលអាចជួយបង្កើនប្រសិទ្ធភាពការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័ន CO2 ផងដែរ។ បន្ទះសូឡា ដែលស្រូបពន្លឺព្រះអាទិត្យ ត្រូវបានគេរំពឹងថា នឹងអាចសាកថ្មពី 30% ទៅ60% នៃថាមពលថ្មក្នុងមួយថ្ងៃ ជាមួយនឹងការសាកថ្មរយៈពេល 6ម៉ោង។ យោងទៅតាមទ្រឹស្តី វាអាចបង្កើនចម្ងាយធ្វើដំណើររបស់អ្នកបើកបរ ដោយអាចបន្ថែមបានរហូតដល់ 1,300 km ក្នុងមួយឆ្នាំ។



វាទំនងជាមិនមែនជាការកែលម្អដ៏ល្អបំផុតនោះទេ ប៉ុន្តែវាក៏បានបង្ហាញថា ដំបូលសូឡា មានសក្តានុពលភាពក្នុងការជំរុញថាមពលឱ្យទៅរថយន្ត Hybrids និង EVs។ ហើយវាក៏ជាភ័ស្តុតាងផងដែរថា បន្ទះសូឡា ដែលបំពាក់នៅនឹងដំបូលរថយន្ត មិនចាំបាច់ត្រូវកំណត់ ត្រឹមតែនៅលើម៉ាករថយន្តប្រណីតៗ និងរថយន្តពិសោធន៍នោះទេ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

Karma Grip សម្រាប់ GoPro ធ្វើឱ្យដំណើរផ្សងព្រេងកាន់តែរំភើប

ដោយ: ដួងច័ន្ទ 8 AM, Saturday, 05 Jan, 2019

មកទល់ពេលនេះ យើងទាំងអស់គ្នាធ្លាប់បានឃើញវីដេអូគ្មានលំនឹងជាច្រើនថតចេញពីកាមេរ៉ា GoPro។ ហើយខណៈពេលដែលប្រព័ន្ធលំនឹងអេឡិចត្រូនិចសម្រាប់រូបភាពនៅក្នុងកាមេរ៉ា...

ឧបករណ៍សាកថ្មគ្មានខ្សែ សម្រាប់ការងារក្នុង និងក្រៅ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Jul, 2019

ក្រុមហ៊ុន Twelve South បានបញ្ចេញផលិតផលឧបករណ៍បញ្ចូលថាមពលគ្មានខ្សែថ្មី ដែលត្រូវបានបំពាក់មុខងារយ៉ាងសំខាន់ ក្នុងនាមជាឧបករណ៍បញ្ចូលថាមពល 3 នៅក្នុងតួម៉ាស៊...

តោះ! មកដឹងពីរបៀបប្រើប្រាស់ Wireless PowerShare នៅលើទូរស័ព្ទ Galaxy S10 ដើម្បីសាកថ្មទៅឱ្យ Galaxy Buds ឬក៏ទូរស័ព្ទផ្សេងទៀត

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

ក្រុមហ៊ុន Samsung មានទំនុកចិត្តយ៉ាងខ្លាំង ចំពោះថាមពលថ្មនៅក្នុងទូរស័ព្ទ Galaxy S10 ព្រោះថាឥឡូវនេះ ក្រុមហ៊ុនបានតំឡើងលក្ខណៈពិសេសថ្មីមួយ ដែលមានឈ្មោះថា ...

ទូរទស្សន៍ OLED របស់ LG ឈ្នះពានរង្វាន់មាស iF

ដោយ: ដួងច័ន្ទ 10 AM, Sunday, 07 Apr, 2019

គណៈវិនិច្ឆ័យដែលមានការចូលរួមពីអ្នកមានជំនាញរចនាម៉ូដចំនួន 67 នាក់បានកោះប្រជុំគ្នានៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីសម្រេចផ្តល់ពានរង្វាន់ចំនួន 16 ពានរង្វាន...

Tomnerb.Com - YouTube Channel