ចូលចិត្តទំនើប

Hyundai និង Kia នឹងបំពាក់បន្ទះសូឡាលើរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 06 Nov, 2018

បន្ទះសូឡានៅលើរថយន្ត មិនមែនអភិរក្សសម្រាប់ដែលម៉ាកសញ្ញារថយន្តប្រណិត ឬរថយន្តសម្រាប់ធ្វើការពិសោធន៍ប៉ុណ្ណោះទេ។ ក្រុមហ៊ុន Hyundai និង Kia បានដាក់ចេញនូវគម្រោងផែនការ ក្នុងការបំពាក់រថយន្តជម្រើសមួយចំនួន ជាមួយបន្ទះសូឡានៅលើដំបូល ឬក្បាលរថយន្តខាងមុខ។

បន្ទះសូឡាទាំងនោះនឹងជួយបញ្ចូលថាមពលទៅកាន់អាគុយសម្រាប់រថយន្តអគ្គិសនី និងរថយន្ត Hybrid ប៉ុន្តែពួកវាក៏មានសារៈសំខាន់សម្រាប់រថយន្តប្រភេទចំហេះសុទ្ធផងដែរ។ បន្ថែមលើនេះ អ្នកក៏នឹងមិនចាំបាច់បារម្ភថាបន្ទះសូឡាទាំងនោះនឹងបាំងភ្នែករបស់អ្នកពីការទស្សនាទេសភាពផ្ទៃមេឃនៅខាងលើដែរ។

ខណៈដែលម៉ូដែលរថយន្តមានបំពាក់បន្ទះសូឡាលើដំបូលជំនាន់ទីមួយ នឹងត្រូវផលិតឡើងដោយមានកំណត់សម្រាប់រថយន្ត Hybrid ជាមួយដំបូលប្រភេទ Conventional ចំណែកម៉ូដែលជំនាន់ទីពីរជាប្រភេទដំបូល Semi-Transparent នឹងមាននៅលើរថយន្ត រួមទាំងរថយន្ត ជាផ្នែកមួយនៃដំបូល Panoramic Sunroof System។ ក្នុងនោះក៏មានដំបូលជំនាន់ទីបី ដែលស្ថិតក្នុងដំណាក់កាលជាផលិតផលគំរូនៅឡើយទេ ដែលដំបូលប្រភេទចុងក្រោយនេះអាចផ្តល់ថាមពលចេញពីដំបូល និងចេញពីក្បាលរថយន្តក្នុងពេលតែមួយបាន។
ដំបូលសូឡាទាំងនោះត្រូវបានសន្យាថានឹងមានប្រសិទ្ធភាពពិតប្រាកដ។ ម៉ូដែលជំនាន់ទីមួយ អាចផ្តល់ថាមពលបានពី 30-60 ភាគរយ នៃអាគុយរបស់រថយន្ត Hybrid ក្នុងរយៈពេលមួយថ្ងៃ អាស្រ័យទាំងនៅលើអាកាសធាតុ និងបរិស្ថានទាំងស្រុង។ វាអាចកាត់បន្ថយថេរវេលានៃការបញ្ចូលថាមពលបានយ៉ាងច្រើន និងអាចការពារអ្នកពីការប្រើប្រាស់ហ្គាស នៅថ្ងៃណាមួយដែលអ្នកមិនមានឱកាសបញ្ចូលហ្គាស។

អ្នកនឹងមិនបានឃើញបច្ចេកវិទ្យាដំបូលសូឡាជំនាន់ទីមួយទេ រហូតដល់ក្រោយឆ្នាំ 2019។ ក្នុងន័យនេះ វាអាចក្លាយជារឿងធម្មតាសម្រាប់ក្រុមហ៊ុនផលិតយានជំនិះទាំងនោះ បើសិនជាវាត្រូវបានអះអាងជាក់លាក់ថា ទទួលបានជោគជ័យ។

នេះជាចំណុចដ៏ទាក់ទាញមួយសម្រាប់អ្នកបើកបរដែលចង់សន្សំសំចៃការចំណាយ និងគិតគូរពីបរិស្ថាន ប៉ុន្តែវាក៏អាចជាធ្នាក់ទាក់ទាញក្រុមហ៊ុនមួយចំនួន ដែលកំពុងជួបប្រទះបញ្ហាប្រឈម ដើម្បី សម្រេចឱ្យបាននូវស្តង់ដាសន្សំសំចៃប្រេងឥន្ធនៈ និងបំភាយផ្សែង។ ពួកគេអាចបំពាក់បន្ទះសូឡា នៅលើយានជំនិះ ដើម្បីលើកកម្ពស់ការសន្សំសំចៃប្រេងឥន្ធនៈ ដោយពុំចាំបាច់ធ្វើការផ្លាស់ប្តូរច្រើន នៅលើការរចនាយានយន្តទាំងស្រុង ឬការផ្លាស់ប្តូរទម្រង់ម៉ាស៊ីន៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ហាងលក់រថយន្តដ៏ទំនើប ដែលមានកម្ពស់ រហូតដល់ 46 ម៉ែត្រ

ដោយ: ដួងច័ន្ទ 8 PM, Friday, 19 May, 2017

ជួបប្រទះបញ្ហាទីតាំងមិនគ្រប់គ្រាន់ សម្រាប់តាំងរថយន្តស្ព័ររបស់គាត់ លោក Gary Hong ត្រូវបានទាក់ទាញដោយប្រអប់តាំងឡានបញ្ឈរ នៅពេលគាត់ដើរក្នុងហាងលក់សម្ភារៈល...

នេះជាផលិតផលផ្លូវការ ប្រើប្រាស់ជាគូនឹង Galaxy S9

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

តើអ្នកកំពុងស្វែងរក ទូរសព្ទថ្មីមែនទេ? ជឿជាក់ថាទូរសព្ទ Galaxy S9 កំពុងស្ថិតនៅលំដាប់ខ្ពស់ជាងគេ។ វាជាផលិតផលទូរសព្ទចុងក្រោយបង្អស់របស់ Samsung ហើយវាតំណាង...

Toyota Vios ២០១៧ នឹងបង្ហាញខ្លួន នៅថៃ ក្នុងខែមករានេះ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

ព្រមគ្នានឹងការបង្ហាញខ្លួនរបស់ Suzuki Swift ២០១៧ នៅជប៉ុន ទំនើបក៏បានឮសូរដំណឹងថា រថយន្តតូយ៉ូតា Vios ឆ្នាំ២០១៧ ត្រៀមខ្លួននឹងបង្ហាញមុខ ជាផ្លូវការនៅប្រទេ...

ក្រុមហ៊ុន Samsung ផលិតអេក្រង់ Monitor ភ្លោះ ដ៏ធំសម្បើម

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ក្រុមហ៊ុន Samsung កំពុងផលិតអេក្រង់ សម្រាប់ការទស្សនាម៉ូដែលថ្មី ដើម្បីជំនួស Monitor ភ្លោះ ដែលហួសសម័យ ហើយវាពិតជាមានទំហំធំអស្ចារ្យ។ ក្រុមហ៊ុនបានរាយការណ...

Tomnerb.Com - YouTube Channel