ចូលចិត្តទំនើប

HyperDrive USB-C ឧបករណ៍សាកថ្មគ្មានខ្សែដ៏សង្ហារ

ដោយ: ដួងច័ន្ទ 5 PM, Sunday, 28 Jan, 2018

បច្ចុប្បន្ននេះស្របពេលស្តង់ដាបច្ចេកវិទ្យាថ្មីៗ កំពុងរីកចម្រើនលូតលាស់ បញ្ហាថ្មីៗជាច្រើនក៏កកើតឡើងដំណាលគ្នាដែរ។ ត្រឡប់ទៅពិនិត្យមើលពេលវេលា ដែលម៉ាស៊ីនកុំព្យូទ័រចាប់ផ្តើមផ្លាស់ប្តូរ ទៅរក បច្ចេកវិទ្យារន្ធដោត USB-C ក្នុងនោះរួមទាំងក្រុមហ៊ុន Apple ដែលធ្វើការផ្លាស់ប្តូរទាំងស្រុង ជាមួយម៉ូដែល MacBook Pro ថ្មីកាលពីឆ្នាំ 2016 ក្រុមហ៊ុនជាច្រើន បានព្យាយាមស្វែងរកដំណោះស្រាយល្អបំផុត ក្នុងការនាំយកបច្ចេកវិទ្យារន្ធដោតស៊េរីចាស់ៗ មកវិញ ជាមួយនឹងម៉ាស៊ីន និងឧបករណ៍ជាច្រើន ប្រភេទ។
នាពេលនេះ ឧបករណ៍សាកថ្ម Qi បានទទួលជោគជ័យ ក្នុងនាមជាអ្នកឈ្នះក្នុងសង្រ្គាមប្រកួតប្រជែង លើបច្ចេកវិទ្យាឧបករណ៍សាកថ្មដោយគ្មានខ្សែ។ ស្របជាមួយគ្នានេះ យើងក៏បានមើលឃើញពីទំនោរ ច្រាស់ច្រាលស្រដៀងគ្នា ក្នុងការស្វែងរកដំណោះស្រាយល្អបំផុត សម្រាប់ឧបករណ៍សាកថ្មគ្មានខ្សែ។
ការបរិយាយមិនគួរឱ្យជឿមួយ ប៉ុន្តែមានលក្ខណៈសមស្រប របស់ផលិតផលឧបករណ៍សាកថ្មគ្មានខ្សែថ្មីមានឈ្មោះថា HyperDrive USB-C Hub + 7.5W Qi Wireless Charger iPhone Stand របស់ក្រុមហ៊ុន Hyper អាចជាចម្លើយដ៏ល្អមួយឆ្លើយតប នឹងចំណោទបញ្ហាទាំងពីរនោះ គឺការរួមបញ្ចូលរវាងឧបករណ៍សាកថ្មគ្មានខ្សែ និងរន្ធដោត USB-C នៅលើឧបករណ៍តែមួយ។

hyperdrive-usb-c-accessories_news_phnom_penh_cambodia-tomnerb-0
យើងធ្លាប់បានឃើញគម្រោងជាច្រើន នៅក្នុងគេហទំព័រ Kickstarter ដែលភាគច្រើនមិនមានលទ្ធភាពបញ្ចេញសក្តានុពលរបស់ពួកវា ទៅតាមការរំពឹងទុកនោះទេ ប៉ុន្តែយើងពិតជាសង្ឃឹមថាផលិតផលសាកថ្មថ្មីមួយនេះ មិនស្ថិតនៅក្នុងចំណោមផលិតផលបរាជ័យទាំងនោះទេ។ យ៉ាងណាក៏នៅលើ ការរៀបរាប់ជាលាយលក្ខអក្សររបស់ឧបករណ៍ HyperDrive នេះ ទំនងជាបានពិនិត្យគ្រប់ជ្រុងជ្រោយ លើគ្រប់ប្រអប់ផលិតផលទាំងអស់ ទាំងឧបករណ៍សាកថ្មដោយគ្មានខ្សែ និងឧបករណ៍រន្ធដោត USB-C។
ប្រាកដណាស់ថាគ្មានអ្វី ដែលល្អឥតខ្ចោះនោះទេ។ បរិយាយលើរូបរាង និងសោភណ្ឌភាពរបស់វា HyperDrive បំពាក់ជាមួយនូវស្រោមផ្លាស្ទិច និងអាលុយមីញ៉ូម ដែលស្ថិតនៅក្នុងលំដាប់នៃភាពរឹង មាំ ដែលមានការទទួលស្គាល់ ប៉ុន្តែវាជាប្រភេទរូបធាតុផ្សំ ដែលអាចនឹងត្រូវគេមើលរំលង ពិចារណា ថាវាគ្រាន់តែជារូបធាតុសាមញ្ញធម្មតាប៉ុណ្ណោះ។ មួយវិញទៀត ដោយសារវាជាស្ថិតនៅក្នុងគម្រោង ស្វែងរកប្រជាប្រិយភាពនៅក្នុងគេហទំព័រ Kickstater បានធ្វើឱ្យ HyperDrive ត្រូវបានគេមើលរំលង ពីលក្ខណៈពិសេសរបស់វា។ ប៉ុន្តែក្រុមហ៊ុន Hyper ជាក្រុមហ៊ុនដែលមានរូបរាងពិតប្រាកដ ដែលធ្លាប់បានលក់ផលិតផល USB-C Hub ជាច្រើននៅលើទីផ្សារ និងធ្លាប់បានទទួលជោគជ័យជាច្រើន លើកច្រើនសារ នៅក្នុងការស្វែងរកប្រជាប្រិយភាពនៅលើ Kickstarter នាពេលកន្លងទៅ។

hyperdrive-usb-c-accessories_news_phnom_penh_cambodia-tomnerb-02
បញ្ហាដ៏ធំបំផុតរបស់ HyperDrive គឺតម្លៃរបស់វា។ ក្រុមហ៊ុន Hyper កំពុងដាក់លក់ HyperDrive USB-C Hub/Wireless Charger នៅក្នុងតម្លៃចាប់ផ្តើមគឺ $99 នៅលើគេហទំព័រ Kickstarter។ វានឹងកើនឡើងតម្លៃរហូតដល់ $159 បន្ទាប់ពីគម្រោងស្វែងរកប្រជាប្រិយភាពបានបញ្ចប់។ ក្រុមហ៊ុនក៏ ធ្លាប់បានលក់ផលិតផល USB-C Hub ដែលមានតម្លៃខ្ពស់រហូតដល់ជាង $100 ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ការដាក់លក់ផលិតផលតម្លៃខ្ពស់ នៅពេលដែលនៅលើទីផ្សាមាន ជម្រើសផលិតផលជាច្រើន ដែលមានតម្លៃទាបជាង។
យ៉ាងណាក្តី ការរួមគ្នានៃរន្ធដោត USB-C និងឧបករណ៍សាកថ្មគ្មានខ្សែ ទំនងគឺជាគំនិតល្អមួយ បើសិនជាអ្នកមានបំណងចង់ចំណាយថវិកាច្រើនលើសម្ភារៈ ដែលផ្តល់នូវភាពងាយស្រួលដល់អ្នក។ ក្រុមហ៊ុន Hyper សង្ឃឹមថានឹងអាចបញ្ចេញផលិតផលថ្មីនេះ នៅក្នុងអំឡុងខែឧសភា ឬខែមិថុនា ខាងមុខនេះ អាស្រ័យលើតម្រូវការរបស់អតិថិជននៅលើទីផ្សារ។

hyperdrive-usb-c-accessories_news_phnom_penh_cambodia-tomnerb-01

hyperdrive-usb-c-accessories_news_phnom_penh_cambodia-tomnerb-04

អត្ថបទអ្នកចង់អាន

Microwave ឆ្លាតវៃ សម្រាប់មេផ្ទះទាន់សម័យ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Feb, 2019

ថ្ងៃនេះ ទំនើប សូមណែនាំស្រ្តីមេផ្ទះនូវផលិតផល Microwave ដ៏ឆ្លាតវៃ ពីក្រុមហ៊ុន LG ម៉ូដែល NeoChef Smart Inverter ដែលនឹងជួយធ្វើឱ្យការចម្អិនម្ហូបអាហាររបស...

ជម្រើសទូរទស្សន៍ 4K 55 inch តម្លៃសមរម្យ

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Nov, 2017

នេះជាខែវិច្ឆិកាហើយ ស្របពេលអាកាសធាតុចុះត្រជាក់ និងជាពេលវេលាសម្រាកលំហែប្រចាំឆ្នាំ មនុស្សភាគច្រើន ចូលចិត្តចំណាយពេលនៅក្នុងផ្ទះ។ ដើម្បីបន្ថែមបរិយាកាសរីក...

ក្រុមហ៊ុន KSLM បានទទួលពានរង្វាន់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Cambodia Successful Branch Alliance Award ប្រចាំឆ្នាំ 2018-2019

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

ភ្នំពេញយប់ថ្ងៃ សុក្រ ទី 21 ខែ កញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារ Sofitel ភ្នំពេញកន្លងទៅនេះ៖ ក្រុមហ៊ុន Brands Alliance International បានរៀបចំប្រារព្ធកម្មវិ...

Mercedes-Benz ផលិតរថយន្ត ដែលស្គាល់ផ្លូវច្បាស់ជាងអ្នកបើកបរ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 23 May, 2017

នៅពេលដែលអ្នកបើកបររថយន្ត ឆ្ពោះទៅកាន់ជ្រុង ដែលអ្នកមិនអាចមើលឃើញផ្លូវកោង តាមជម្រាលភ្នំ អ្នកប្រហែលជាត្រូវបន្ថយល្បឿន និងត្រូវបន្ថែមការប្រុងប្រយ័ត្ន។ ក្នុ...

Tomnerb.Com - YouTube Channel